Skip Global Navigation to Main Content
Skip Breadcrumb Navigation
ទិដ្ឋាការ​អន្ដោប្រវេសន៍
 

          ផ្នែក​ទិដ្ឋាការ​អន្តោប្រវេសន៍​ធ្វើការ​លើ​ពាក្យសុំ​ទិដ្ឋាការ​របស់​អ្នក​ដែល​ចង់​ទៅ​រស់នៅ​ជា​អចិន្រ្តៃយ៍​ក្នុង​សហរដ្ឋ​អាមេរិក រួមទាំង​សមាជិក​គ្រួសារ​ពលរដ្ឋ​អាមេរិក និង​អ្នក​មាន​សិទ្ធិ​រស់នៅ​ជា​អចិន្រ្តៃយ៍ គូដណ្តឹង​របស់​ពលរដ្ឋ​អាមេរិក និង​ជនបរទេស​ដែល​ត្រូវ​ធ្វើការ​នៅ​សហរដ្ឋ​អាមេរិក​ផង​ដែរ​។ ផ្នែក​កុងស៊ុល​របស់​ស្ថានទូត​អាមេរិក​ពិនិត្យ​សំរេច​ទិដ្ឋាការ​អន្តោប្រវេសន៍​សំរាប់​ប្រជាជន​កម្ពុជា​ទាំងអស់​។

         ការ​សំភាសន៍​ទិដ្ឋាការ​អន្តោប្រវេសន៍ ទិដ្ឋាការ​ឆ្នោត​ផ្សង​សំណាង និង​ទិដ្ឋាការ​គូរដណ្តឹង​ទាំងអស់​ធ្វើ​តាមរយៈ​ការ​ណាត់ជួប​សំភាសន៍​តែ​ប៉ុណ្ណោះ​។ អ្នក​ដាក់​ពាក្យ​ម្នាក់​ៗ​នឹង​ត្រូវ​បាន​ជំរាប​ប្រាប់​ពី​ពេល​វេលា​សំរាប់​មក​ធ្វើ​សំភាសន៍​។ ការ​សួរនាំ​ស្តីពី​ទិដ្ឋាការ​អន្តោប្រវេសន៍ ទិដ្ឋាការ​ឆ្នោត​ផ្សង​សំណាង និង​ទិដ្ឋាការ​គូរដណ្តឹង​សំរាប់​អ្នក​ដាក់​ពាក្យសុំ​ជា​ជនជាតិ​កម្ពុជា គួរ​ផើ្ញ​ជា​អ៊ីម៉េល​ទៅ IVPhnomPenh@state.gov

ចំណាំ​៖ សំរាប់​អ្នក​ដាក់ពាក្យ​សុំ​ទិដ្ឋាការ​ប្រភេទK-1 និង K-3 មិន​មែន​ណាត់ជួប​សំភាសន៍​តាមរយៈ​ប្រព័ន្ធ​ណាត់ជួប​ផ្នែក​ទិដ្ឋាការ​មិន​មែន​អន្តោប្រវេសន៍ តាម​អ៊ិនធ័រនែត​ទេ​។ ផ្នែក​កុងស៊ុល​នឹង​ធ្វើការ​ទាក់ទង​និង​កំណត់​ពេល​ជួប​ដើម្បី​សំភាសន៍​ដល់​អ្នក​ដាក់ពាក្យ​សុំ​ទិដ្ឋាការ​ប្រភេទ K-1 និង K-3 ដោយ​ផ្ទាល់ ។

