បរិស្ថាន

បុរស​ម្នាក់​ត្រូវ​បាន​រកឃើញ​ថា​សុវត្ថិភាព​ក្រោយ​ពី​ធ្លាយ​ទំនប់​អគ្គិសនី

កម្មករ​ចំនួន​បី​នាក់​ដែល​កំពុង​ធ្វើការ​ និង​កម្មករ​ម្នាក់​ទៀត​កំពុង​នេសាទ​ត្រី​ត្រូវ​ទឹក​ហូរ​នាំ​យក​ទៅ និង​កម្មករ​បួន​នាក់​ផ្សេង​ទៀត​បាន​រងរបួស។
កម្មករ​ចំនួន​បី​នាក់​ដែល​កំពុង​ធ្វើការ​ និង​កម្មករ​ម្នាក់​ទៀត​កំពុង​នេសាទ​ត្រី​ត្រូវ​ទឹក​ហូរ​នាំ​យក​ទៅ និង​កម្មករ​បួន​នាក់​ផ្សេង​ទៀត​បាន​រងរបួស។
កែប្រែ​​​ទំហំ​​​អក្សរ - +
គង់ សុឋានរិទ្ធ
ភ្នំពេញ៖ កម្មករ​សង់​ទំនប់​វារីអគ្គិសនី​ស្ទឹង​អាតៃ​ម្នាក់​ក្នុង​ចំណោមក​ម្មករ​ចំនួន​បួន​នាក់​ដែល​បាន​បាត់​ខ្លួន​ត្រូវ​បាន​រក​ឃើញ​វិញ​ដោយ​សុវត្ថិភាព។ នេះ​បើ​យោង​តាម​មន្ត្រី​អាជ្ញាធរ​នៅ​ថ្ងៃ​ចន្ទ​នេះ។​
 
​កាលពី​រសៀល​ថ្ងៃ​សៅរ៍ ទី​១ ខែ​ធ្នូ បំពង់​បង្ហូរ​ទឹក​សម្រាប់​បង្វិល​ឌីណាម៉ូ​ផលិត​អគ្គិសនី​នៃ​ទំនប់​វារី​អគ្គិសនី​ស្ទឹង​អាតៃ​ដែល​ស្ថិត​ក្នុង​ស្រុក​វាល​វែង ចម្ងាយ​ជាង​១០០​គីឡូម៉ែត្រ​ពី​ក្រុង​ពោធិ៍សាត់​បាន​បែក​ហើយ​ធ្វើ​ឲ្យ​ធ្លាយ​ទឹក​ពី​អាង​ស្តុក​ទឹក​យ៉ាង​គំហុក។​
 
កម្មករ​ចំនួន​បី​នាក់​ដែល​កំពុង​ធ្វើការ​ និង​កម្មករ​ម្នាក់​ទៀត​កំពុង​នេសាទ​ត្រី​ត្រូវ​ទឹក​ហូរ​នាំ​យក​ទៅ និង​កម្មករ​បួន​នាក់​ផ្សេង​ទៀត​បាន​រងរបួស។
 
លោក ធាង ឡេង អធិការ​នគរ​បាល​ស្រុក​វាល​វែង​បាន​ឲ្យ​ដឹង​តាម​ទូរស​ព្ទ​ថា បុរស​ដែល​ត្រូវ​បាន​រក​ឃើញ​នោះ​បាន​វិល​មក​ដល់​ផ្ទះ​របស់​គាត់​វិញ​កាលពី​ម៉ោង​៧​យប់​ថ្ងៃ​អាទិត្យ​បន្ទាប់​ពី​បាន​បាត់​ខ្លួន​មួយ​ថ្ងៃ​មួយ​យប់។
 
«អ្នក​ដែល​ត្រូវ​រក​ឃើញ​គឺ​អត់​មាន​គ្រោះថ្នាក់​អី​ទេ។ នៅសល់​បី​នាក់​ទៀត​បាត់​ខ្លួន»។​
 
​មន្ដ្រី​នគរបាល​ដដែល​បញ្ជាក់​ថា កម្មករ​ដែល​រក​ឃើញ​នេះ​គឺជា​កម្មករ​ដែល​បាន​ចេញ​ទៅ​នេសាទ​នៅ​ពេល​ហេតុការណ៍​ធ្លាយ​ទំនប់​ទឹក​កើតឡើង។​
 
ដោយឡែក​ព័ត៌មាន​នានា​បាន​ស្រង់​សម្តី​អភិបាល​ខេត្ត​ពោធិ៍សាត់​លោក​ខូយ សុខា ថា​កម្មករ​ទាំង​បួន​នាក់​ដែល​បាន​បាត់​ខ្លួន​ត្រូវបាន​រកឃើញ​វិញ​ហើយ​រហូត​មក​ទល់​ថ្ងៃ​នេះ។ ពួកគេ​មិន​មាន​គ្រោះថ្នាក់​ដល់​ជីវិត​នោះទេ។ ប៉ុន្តែ​មន្ដ្រី​មូលដ្ឋាន​ផ្សេងទៀត​អះអាង​ផ្ទុយ​ពីនេះ។​
 
