ទិដ្ឋាការ
- បកប្រែ:
- English
ការិយាល័យកុងស៊ុលនៃស្ថានទូតអាមេរិកនៅភ្នំពេញទទួលពិនិត្យ និងសំរេចពាក្យសុំទិដ្ឋាការទាំងពីរប្រភេទ គឺទិដ្ឋាការមិនមែនអន្តោប្រវេសន៍ (សំរាប់ទៅស្នាក់នៅបណ្តោះអាសន្ន) និងទិដ្ឋាការអន្តោប្រវេសន៍ (ទៅរស់នៅជាអចិន្ត្រៃយ៍)។
ទិដ្ឋាការមិនមែនអន្តោប្រវេសន៍
សំរាប់បេក្ខជនណាដែលប្រទេសរបស់គេមិនស្ថិតនៅក្នុងបណ្តាប្រទេសទទួលបានការលើកលែងទិដ្ឋាការអាមេរិក ហើយដែលមានបំណងធ្វើដំណើរទៅអាមេរិកជាលក្ខណ:ទេសចរណ៍ ទៅធ្វើការ ឬទៅសិក្សាក្នុងរយៈពេលបណ្តោះអាសន្នណាមួយ។ សូមជ្រើសរើសប្រភេទទិដ្ឋាការអោយសមស្របទៅតាមគោលបំណងនៃការធ្វើដំណើររបស់ លោកអ្នក។ សូមចងចាំថាទិដ្ឋាការមិនមែនអន្តោប្រវេសន៍សំរាប់ពលរដ្ឋកម្ពុជា ជាទូទៅមានសុពលភាពបីខែគិតចាប់ពីថ្ងៃចេញ ទិដ្ឋាការ ដូច្នេះហើយលោកអ្នកគួរដាក់ពាក្យសុំទិដ្ឋាការក្នុងកំឡុងរយៈពេលបីខែនេះដើម្បីជៀសវាងកុំអោយទិដ្ឋាការអស់សុពលភាពមុនថ្ងៃធ្វើដំណើរ។
ទិដ្ឋាការអន្តោប្រវេសន៍
បេក្ខជនណាដែលមានគំរោងធ្វើដំណើរទៅរស់នៅសហរដ្ឋអាមេរិកជាអចិន្រ្តៃយ៍ត្រូវសុំទិដ្ឋាការអន្តោប្រវេសន៍មុនពេលធ្វើដំណើរទៅសហរដ្ឋអាមេរិក។ ជាទូទៅដើម្បីអាចសុំទិដ្ឋាការប្រភេទអន្តោប្រវេសន៍នេះបាន ពួកគេត្រូវ មានសមាជិកក្រុមគ្រួសារបងប្អូនដែលមានសញ្ជាតិអាមេរិកាំង ឬជាអ្នកមានសិទ្ធិរស់នៅស្របច្បាប់នៅសហរដ្ឋអាមេរិកឬអនាគត និយោជកដាក់ឯកសារធានា។
ការផ្លាស់ប្តូរតំលៃដាក់ពាក្យសុំទិដ្ឋាការ
ក្នុងឆ្នាំសារពើពន្ធ ២០១២ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានប៉ាន់ស្មានថានឹងទទួលបានពាក្យសុំទិដ្ឋាការ មិនមែនអន្តោប្រវេសន៍ចំនួន១០.៥លាន និងពាក្យសុំទិដ្ឋាការអន្តោប្រវេសន៍ចំនួន១លាន។ អាស្រ័យទៅតាមពត៌មានចុងក្រោយរបស់ការិយាល័យកិច្ចការកុងស៊ុលអំពីគំរូនៃតំលៃសេវាកម្ម ដែលបានធ្វើកាលពីខែធ្នូឆ្នាំ២០១១កន្លងមក យើង បានធ្វើការកែប្រែតំលៃដាក់ពាក្យសុំទិដ្ឋាការទាំងនេះអោយសមស្របនឹងតំលៃជាក់ស្តែងដែលចំណាយសំរាប់សេវាកម្មទាំងនោះ។ កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១២ យើងបានកែប្រែតំលៃដាក់ពាក្យសុំទិដ្ឋាការមិនមែនអន្តោប្រវេសន៍ និងទិដ្ឋាការអន្តោប្រវេសន៍ដូចខាងក្រោមនេះ៖
