Skip Global Navigation to Main Content
Skip Breadcrumb Navigation
ទិដ្ឋាការ
 

        ការិយាល័យ​កុងស៊ុល​នៃ​ស្ថានទូត​អាមេរិក​នៅ​ភ្នំពេញ​ទទួល​ពិនិត្យ និង​សំរេច​ពាក្យ​សុំ​ទិដ្ឋាការ​ទាំង​ពីរ​ប្រភេទ គឺ​ទិដ្ឋាការ​មិន​មែន​អន្តោប្រវេសន៍ (​សំរាប់​ទៅ​ស្នាក់​នៅ​បណ្តោះ​អាសន្ន​) និង​ទិដ្ឋាការ​អន្តោប្រវេសន៍ (​ទៅ​រស់នៅ​ជា​អចិន្ត្រៃយ៍​)​។

 

ទិដ្ឋាការមិនមែនអន្តោប្រវេសន៍

        សំរាប់​បេក្ខជន​ណា​ដែល​ប្រទេស​របស់​គេ​មិន​ស្ថិត​នៅ​ក្នុង​បណ្តា​ប្រទេស​ទទួល​បាន​ការ​លើកលែង​ទិដ្ឋាការ​អាមេរិក ហើយ​ដែល​មាន​បំណង​ធ្វើ​ដំណើរ​ទៅ​អាមេរិក​ជា​លក្ខណ:ទេសចរណ៍ ទៅ​ធ្វើការ ឬ​ទៅ​សិក្សា​ក្នុង​រយៈពេល​បណ្តោះ​អាសន្ន​ណា​មួយ​។ សូម​ជ្រើសរើស​ប្រភេទ​ទិដ្ឋាការ​អោយ​សមស្រប​ទៅ​តាម​គោលបំណង​នៃ​ការ​ធ្វើ​ដំណើរ​របស់ លោក​អ្នក​។ សូម​ចងចាំ​ថា​ទិដ្ឋាការ​មិន​មែន​អន្តោប្រវេសន៍​សំរាប់​ពលរដ្ឋ​កម្ពុជា ជា​ទូទៅ​មាន​សុពលភាព​បី​ខែ​គិត​ចាប់​ពី​ថ្ងៃ​ចេញ ទិដ្ឋាការ ដូច្នេះ​ហើយ​លោក​អ្នក​គួរ​ដាក់​ពាក្យ​សុំ​ទិដ្ឋាការ​ក្នុង​កំឡុង​រយៈពេល​បី​ខែ​នេះ​ដើម្បី​ជៀសវាង​កុំ​អោយ​ទិដ្ឋាការ​អស់​សុពលភាព​មុន​ថ្ងៃ​ធ្វើ​ដំណើរ​។

ទិដ្ឋាការ​អន្តោប្រវេសន៍

        បេក្ខជន​ណា​ដែល​មាន​គំរោង​ធ្វើ​ដំណើរ​ទៅ​រស់នៅ​សហរដ្ឋ​អាមេរិក​ជា​អចិន្រ្តៃយ៍​ត្រូវ​សុំ​ទិដ្ឋាការ​អន្តោប្រវេសន៍​មុន​ពេល​ធ្វើ​ដំណើរ​ទៅ​សហរដ្ឋ​អាមេរិក​។ ជា​ទូទៅ​ដើម្បី​អាច​សុំ​ទិដ្ឋាការ​ប្រភេទ​អន្តោប្រវេសន៍​នេះ​បាន ពួកគេ​ត្រូវ មាន​សមាជិក​ក្រុម​គ្រួសារ​បង​ប្អូន​ដែល​មាន​សញ្ជាតិ​អាមេរិកាំង ឬ​ជា​អ្នក​មាន​សិទ្ធិ​រស់នៅ​ស្រប​ច្បាប់​នៅ​សហរដ្ឋ​អាមេរិក​ឬ​អនាគត និយោជក​ដាក់​ឯកសារ​ធានា​។

