ថ្ងៃព្រហស្បតិ៍, 14 កុម្ភៈ 2013

បរិស្ថាន

របៀប​វារៈ​កិច្ចប្រជុំ​គណៈ​កម្មការទន្ល​មេគង្គ​មិន​លើក​ពី​ទំនប់​វារីអគ្គិសនី​សាយ៉ាបូរី​ទេ​​​

ទំនប់​វារីអគ្គិសនី​សាយ៉ាបូរី​

កែប្រែ​​​ទំហំ​​​អក្សរ - +
05 កុម្ភៈ 2013

ទំនប់វារី​អគ្គិសនី​សេសាន​ក្រោម​២​ត្រូវ​បំពាក់​បច្ចេក​វិទ្យា​ការពារ​ការ​រញ្ជួយ​ដី

តំបន់​ដែល​ត្រូវ​សាង​សង់​ទំនប់​វារីអគ្គិសនី​នេះ​ធ្លាប់​រងគ្រោះ​ដោយ​ការ​រញ្ជួយ​ដី​កាល​ពី​ឆ្នាំ​១៩៧៨​ក្នុង​កម្រិត​៥,២។​

កម្ពុជា ​វៀតណាម​ និង​ដៃ​គូ​អភិវឌ្ឍន៍​ប្រឆាំង​ការ​សាងសង់​ទំនប់​សាយ៉ាបូរី​​​

រដ្ឋាភិបាល​កម្ពុជា​ វៀតណាម ​និង​ដៃ​គូ​អភិវឌ្ឍន៍​នៅ​តែ​ប្រកាន់​ជំហរ​យ៉ាង​រឹង​មាំ​​​របស់ពួក​ខ្លួន​ប្រឆាំង​នឹង​ការ​សាងសង់​ទំនប់​សាយ៉ាបូរី​ដ៏​ចម្រូង​ចម្រាស​របស់​ប្រទេស​ឡាវ។

វីដេអូ ពលរដ្ឋ​ខ្មែរ​ជាច្រើន​គ្រួសារ​តាំង​លំនៅ​លើវាល​ផ្នូរខ្លោច

ក្នុង​ខណៈ​ដែល​ទីក្រុង​ភ្នំពេញ​កាន់តែ​ចង្អៀត ហើយ​ដីកាន់តែ​ឡើងថ្លៃ  ​គ្រួសារ​ក្រីក្រ​ខ្លះ​ដែល​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​បាន​ទៅ​ធ្វើផ្ទះ​នៅលើ​វាលផ្នូរ​ខ្មោច។​ ទីភ្នាក់ងារ​ព័ត៌មាន​APរាយ​ការណ៍​មក​ថា អ្នក​ តាំងលំនៅ​បាន​ទៅរស់​នៅទីនោះ​ច្រើន​ឡើងៗ ហើយ​ចាត់ទុក​ថា ទីនោះ​ជាភូមិ​របស់ខ្លួន។ ​នាងលី​ មូរីវ៉ាន់​នៃ​វីអូអេ​ជូន​សេចក្តី​ប្រែ​សម្រួល៕

ខ្សែភាពយន្ត​ខ្មែរ​រឿង​«ក្បង់​ទឹកទន្លេ»​ឈាន​មក​ដល់​កម្រិត​អន្តរជាតិ​នៅ​សាន់ដាន

ភាពយន្ត​នេះ​នឹង​ត្រូវ​​ប្រកួត​ប្រជែង​នៅ​ឯ​មហោស្រព​ភាពយន្ត​​ទីក្រុង​សាន់​ដាន​ ក្នុង​រដ្ឋ​យូតា​​ សហរដ្ឋ​អាមេរិក​ពី​​ថ្ងៃ​ទី​២១​ដល់​២៦​ខែ​មករា​ឆ្នាំ​២០១៣​នេះ។​

