Skip Global Navigation to Main Content
Skip Breadcrumb Navigation
American Corners នៅ​ប្រទេស​កម្ពុជា
 

         នៅ​ពេល​បច្ចុប្បន្ន​នេះ​មាន អាមេរិកខែន ខរនើ (American Corners) បួន​កន្លែង​នៅ​កម្ពុជា​។ អាមេរិកខែន ខរនើ (American Corner) និមួយ​ៗ​មាន​សៀវភៅ​សំរាប់​សិក្សា​ភាសា​អង់គ្លេស​និង​ធនធាន​ឯកសារ​ផ្សេង​ៗ​ទៀត​ស្ដីពី​សហរដ្ឋ​អាមេរិក ។ ធនធាន​ឯកសារ​ទាំងនោះ​មាន​ពត៌មាន​ថ្មី​ៗ​និង​ត្រឹមត្រូវ​ទាក់ទង​នឹង​ប្រធានបទ​ជាច្រើន ដោយ​រួមមាន​ការសិក្សា​ពី​ពលរដ្ឋ ប្រវត្ដិសាស្ដ្រ វប្បធម៌ ពាណិជ្ជកម្ម ច្បាប់ នយោបាយ និង លទ្ធិ​ប្រជាធិបតេយ្យ របស់​សហរដ្ឋ​អាមេរិក ។ មជ្ឈមណ្ឌល​ក៏​មាន​ពត៌មាន​ផង​ដែរ​ស្ដីពី​ការបង្រៀន​ភាសា​អង់គ្លេស​ដោយ​រួមមាន​ឯកសារ​ណែនាំ​សិស្ស ការតភ្ជាប់​នឹង​គេហទំព័រ ស្ដីពី​អាហាររូបករណ៍​និង​ការចុះឈ្មោះ ចូលរៀន ក្នុង​សាកលវិទ្យាល័យ ពត៌មាន​ស្ដីពី​ការធ្វើ​តេស្ដ TOEFL  SAT  GRE  GMAT ហើយ​និង​ពត៌មាន​ស្ដីពី​ទិដ្ឋាការ​សំរាប់​សិស្ស ។ ក្រៅពី​នោះ​ទៀត មាន​រូបតាំង ស៊ីឌី កាសែត វីដេអូ និង​មូលដ្ឋាន​ទិន្នន័យ​តាម​ប្រព័ន្ធ​អេឡិចត្រូនិច ។ អាមេរិកខែន ខរនើ (American Corner) មួយ​ៗ​មាន​កុំព្យូទ័រ​មួយ​ចំនួន​ដែល​មាន​ភ្ជាប់​បណ្ដាញ​អ៊ិនធ័រណែត ។

         លើស​ពី​នេះ​ទៀត អាមេរិកខែន ខរនើ (American Corner) មួយ​ៗ​មាន​រៀបចំ​កម្មវិធី​សាធារណៈ​ដើម្បី​ផ្ដល់​ពត៌មាន​ស្ដីពី​សហរដ្ឋ​អាមេរិក​ដល់​សាធារណៈ​ជន​ខ្មែរ​ទូទៅ។ អាមេរិកខែន ខរនើ (American Corner) មាន​អញ្ជើញ​វាគ្មិន​អោយ​មក​ធ្វើ​បទឧទ្ទេសនាម រៀបចំ​សិក្ខាសាលា​និង​ការប្រជុំ និង​ធ្វើ​ជា​កន្លែង​សំរាប់​រៀបចំ​កម្មវិធី​ផ្សេង​ៗ​ទៀត​នៅ​ក្នុង​ស្រុក ដូចជា​ការបញ្ចាំង​ភាពយន្ដ​អាមេរិក ថ្នាក់​ភាសា​អង់គ្លេស ឬ​ការផ្ដល់​យោបល់​ប្រឹក្សា​ស្ដីពី​ការសិក្សា​អប់រំ ។ អាមេរិកខែន ខរនើ (American​Corner) ថែម​ទាំង​មាន​រៀបចំ​ការប្រជុំ តាម​វីដេអូ​ឌីយីថល់​ជាមួយ​នឹង​វាគ្មិន​ពី​ជុំវិញ​ពិភពលោក ។