ការ​ផ្លាស់ប្តូរ​តំលៃ​ដាក់​ពាក្យសុំ​ទិដ្ឋាការ

        ក្នុង​ឆ្នាំ​សារពើពន្ធ ២០១២ ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​ប៉ាន់​ស្មាន​ថា​នឹង​ទទួល​បាន​ពាក្យ​សុំ​ទិដ្ឋាការ មិន​មែន​អន្តោប្រវេសន៍​ចំនួន​១០.៥​លាន និង​ពាក្យ​សុំ​ទិដ្ឋាការ​អន្តោប្រវេសន៍​ចំនួន​១​លាន​។ អាស្រ័យ​ទៅ​តាម​ពត៌មាន​ចុង​ក្រោយ​របស់​ការិយាល័យ​កិច្ចការ​កុងស៊ុល​អំពី​គំរូ​នៃ​តំលៃ​សេវាកម្ម ដែល​បាន​ធ្វើ​កាលពី​ខែ​ធ្នូ​ឆ្នាំ​២០១១​កន្លង​មក យើង បាន​ធ្វើ​ការ​កែប្រែ​តំលៃ​ដាក់​ពាក្យសុំ​ទិដ្ឋាការ​ទាំង​នេះ​អោយ​សមស្រប​នឹង​តំលៃ​ជាក់ស្តែង​ដែល​ចំណាយ​សំរាប់​សេវាកម្ម​ទាំង​នោះ​។ កាលពី​ថ្ងៃ​ទី​១៣ ខែ​មេសា ឆ្នាំ​២០១២ យើង​បាន​កែប្រែ​តំលៃ​ដាក់​ពាក្យសុំ​ទិដ្ឋាការ​មិន​មែន​អន្តោប្រវេសន៍ និង​ទិដ្ឋាការ​អន្តោប្រវេសន៍​ដូច​ខាង​ក្រោម​នេះ​៖

ទិដ្ឋាការ​មិន​មែន​អន្តោប្រវេសន៍

ប្រភេទ​ទិដ្ឋាការ តំលៃ​ចាស់ តំលៃ​ថ្មី
ទិដ្ឋាការ​ទេសចរណ៍ ការងារ​មុខ​ជំនួ្ញញ ឆ្លងកាត់​ប្តូរ​យន្តហោះ សមាជិក​នាវិក សិស្ស​-​និស្សិត ទស្សនកិច្ច​ផ្លាស់ប្តូរ​ការ​សិក្សា អ្នក​សារពត៌មាន $១៤០ $១៦០
ទិដ្ឋាការ​ដែល​មាន​អ្នក​ដាក់​ឯកសារ​ធានា (Petition-Based) ដែល​ទទួល​បាន​ការ អនុញ្ញាតិ​ពី​ក្រសួង​សន្តិសុខ​មាតុភូមិ​សហរដ្ឋ​អាមេរិក (​ប្រភេទ H, L, O, P, Q និង R) $១៥០ $១៩០
ទិដ្ឋាការ​សំរាប់​បេក្ខជន​ដែល​ប្រទេស​របស់​គេ​ទទួល​បាន​សន្ធិសញ្ញា​ជា​អ្នក​វិនិយោគិន និង​ពាណិជ្ជករ (E) $៣៩០ $២៧០
ទិដ្ឋាការ​គូដណ្តឹង (K) $៣៥០ $២៤០
ប័ណ្ណ​សំរាប់​ឆ្លងកាត់​ព្រំដែន (​ចាប់​ពី​អាយុ​១៥​ឆ្នាំ​ឡើង​ទៅ​) $១៤០ $១៦០
ប័ណ្ណ​សំរាប់​ឆ្លងកាត់​ព្រំដែន (​សំរាប់​អាយុ​ក្រោម​១៥​ឆ្នាំ​) $១៤ $១៥

ទិដ្ឋាការ​អន្តោប្រវេសន៍

ប្រភេទ​ទិដ្ឋាការ តំលៃ​ចាស់ តំលៃ​ថ្មី
ទិដ្ឋាការ​អន្តោប្រវេសន៍​សំរាប់​សាច់ញាតិ​បង្កើត $៣៣០ $២៣០
ទិដ្ឋាការ​អន្តោប្រវេសន៍​សំរាប់​ទៅ​ធ្វើការ $៧២០ $៤០៥
ទិដ្ឋាការ​អន្តោប្រវេសន៍​ប្រភេទ​ផ្សេង​ៗ​ទៀត $៣០៥ $២២០
ទិដ្ឋាការ​​ឆ្នោត​ផ្សង​សំណាង​ទៅ​​រស់​នៅ $៤៤០ $៣៣០
ការ​ពិនិត្យ និង​កំណត់​គុណសម្បត្តិ​របស់​អ្នក​ដែល​ធ្លាប់​មាន​សិទ្ធិ​រស់នៅ​អាមេរិក​ស្រប​ច្បាប់​ដើម្បី​ ត្រឡប់​ទៅ​អាមេរិក​វិញ $៣៨០ $២៧៥

សំរាប់​ពត៌មាន​បន្ថែម​អំពី​ការ​ផ្លាស់ប្តូរតំលៃ​ទិដ្ឋាការ សូម​អាន​នៅ​ទីនេះ​។

អស័យដ្ឋាន​សំរាប់​ទំនាក់ទំនង

  • ស្ថានទូត​សហរដ្ឋ​អាមេរិក
    ការិយាល័យ​កុងស៊ុល
    អគារលេខ ១ ផ្លូវលេខ ៩៦ សង្កាត់វត្ដភ្នំ ខ័ណ្ឌដូនពេញ ក្រុងភ្នំពេញ
    ទូរស័ព្ទ: (៨៥៥-២៣) ៧២៨-០០០
    ទូរសារ: (៨៥៥-២៣) ៧២៨-៦០០

    អ៊ីមែល:
    NIVPhnomPenh@state.gov
    IVPhnomPenh@state.gov