ទំនប់​វារី​អគ្គិសនី​​កំពុង​សាក​ល្បង​ប្រសិទ្ធិភាព​គណៈ​កម្មការ​ទន្លេ​មេគង្គ

ការសិក្សា​អំពី​បរិស្ថាន​មុនៗ​របស់​គណៈកម្មការ​ MRC​ ផ្តល់​អនុសាសន៍​មិន​ឲ្យ​សង់​ទំនប់​ទឹក​លើ​ដង​ទន្លេ​មេគង្គ​ផ្ទាល់​ យ៉ាង​តិច​ក៏​ក្នុង​ពេល​ដប់​ឆ្នាំ​ទៅ​មុខ​ទៀត។​

ការបាក់​ទំនប់​វារី​អគ្គិសនី​កំពុង​ត្រូវ​ស៊ើប​អង្កេត​

​ក្រុម​អ្នក​បច្ចេក​ទេស​ចិន​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​ទៅ​លើ​ការបាក់​ធ្លាយ​បំពង់​បង្ហូរ​ទឹក​នៃ​ទំនប់​វារី​អគ្គិសនី​ស្ទឹង​អាតៃ​ក្នុង​ខេត្ត​ពោធិ៍សាត់​ ប៉ុន្តែ​មិន​ទាន់​មាន​លទ្ធផល​ជា​ផ្លូវការ​នៅ​ឡើយ។​

បុរស​ម្នាក់​ត្រូវ​បាន​រកឃើញ​ថា​សុវត្ថិភាព​ក្រោយ​ពី​ធ្លាយ​ទំនប់​អគ្គិសនី

កម្មករ​សង់​ទំនប់​វារីអគ្គិសនី​ស្ទឹង​អាតៃ​ម្នាក់​ក្នុង​ចំណោមក​ម្មករ​ចំនួន​បួន​នាក់​ដែល​បាន​បាត់​ខ្លួន​ត្រូវ​បាន​រក​ឃើញ​វិញ​ដោយ​សុវត្ថិភាព។

​តំបន់​អាស៊ី​បូព៌ា​ស្វះ​ស្វែង​ពង្រីក​ទេសចរណ៍​បៃតង

​អាស៊ី​បូព៌ា​ធ្វើ​ឲ្យ មាន​សុទិដ្ឋិនិយម​ចំពោះ​ទេសចរណ៍​បៃតង​ប្រកប​ដោយ​ចិរភាព គឺ​ជា​ប្រធាន​បទសំខាន់​នៃ វេទិកា​ទេសចរណ៍​អន្តរតំបន់​អាស៊ីបព៌ា​លើកទី​១២​នេះ។

ឡាវ​ចាប់​ផ្តើម​សង់​ទំនប់​វារីអគ្គិសនី​ទោះ​បី​មានការ​រិះគន់​ពីអ្នក​បរិស្ថាន

ក្រុម​ការពារ​បរិស្ថាន​នៅ​ប្រទេស​ជិត​ខាង និង​សហរដ្ឋ​អាមេរិក​បាន​លើក​ឡើង​​ការ​ព្រួយ​បារម្ភ​ចំពោះផលប៉ះពាល់​នៃ​គម្រោង​​នេះ​លើ​មនុស្ស​រាប់លាន​នាក់​នៅ​តំបន់​អាស៊ី​អាគ្នេយ៍។

ប្រាក់​រាប់​លាន​ដុល្លារ​ បាន​បាត់បង់​ជា​រៀង​រាល់​ឆ្នាំ​ដោយសារ​ការ​កាប់​ឈើ​ខុស ច្បាប់​

ប្រាក់​ពី​៣០​ពាន់​លាន​ដុល្លារ​ទៅ​១​រយ​ពាន់​លាន​ដុល្លារ​ បាន​បាត់​បង់​ជា​រៀង​រាល់​ឆ្នាំ​ដោយសារ​ការ​លក់​ដូរ​ឈើ​ខុសច្បាប់។​

គណៈប្រតិភូ​កម្ពុជា​នឹង​ទៅ​ពិនិត្យ​ទំនប់​វារី​អគិ្គសនី​សាយ៉ាបូរី​ក្នុង​ប្រទេស​ឡាវ

កម្ពុជា និងវៀតណាម​បាន​ប្រឆាំង​យ៉ាង​ខ្លាំងក្លា​ចំពោះ​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​ដែល​មាន​កម្លាំង១.២៨៥មេ​ហ្គា​វ៉ា​ត់​នេះ នៅលើ​ខ្សែទឹក​ទន្លេមេគង្គ​លើ​បើ​សិន​ជា​គ្មាន​ការ​សិក្សា​អំពី​ផលប៉ះពាល់​បរិស្ថាន​ជាមុន​នោះ​ទេ។