ទិដ្ឋាការមិនមែនអន្តោប្រវេសន៍
ប្រភេទទិដ្ឋាការ | តំលៃចាស់ | តំលៃថ្មី |
ទិដ្ឋាការទេសចរណ៍ ការងារមុខជំនួ្ញញ ឆ្លងកាត់ប្តូរយន្តហោះ សមាជិកនាវិក សិស្ស-និស្សិត ទស្សនកិច្ចផ្លាស់ប្តូរការសិក្សា អ្នកសារពត៌មាន | $១៤០ | $១៦០ |
ទិដ្ឋាការដែលមានអ្នកដាក់ឯកសារធានា (Petition-Based) ដែលទទួលបានការ អនុញ្ញាតិពីក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក (ប្រភេទ H, L, O, P, Q និង R) | $១៥០ | $១៩០ |
ទិដ្ឋាការសំរាប់បេក្ខជនដែលប្រទេសរបស់គេទទួលបានសន្ធិសញ្ញាជាអ្នកវិនិយោគិន និងពាណិជ្ជករ (E) | $៣៩០ | $២៧០ |
ទិដ្ឋាការគូដណ្តឹង (K) | $៣៥០ | $២៤០ |
ប័ណ្ណសំរាប់ឆ្លងកាត់ព្រំដែន (ចាប់ពីអាយុ១៥ឆ្នាំឡើងទៅ) | $១៤០ | $១៦០ |
ប័ណ្ណសំរាប់ឆ្លងកាត់ព្រំដែន (សំរាប់អាយុក្រោម១៥ឆ្នាំ) | $១៤ | $១៥ |
ទិដ្ឋាការអន្តោប្រវេសន៍
ប្រភេទទិដ្ឋាការ | តំលៃចាស់ | តំលៃថ្មី |
ទិដ្ឋាការអន្តោប្រវេសន៍សំរាប់សាច់ញាតិបង្កើត | $៣៣០ | $២៣០ |
ទិដ្ឋាការអន្តោប្រវេសន៍សំរាប់ទៅធ្វើការ | $៧២០ | $៤០៥ |
ទិដ្ឋាការអន្តោប្រវេសន៍ប្រភេទផ្សេងៗទៀត | $៣០៥ | $២២០ |
ទិដ្ឋាការឆ្នោតផ្សងសំណាងទៅរស់នៅ | $៤៤០ | $៣៣០ |
ការពិនិត្យ និងកំណត់គុណសម្បត្តិរបស់អ្នកដែលធ្លាប់មានសិទ្ធិរស់នៅអាមេរិកស្របច្បាប់ដើម្បី ត្រឡប់ទៅអាមេរិកវិញ | $៣៨០ | $២៧៥ |
សំរាប់ពត៌មានបន្ថែមអំពីការផ្លាស់ប្តូរតំលៃទិដ្ឋាការ សូមអាននៅទីនេះ។
អស័យដ្ឋានសំរាប់ទំនាក់ទំនង
-
ស្ថានទូតសហរដ្ឋអាមេរិក
ការិយាល័យកុងស៊ុល
អគារលេខ ១ ផ្លូវលេខ ៩៦ សង្កាត់វត្ដភ្នំ ខ័ណ្ឌដូនពេញ ក្រុងភ្នំពេញ
ទូរស័ព្ទ: (៨៥៥-២៣) ៧២៨-០០០
ទូរសារ: (៨៥៥-២៣) ៧២៨-៦០០
អ៊ីមែល:
NIVPhnomPenh@state.gov
IVPhnomPenh@state.gov