Skip Global Navigation to Main Content
Skip Breadcrumb Navigation
ទិដ្ឋាការ
 

ការប្រព្រឹត្តអំពើឆបោកនៅ​ពេល​សុំទិដ្ឋា​ការគឺជាអំពើ​ល្មើស​មួយយ៉ាង​ធ្ងន់​ធ្ងរ។ អ្នកដាក់​ពាក្យ​សុំ​​ដែល​ប្រព្រឹត្ត​អំពើឆបោក​នឹងមិនអាច​ទទួល​បានទិដ្ឋា​ការនៅ​ពេលឆបោក ហើយ​ប្រហែល​មិនអាច​ទទួល​​បាន​ទិដ្ឋាការ​ជារៀង​រហូត​នៅពេល​អនាគត។

ខាងក្រោមនេះគឺជា​គំរូនៃ​អំពើឆបោក​ខ្លះៗ នៅពេល​សុំទិដ្ឋា​ការ៖

  • មិន​ឆ្លើយសំណួរ​អោយ​បានត្រង់​ឬពេញ​លេញ ក្នុង​ទំរង់ពាក្យ​សុំ ឬក្នុង​ពេល​សំភាសន៍។
  • ឯកសារ​ដែលដាក់មក ដូច​ជាសំបុត្រ​កំណើត មិន​មាន​ព័ត៌មាន​ពិត។ ការដែល​អ្នក​ទទួល​បាន​ឯក​សារ​ដោយវិធីណា​និងពី​ទីណា​​​នោះគឺវាមិន​សំខាន់​ទេ បើសិន​ជាព័ត៌​មាននោះ​មិន​ពិត​​ហើយ​នោះ។
  • បង្ហាញឯកសារ​ផ្លូវការ ដូច​ជាសំបុត្រ​កំណើត ដែល​បានទទួល​ពីប្រភព​មិន​ផ្លូវការ បើ​ទោះបី​​ជា​ឯកសារ​នោះជា​ព័ត៌មាន​ពិតក៏​ដោយ។
  • បង្ហាញឯកសារដែល​​បញ្ចាក់​​ថាមាន​​ទំនាក់​ទំនង​​ក្លែង​ក្លាយ​នឹង​គ្នា។
  • ដាក់ពាក្យសុំទិដ្ឋាការ​ទេសចរណ៍ ក្នុងពេល​អ្នកចង់​ទៅ​ស្នាក់​នៅ ឬសិក្សា​នៅ​សហ​រដ្ឋអាមេ​រិក។

រាយការណ៍ពីការបន្លំឆបោកនៅពេលដាក់ពាក្យសុំទិដ្ឋាការ!

ប្រសិន​បើ​លោក​អ្នក​មាន​ពត៌មាន ឬ​ភស្ដុតាង​ច្បាស់លាស់​អំពី​ករណី​ក្លែង​បន្លំ​ឬអំពើមិន​គប្បី​ទាក់​ទងនឹង​ករណី​ទិដ្ឋាការ​អន្តោ​ប្រវេសន៍ យើងខ្ញុំចង់ដឹងពីរឿងនេះ។ សូម​ទាក់​ទងមក​ការិយាល័យ​របស់​យើង​ខ្ញុំ​ដោយ​ផ្ញើ​អ៊ី​ម៉េល​មក​កាន់ IVPhnomPenh@state.gov ។ ​ប្រសិន​បើ​លោក​អ្នក​មាន​ពត៌មាន ឬ​ភស្ដុតាង​ច្បាស់លាស់​អំពី​ករណី​ក្លែង​បន្លំ​ឬអំពើមិន​គប្បី​ទាក់​ទងនឹង​ករណី​ទិដ្ឋាការ​មិន​មែន​អន្តោ​ប្រវេសន៍ សូម​ទាក់​ទងមក​ការិយាល័យ​របស់​យើង​ខ្ញុំ​ដោយ​ផ្ញើ​អ៊ី​ម៉េល​មក​កាន់ NIVPhnomPenh@state.gov