ដំណក់​ប្រេង​ដំបូង​របស់​កម្ពុជា​អាច​នឹង​ហូរនៅ​ឆ្នាំ​២០១៦

រដ្ឋាភិបាល​ធ្លាប់បាន​ប្រកាស​ថា ​ក្រុមហ៊ុន​Chevron​របស់​សហរដ្ឋ​អាមេរិក​ដែលជា​ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​ជាង​ដប់​ក្រុមហ៊ុន​ដែល​ទទួល​សិទ្ធិ​វិនិយោគ​ប្រេង​នៅ​កម្ពុជា​នឹងធ្វើ​ការ​បូម​ប្រេង​ជា​លើក​ដំបូង​នៅ​ដំណាច់​ឆ្នាំ​២០១២​នេះ។

ឃាតកម្ម​ឈុតវុទ្ធី​ចប់​ត្រឹម​ដាក់​គុក​ឃាតករ​សម្លាប់​ប៉េអឹម​តែ​៦​ខែ​

ការ​បាញ់​សម្លាប់​លោក​ឈុត វុទ្ធី​ត្រូវ​បាន​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​ចេញ​សេច​ក្តី​ថ្លែង​ការណ៍​ថ្កោល​ទោស​ជា​បន្ត​បន្ទាប់​ដោយ​ទទូច​ចាប់​ខ្លួន​ឃាត​ករ​ពិតប្រាកដ​ទៅ​ផ្តន្ទាទោស។​

វីដេអូ រឿង «ក្បង់​​​ទឹក​​​ទន្លេ» ពិនិត្យ​​​មើល​​​ផល​​​ប៉ះពាល់​​​នៃ​​​ការ​​​អភិវឌ្ឍ​​​មក​​​លើ​​​ប្រទេស​​​កម្ពុជា

ខ្សែភាពយន្ត​រឿង «ក្បង់​ទឹក​ទន្លេ» បាន​ដាក់​បញ្ចាំង​ជាលើក​ដំបូង​ក្នុង​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី ១១​ខែ​តុលា​កន្លង​មក​នេះ។ ខ្សែ​ភាព​យន្ត​នេះ​ពិនិត្យ​មើល​ផល​ប៉ះពាល់​នៃ​ការ​អភិវឌ្ឍ​ដែល​មាន​ក្នុង​ប្រទេស​កម្ពុជា​លើ​ផ្នែក​បរិស្ថាន​និង​ជីវិត​របស់​យុវជន​ជន​បទ​ចំនួន​បីនាក់។​ លោក​ម៉ែន គឹមសេង​នៃ​វីអូអេ​បាន​ជួប​សម្ភាស​ជាមួយ​នឹង​កញ្ញា​ម៉ម កល្យាណី ផលិត​ករ​ខ្សែ​ភាពយន្ត​នេះ​តាម​ប្រព័ន្ធ​ Skype។

តុលាការ​ខេត្ត​កោះកុង​បើក​សវនាការ​រឿងក្តី​ឃាតករ​លោក​ឈុត វុទ្ធី

លោក អ៊ីន រតនា​ ត្រូវ​បាន​បាញ់​សម្លាប់​ចំនួន​ពីរ​គ្រាប់​បន្ទាប់​ពី​លោក​ឈុត វុទ្ឋី​ប្រធាន​អង្កការ​ការពារ​ធន​ធាន​ធម្មជាតិ​ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​កាល​ពី​ថ្ងៃទី២៦ ខែមេសា។