សិទ្ធិ និងការ​ការពារ

         សហរដ្ឋ​អាមេរិក​ទទួល​ស្វាគមន៍​រាល់​ជន​អន្តោប្រវេសន៍​ទាំងឡាយ​ណា​ដែល​ជ្រើសរើស​ការ​ធ្វើ​អន្តោប្រវេសន៍ ជា​អចិន្ទ្រៃយ៍​ទៅ​កាន់​សហរដ្ឋ​អាមេរិក​ស្រប​តាម​ច្បាប់​អន្តោប្រវេសន៍ របស់​សហរដ្ឋ​អាមេរិក​។ វា​ជា​ការ​ចាំបាច់​ណាស់​ ដែល​លោក​អ្នក​គ្រប់គ្នា​ត្រូវ​ដឹង​ថា នៅ​សហរដ្ឋ​អាមេរិក​លោក​អ្នក​នឹង​ទទួល​បាន​ការ​ការពារ​ស្រប ​ច្បាប់​នូវ​រាល់​អំពើ​បំពាន​ណា​មួយ​។ ប្រសិន​បើ​លោក​អ្នក​កំពុង​​សុំ​ទិដ្ឋាការ​ប្រភេទ K-1, K-3, IR-1/CR-1, ឬ​ប្រភេទ F2A សូម​អាន​ពត៌មាន​របស់​ការរិយាល័យ​សេវាកម្ម​សញ្ជាតិ និង​អន្តោប្រវេសន៍ របស់​សហរដ្ឋ​អាមេរិក​អំពី “​សិទ្ធិ និង​ការ​ការពារ សំរាប់​គូដណ្តឹង និង​ប្តី​/​ប្រពន្ធ ដែល​មាន​សញ្ជាតិ​បរទេស​របស់​ពលរដ្ឋ​អាមេរិក និង​ប្តី​/ប្រពន្ធ​របស់​ជន​មាន​សិទ្ធិ​រស់នៅ​ស្រប​ច្បាប់​នៅ​សហរដ្ឋ​អាមេរិក​” ។ ព៌តមាន​នេះ​មាន​រៀបរាប់​អំពី​សិទ្ធិ​ស្រប​ច្បាប់​នានា របស់​លោក​អ្នក​ទាក់ទង នឹង​អំពើ​ហិង្សា ក្នុង​គ្រួសារ ហិង្សា​ផ្លូវ​ភេទ និង​ការ​កេងប្រវ័ញ្ច​លើ​កុមារ​។

កំណត់​ចំណាំ​សំរាប់​ករណី​សុំ​កូន​ចិញ្ចឹម

         នៅ​ថ្ងៃទី ២១ ខែ​ធ្នូ ឆ្នាំ ២០០១ ផ្នែក​បំរើ​សេវា​ចូល​សញ្ជាតិ​និង​អន្តោប្រវេសន៍ (INS) ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា ផ្នែក​បំរើ​សេវា​អន្តោប្រវេសន៍​និង​ពលរដ្ឋ​អាមេរិក (USCIS) បាន​ប្រកាស​ការ​ពន្យា​ជា​បន្ទាន់​នូវ​ការ​ពិនិត្យ​ពាក្យ​សុំ​ទិដ្ឋាការ​សំរាប់​កូន​ចិញ្ចឹម​ពី​ប្រទេស​កម្ពុជា​។ ស្រប​តាម​ការ​ប្រកាស​នេះ ស្ថានទូត​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា​មិន​ពិនិត្យ​លើ​ករណី​សុំ​ទិដ្ឋាការ​សំរាប់​កូន​ចិញ្ចឹម​ពី​កម្ពុជា​ឡើយ នៅ​ពេល​នេះ​។

         សំរាប់​អ្នក​ដែល​ចង់​សុំ​កូន​ចិញ្ចឹម​ពី​ប្រទេស​កម្ពុជា គួរ​ទាក់ទង USCIS និង​តាមដាន​ព័ត៌មាន​តាម​គេហទំព័រ​របស់​ក្រសួង​ការបរទេស​អាមេរិក ដើម្បី​ដឹង​ព័ត៌មាន​បន្ត​ទៅ​ទៀត​នៅ​ពេល​អនាគត​។ សូម​ចុច​ត្រង់​នេះ ដើម្បី​ចូល​មើល​គេហទំព័រ​ស្តីពី​ការ​សុំ​កូន​ចិញ្ចឹម​ជា​អន្តរជាតិ​។

អស័យដ្ឋាន​សំរាប់​ទំនាក់ទំនង

  • ស្ថានទូត​សហរដ្ឋ​អាមេរិក
    ការិយាល័យ​កុងស៊ុល
    អគារលេខ ១ ផ្លូវលេខ ៩៦ សង្កាត់វត្ដភ្នំ ខ័ណ្ឌដូនពេញ ក្រុងភ្នំពេញ
    ទូរស័ព្ទ: (៨៥៥-២៣) ៧២៨-០០០
    ទូរសារ: (៨៥៥-២៣) ៧២៨-៦០០

    អ៊ីមែល:
    NIVPhnomPenh@state.gov
    IVPhnomPenh@state.gov