​ទំនប់​វារីអគ្គិសនី​ស្ទឺង​អាតៃ​​មាន​កម្លាំង​ថាមពល​១២០​ម៉េហ្គាវ៉ាត់ និង​គ្រោង​ដាក់​ឲ្យ​ដំណើរការ​នៅ​ឆ្នាំ​២០១៣​ក្រោម​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន China Datang Corp ដោយ​មាន​ទឹកប្រាក់​វិនិយោគ​ចំនួន​២៥៥​លាន​ដុល្លារ​អាមេរិក។​
 
​លោក​ម៉ៅ សាន ប្រធាន​មន្ទីរ​ឧស្សាហកម្ម​ខេត្ត​ពោធិ៍សាត់​មានប្រសាសន៍​ថា​បច្ចុប្បន្ន​ទឹក​ក្នុង​អាង​ស្តុក​បាន​ហូរ​ស្ទើរ​អស់​ទៅហើយ។ ដូច្នេះ​ការផលិត​អគ្គិសនី​អាច​នឹង​ត្រូវ​ពន្យារ​ពេល។​
 
«យើង​មាន​ការបារម្ភ​ថា នៅ​ពេល​ដែល​ជួសជុល​បំពង់​(បង្ហូរទឹក) រួច​ហើយ​នឹង​ប្រឈម​នឹង​ការខ្វះ​ទឹក​គ្រប់​ផែនការ​ពី​ព្រោះ​ចុងឆ្នាំ​នេះ​នឹង​ដំណើរ​ការ​ម៉ាស៊ីន​មួយ។ ប៉ុន្តែ​ពេល​នេះ​មាន​បញ្ហា​ប្រហែល​មិន​អាច​ដំណើរ​ការ​បាន​ភ្លាមៗ​ទេ​ពីព្រោះ​ក្រោយពី​ជួសជុល​រួចហើយ​វា​នឹង​អស់​ទឹក»។​
 
កម្ពុជា​ខ្វះ​ថាមពល​អគ្គិសនី​ជា​ច្រើន​ដែល​ជា​ឧបសគ្គ​ក្នុង​ការ​ទាក់​ទាញ​ការ​វិនិយោគ​ពី​ក្រៅ​ប្រទេស​ផង​ដែរ។​
 
ក៏​ប៉ុន្តែ​កម្ពុជា​មាន​គម្រោង​ដាក់​ឲ្យ​ដំណើរការ​នូវ​ទំនប់​វារីអគ្គិសនី​ស្ទឹង​តាតៃ​ដែល​មាន​ថាមពល​២៤៦​ម៉េហ្គាវ៉ាត់​នៅ​ឆ្នាំ​២០១៤ និង​មួយ​ឆ្នាំ​បន្ទាប់​ទំនប់​វារីអគ្គិសនី​ស្ទឹង​ឬស្សី​ជ្រុំ​ដែល​មាន​កម្លាំង​៣៣៨​ម៉េ​ហ្គាវ៉ាត់​នឹង​ត្រូវ​ដាក់​ឲ្យ​ដំណើរការ​បន្ថែម​មួយទៀត៕

វីដេអូ​​​ខ្មែរ

Your JavaScript is turned off or you have an old version of Adobe's Flash Player. Get the latest Flash player.
Your JavaScript is turned off or you have an old version of Adobe's Flash Player. Get the latest Flash player.
វីដេអូ

វីដេអូ ក្នុងសុន្ទរកថា​ស្ថានភាព​សហព័ន្ធ លោក​អូបាម៉ា​សង្គត់​ធ្ងន់​អំពី​បញ្ហា​អាវុធ និង​អន្តោ​ប

លោក​ប្រធានាធិបតី​ស.រ.អា.​បា៉រ៉ាក់អូបាម៉ា​បាន​ថ្លែងសុន្ទរកថា​ស្តីពីស្ថាន​ភាព​សហព័ន្ធ​កាលពីយប់ ដោយ​លោកលើក​បញ្ហា​សំខាន់ៗជា​ច្រើន ទាក់ទងនឹង​សេដ្ឋកិច្ច​ សន្តិសុខ​ពិភព​លោក​ ហើយនឹង​អន្តោប្រវេសន៍​​ក៏ដូចជា​បញ្ហា​ប្រើប្រាស់​អាវុធ​ក្នុងស.រ.អា។ លោក​ប៉ូច រាសីអត្ថាធិប្បាយ​ព្រឹត្តិ​ការណ៍​នេះ​ជាមួយ​លោក​ប្រាក់ សម្ភស្ស​នៃបណ្តាញ​ទូរទស្សន៍​CNC៕