         អាមេរិកខែន ខរនើ (American Corner) មាន​បុគ្គលិក​ខ្មែរ​ប្រចាំ​នៅ​ក្នុង​បណ្ណាល័យ​ដែល​ចេះ​ភាសា​អង់គ្លេស​រង់ចាំ​ជួយ​អ្នក​ប្រើប្រាស់​ទាំងឡាយ​ណា​ដែល​ចាប់​អារម្មណ៍​ក្នុង​ការស្វែងរក​ពត៌មាន​អ្វី​មួយ​ស្ដីពី​សហរដ្ឋ​អាមេរិក ។

         ចំពោះ​ពត៌មាន​លំអិត​ស្ដីពី​សេវា​និង​កម្មវិធី​បច្ចុប្បន្ន​នៅ​តាមអាមេរិកខែន ខរនើ (American Corner) មួយ​ៗ​សូម​ទាក់ទង​មក​ស្ថាប័ន​ខាង​ក្រោម​នេះ ៖

សកលវិទ្យាល័យ​បញ្ញាសាស្ដ្រ​នៃ​កម្ពុជា

មហាវិថី​នរោត្ដម ក្រុង​ភ្នំពេញ
ទូរស័ព្ទៈ (៨៥៥) ០២៣ ៩៩៣ ៩៥៧
អ៊ីមែលៈ acc@puc.edu.kh

ម៉ោង​ធ្វើការ៖
ពី​ថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​សុក្រៈ ពី​ម៉ោង ៧:៣០ ព្រឹក ដល់​ម៉ោង ៨:៣០ យប់
ថ្ងៃសៅរ៍ៈ ពី​ម៉ោង ៧:៣០ ព្រឹក ដល់​ម៉ោង ៥:៣០ រសៀល
ថ្ងៃអាទិត្យៈ ពី​ម៉ោង ២:៣០ រសៀល ដល់​ម៉ោង ៥:៣០ រសៀល

សាកលវិទ្យាល័យ​គ្រប់គ្រង​និង​សេដ្ឋកិច្ច

ផ្លូវ​ជាតិ​លេខ​៧​កំពង់ចាម  ខេត្ដ​កំពង់ចាម
ទូរស័ព្ទ: (៨៥៥) ៨៩ ៨៦៩ ៦០៦
អ៊ីមែល: heng_sakal@yahoo.com

ម៉ោងធ្វើការ៖
ពី​ថ្ងៃ​ចន្ទ ដល់ ថ្ងៃ​សៅរ៍
ពី​ម៉ោង ៧ ព្រឹក ដល់​ម៉ោង ១២ ថ្ងៃត្រង់ និង​
ពី​ម៉ោង ១ រសៀល ដល់​ម៉ោង ៦ ល្ងាច ។

សាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ច

អាគារលេខ ៧៦ ភូមិព្រះរាជស្តេច ខេត្តបាត់ដំបង
ទូរស័ព្ទៈ ០១៧ ៨៩៨ ៥៩៩
អ៊ីមែលៈ pesethkim@ymail.com

ម៉ោង​ធ្វើការ៖
ពី​ថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​សុក្រៈ ពី​ម៉ោង ៧:៣០ ព្រឹក ដល់​ម៉ោង ៨:0០ យប់
ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យៈ ពី​ម៉ោង ៧:៣០ ព្រឹក ដល់​ម៉ោង ៥:៣០ រសៀល

សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ

ទល់មុខ​វិទ្យាល័យ​អង្គរ ក្រុង​សៀមរាប
ទូរស័ព្ទ៖ ០៦៣ ៦៩០ ១៦ ៩៦
វែបសាយ៖ http://www.usea.edu.kh/
អ៊ីមែល៖ info@usea.edu.kh