អនុប្រធានបេសកកម្មទូត
- បកប្រែ:
- English
អនុប្រធានបេសកកម្មទូត លោក Jeff Daigle
លោក Jeff Daigle បំរើការងារជាអនុប្រធានបេសកកម្មនៅស្ថានទូតសហរដ្ឋអាមេរិក នៅទីក្រុងភ្នំពេញនៃប្រទេសកម្ពុជា ចាប់តាំងពីចុងខែមិថុនា ឆ្នាំ ២០១១ មក។ មុនពេលចូលកាន់មុខតំណែងនេះ លោកបានធ្វើជាមន្រ្តីសំរបសំរួល និងគោលនយោបាយកិច្ចការសាធារណៈ ក្នុងការិយាល័យកិច្ចការតំបន់ប៉ាស៊ីហ្វិក និងអាស៊ីខាងកើតរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក។ មុននេះទៀត លោកបានធ្វើជាមន្រ្តីផ្នែកកិច្ចការសាធារណៈ រយៈពេល ១ ឆ្នាំ ក្នុងក្រុមកសាងខេត្ត Babil ឡើងវិញ នៅប្រទេសអ៊ីរ៉ាក់។
លោក Jeff Daigle បានចូលបំរើការងារផ្នែកកិច្ចការបរទេសរបស់សហរដ្ឋអាមេរិក នៅខែមិនា ឆ្នាំ ១៩៩៩ ហើយបានទទួលការងារអចិន្រ្តៃយ៍ក្នុងកិច្ចការអាជីព នៅឆ្នាំ ២០០២។ ក្រៅពីនេះ លោកបានធ្វើជាមន្រ្តីកិច្ចការសាធារណៈនៅស្ថានទូតសហរដ្ឋអាមេរិក នៅទីក្រុងភ្នំពេញ ពីឆ្នាំ ២០០៥ ដល់ឆ្នាំ ២០០៨ លោក ធ្លាប់ជាមន្រ្តីកុងស៊ុលស្ថានទូតអាមេរិកនៅទីក្រុងប៉ារីស ពីឆ្នាំ ២០០២ ដល់ឆ្នាំ ២០០៤ ជាមន្រ្តីធ្វើរបាយការណ៍នៅស្ថានបេសកកម្ម របស់សហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិក្នុងទីក្រុង New York សំរាប់មហាសន្និបាតលើកទី៥៦ របស់អង្គការសហប្រជាជាតិ នៅឆ្នាំ ២០០១ និងបានបំរើការងារ មន្រ្តីរង ផ្នែកកិច្ចការសាធារណៈនៅស្ថានទូតសហរដ្ឋអាមេរិកនៅទីក្រុង Abuja ពីឆ្នាំ ១៩៩៩ ដល់ឆ្នាំ ២០០១។
មុនពេលចូលបំរើការក្នុងកិច្ចការបរទេស លោក Jeff Daigle បានធ្វើការងារក្នុងមុខតំណែងផ្សេងៗ ជាច្រើន ដូចជាធ្លាប់ធ្វើជានាយកប្រតិបត្តិនៃបណ្តាញសកម្មភាពបរិស្ថាន Louisiana នៅក្រុង Baton Rouge រដ្ឋ Louisiana ពីឆ្នាំ ១៩៨៨ ដល់ឆ្នាំ ១៩៨៩ ជាអ្នកឧទ្ទេសនាម និងសំរបសំរួលក្នុងកម្មវិធីអភិវឌ្ឍន៍ជំនាញអាជីព នៅWalt Disney World ក្នុងក្រុង Orlando រដ្ឋ Florida ពីឆ្នាំ ១៩៨៩ ដល់ឆ្នាំ ១៩៩៦ ជាគ្រូបង្រៀនភាសាអង់គ្លេសនៅក្រុង Chiba City ប្រទេសជប៉ុន ពីឆ្នាំ ១៩៩៦ ដល់ឆ្នាំ១៩៩៧ និងជាគ្រូបណ្តុះបណ្តាលក្នុងក្រុមហ៊ុនតំបន់អោយធនាគារជាតិ Hibernia នៅ Baton Rouge ពីឆ្នាំ ១៩៩៨ ដល់ឆ្នាំ ១៩៩៩។
លោក Jeff Daigle បានទទួលសញ្ញាប័ត្របរិញ្ញាផ្នែកវិទ្យាសាស្រ្តនយោបាយ ពីសាកលវិទ្យាល័យរដ្ឋ Louisiana នៅឆ្នាំ ១៩៨៧។ លោកចេះនិយាយភាសាបារាំង និងខ្មែរ ហើយបានទទួលរង្វាន់ Meritorious Honor Award ជាលក្ខណៈបុគ្គលចំនួន ២ និងរង្វាន់ Superior Honor Award ជាលក្ខណៈបុគ្គលចំនួន៣ ពីក្រសួងការបរទេសសហរដ្ឋអាមេរិក។