លោកហ៊ុន សែន​ប្រកាស​ផ្អាក​ការ​ផ្តល់​​ដី​សម្បទាន​សេដ្ឋ​កិច្ច​

ក្រុមហ៊ុន​ដែល​ទទួល​បាន​សិទ្ធិ​គ្រប់គ្រង​ដី​សម្បទាន​សេដ្ឋ​កិច្ច​អាច​នឹង​រក​ដៃ​គូ​ក្រុមហ៊ុន​វិនិយោគ​បាន​ តែ​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ផ្ទេរ​សិទ្ធិ​គ្រប់គ្រង​ដី​សម្បទាន​សេដ្ឋ​កិច្ច​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯក​ជន​ផ្សេង​ទៀត​បាន​ឡើយ។​

តុលាការ​ខេត្ត​កោះកុង​នឹង​បើក​សវនាការ​កាត់ទោស​ជន​សង្ស័យ​សម្លាប់​លោក​ឈុត វុទ្ធី​​​

តុលាការ​ខេត្ត​កោះ​កុង​គ្រោង​នឹង​បើក​សវនាការ​ជំនុំ​ជម្រះ​សំណុំ​រឿង​នៃ​ឃាតកម្ម​សម្លាប់​លោក​ឈុត វុទ្ធី​ សកម្ម​ជន​ការ​ពារ​ព្រៃ​ឈើ​ដ៏​លេច​ធ្លោ​មួយ​កាល​ពី​៥​ខែ​មុន​ នៅ​ខែតុលា។​

​បុរាណ​វិទូ​​ស្នើ​ឱ្យ​ខ្មែរ​នៅ​ក្រៅស្រុក​រួម​គ្នា​ស្រាវជ្រាវ

កម្ពុជា​បាន​ធ្វើ​​ឧស្សាហកម្ម​រ៉ែ​ដែក​តាំង​ពី​សម័យ​មុន​អង្គរ​ដែល​ជា​សម័យ​រុងរឿង​លាត​សន្ធឹង​ពី​សតវត្សរ៍​ទី​៩​ដល់​ទី​១៥​។

អ្នក​យក​ព័ត៌មានខ្មែរម្នាក់ត្រូវ​បាន​សម្លាប់​នៅ​ខេត្ត​រតនៈគិរី

នគរបាលនៅកម្ពុជាកំពុងស៊ើបអង្កេតឃាតកម្មលើអ្នកយកព័ត៌មានដែលធ្វើសេចក្តីរាយការណ៍អំពីការកាប់ឈើខុសច្បាប់ និងអំពើពុករលួយ។

វីដេអូ​​​ខ្មែរ

Your JavaScript is turned off or you have an old version of Adobe's Flash Player. Get the latest Flash player.
Your JavaScript is turned off or you have an old version of Adobe's Flash Player. Get the latest Flash player.
វីដេអូ

វីដេអូ កម្មករ​កាត់ដេរ​ខ្មែរ​​បាន​កម្រៃ​ពលកម្ម​ទាប​បំផុត​នៅ​អាស៊ី​អាគ្នេយ៍

ចិន​ធ្លាប់​ជា​ប្រទេស​មាន​កម្លាំង​ពលកម្ម​ថោក ហើយ​ក្រុមហ៊ុន​កាត់ដេរ​ ជាពិសេស ចង់​បាន​ប្រាក់​ចំណេញនេះ។ តែ​ឥឡូវ​ កម្មករ​ចិននៅ​ក្នុង​ចំណោម​ពលករ​បាន​កម្រៃ​ច្រើន​បំផុត​នៅអាស៊ី ដូច្នេះ​ក្រុមហ៊ុន​កាត់ដេរ​ទៅ​រក​ប្រទេស​មាន​ពលម្ម​ថោក​ ដូចជា​នៅ​ប្រទេស​កម្ពុជា។ រដ្ឋាភិបាល​ខ្មែរ ក្រុមហ៊ុន​និង​សហ​ជីព​គ្រោង​ចរចា​ការ​ដំឡើង​ប្រាក់ខែ​កម្មករ​នៅចុង​ខែ​កុម្ភៈ​នេះ។​ លោក​សាយ មុន្នី​នៃ​វីអូអ​រាយការណ៍ ហើយ​លោក ពិន ស៊ីសុវណ្ណ​ជូន​សេចក្តី​ប្រែ​សម្រួល។