American Corners នៅប្រទេសកម្ពុជា
នៅពេលបច្ចុប្បន្ននេះមាន អាមេរិកខែន ខរនើ (American Corners) បួនកន្លែងនៅកម្ពុជា។ អាមេរិកខែន ខរនើ (American Corner) និមួយៗមានសៀវភៅសំរាប់សិក្សាភាសាអង់គ្លេសនិងធនធានឯកសារផ្សេងៗទៀតស្ដីពីសហរដ្ឋអាមេរិក ។ ធនធានឯកសារទាំងនោះមានពត៌មានថ្មីៗនិងត្រឹមត្រូវទាក់ទងនឹងប្រធានបទជាច្រើន ដោយរួមមានការសិក្សាពីពលរដ្ឋ ប្រវត្ដិសាស្ដ្រ វប្បធម៌ ពាណិជ្ជកម្ម ច្បាប់ នយោបាយ និង លទ្ធិប្រជាធិបតេយ្យ របស់សហរដ្ឋអាមេរិក ។ មជ្ឈមណ្ឌលក៏មានពត៌មានផងដែរស្ដីពីការបង្រៀនភាសាអង់គ្លេសដោយរួមមានឯកសារណែនាំសិស្ស ការតភ្ជាប់នឹងគេហទំព័រ ស្ដីពីអាហាររូបករណ៍និងការចុះឈ្មោះ ចូលរៀន ក្នុងសាកលវិទ្យាល័យ ពត៌មានស្ដីពីការធ្វើតេស្ដ TOEFL SAT GRE GMAT ហើយនិងពត៌មានស្ដីពីទិដ្ឋាការសំរាប់សិស្ស ។ ក្រៅពីនោះទៀត មានរូបតាំង ស៊ីឌី កាសែត វីដេអូ និងមូលដ្ឋានទិន្នន័យតាមប្រព័ន្ធអេឡិចត្រូនិច ។ អាមេរិកខែន ខរនើ (American Corner) មួយៗមានកុំព្យូទ័រមួយចំនួនដែលមានភ្ជាប់បណ្ដាញអ៊ិនធ័រណែត ។
លើសពីនេះទៀត អាមេរិកខែន ខរនើ (American Corner) មួយៗមានរៀបចំកម្មវិធីសាធារណៈដើម្បីផ្ដល់ពត៌មានស្ដីពីសហរដ្ឋអាមេរិកដល់សាធារណៈជនខ្មែរទូទៅ។ អាមេរិកខែន ខរនើ (American Corner) មានអញ្ជើញវាគ្មិនអោយមកធ្វើបទឧទ្ទេសនាម រៀបចំសិក្ខាសាលានិងការប្រជុំ និងធ្វើជាកន្លែងសំរាប់រៀបចំកម្មវិធីផ្សេងៗទៀតនៅក្នុងស្រុក ដូចជាការបញ្ចាំងភាពយន្ដអាមេរិក ថ្នាក់ភាសាអង់គ្លេស ឬការផ្ដល់យោបល់ប្រឹក្សាស្ដីពីការសិក្សាអប់រំ ។ អាមេរិកខែន ខរនើ (AmericanCorner) ថែមទាំងមានរៀបចំការប្រជុំ តាមវីដេអូឌីយីថល់ជាមួយនឹងវាគ្មិនពីជុំវិញពិភពលោក ។
អាមេរិកខែន ខរនើ (American Corner) មានបុគ្គលិកខ្មែរប្រចាំនៅក្នុងបណ្ណាល័យដែលចេះភាសាអង់គ្លេសរង់ចាំជួយអ្នកប្រើប្រាស់ទាំងឡាយណាដែលចាប់អារម្មណ៍ក្នុងការស្វែងរកពត៌មានអ្វីមួយស្ដីពីសហរដ្ឋអាមេរិក ។
ចំពោះពត៌មានលំអិតស្ដីពីសេវានិងកម្មវិធីបច្ចុប្បន្ននៅតាមអាមេរិកខែន ខរនើ (American Corner) មួយៗសូមទាក់ទងមកស្ថាប័នខាងក្រោមនេះ ៖
សកលវិទ្យាល័យបញ្ញាសាស្ដ្រនៃកម្ពុជា
មហាវិថីនរោត្ដម ក្រុងភ្នំពេញ
ទូរស័ព្ទៈ (៨៥៥) ០២៣ ៩៩៣ ៩៥៧
អ៊ីមែលៈ acc@puc.edu.kh
ម៉ោងធ្វើការ៖
ពីថ្ងៃចន្ទដល់ថ្ងៃសុក្រៈ ពីម៉ោង ៧:៣០ ព្រឹក ដល់ម៉ោង ៨:៣០ យប់
ថ្ងៃសៅរ៍ៈ ពីម៉ោង ៧:៣០ ព្រឹក ដល់ម៉ោង ៥:៣០ រសៀល
ថ្ងៃអាទិត្យៈ ពីម៉ោង ២:៣០ រសៀល ដល់ម៉ោង ៥:៣០ រសៀល
សាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ច
ផ្លូវជាតិលេខ៧កំពង់ចាម ខេត្ដកំពង់ចាម
ទូរស័ព្ទ: (៨៥៥) ៨៩ ៨៦៩ ៦០៦
អ៊ីមែល: heng_sakal@yahoo.com
ម៉ោងធ្វើការ៖
ពីថ្ងៃចន្ទ ដល់ ថ្ងៃសៅរ៍
ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ១២ ថ្ងៃត្រង់ និង
ពីម៉ោង ១ រសៀល ដល់ម៉ោង ៦ ល្ងាច ។
សាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ច
អាគារលេខ ៧៦ ភូមិព្រះរាជស្តេច ខេត្តបាត់ដំបង
ទូរស័ព្ទៈ ០១៧ ៨៩៨ ៥៩៩
អ៊ីមែលៈ pesethkim@ymail.com
ម៉ោងធ្វើការ៖
ពីថ្ងៃចន្ទដល់ថ្ងៃសុក្រៈ ពីម៉ោង ៧:៣០ ព្រឹក ដល់ម៉ោង ៨:0០ យប់
ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យៈ ពីម៉ោង ៧:៣០ ព្រឹក ដល់ម៉ោង ៥:៣០ រសៀល
សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ
ទល់មុខវិទ្យាល័យអង្គរ ក្រុងសៀមរាប
ទូរស័ព្ទ៖ ០៦៣ ៦៩០ ១៦ ៩៦
វែបសាយ៖ http://www.usea.edu.kh/
អ៊ីមែល៖ info@usea.edu.kh