Skip Global Navigation to Main Content
Skip Breadcrumb Navigation
សុន្ទរកថា ក្នុងឆ្នាំ២០១២

សុន្ទរកថា​​របស់​​លោក​​ភារធារី Jeff Daigle ក្នុង​ពិធី​បញ្ចាំង​ភាពយន្ត រឿង "Mission Impossible 4"

រោង​ភាពយន្ត Legend Cinema, City Mall ក្រុង​ភ្នំពេញ | ថ្ងៃ​អង្គារ ទី​១០ ខែ​មករា ឆ្នាំ​២០១២

(​ត្រូវ​បាន​រៀបចំ​សំរាប់​ថ្លែង​)

        សួស្តី អស់​លោក លោកស្រី
        តាង​នាម​អោយ​ស្ថានទូត​សហរដ្ឋ​អាមេរិក ខ្ញុំ​សូម​ស្វាគមន៍​ការ​ចូលរួម​ក្នុង​ការ​បញ្ចាំង​ភាពយន្ត​ជា​លក្ខណៈ​ឯកជន ដែល​មាន​ចំណងជើង​ថា Mission Impossible 4 ។ ខ្ញុំ​សូម​ឆ្លៀត​ឱកាស​នេះ​ដើម្បី​អរគុណ​មិត្ត​របស់​យើង​មក​ពី​ក្រុមហ៊ុន Westec Media Limited ចំពោះ​ការ​ទទួល​យើង​នៅ Legend Cinema ។

        ពិធី​បែប​នេះ​អាច​មាន​ទៅ​កើត​ទើប​តែ​នៅ​ពេល​ថ្មី​ៗ​នេះ​តែ​ប៉ុណ្ណោះ នៅ​ប្រទេស​កម្ពុជា ហើយ​វា​បង្ហាញ​ពី​ការ​ប្រែប្រួល​យ៉ាង​ឆាប់​រហ័ស នៅ​ទីនេះ​។ រហូត​មក​ទល់​នឹង​ឆ្នាំ​កន្លង​ទៅ​នេះ “​ការ​ទៅ​មើល​ភាពយន្ត​” គឺជា​រឿង​មិន​អាច​មាន​ទៅ​កើត​។ ចំពោះ​អ្នក​ដែល​មាន​លទ្ធភាព គេ​ត្រូវ​ទៅ​មើល​នៅ​ទីក្រុង​បាងកក​។ តែ​សំរាប់​អតិថិជន​ភាគ​ច្រើន ការ​ជ្រើសរើស​គឺ​មាន​តែ​រវាង​ការ​មើល​ឌីវីឌី​លួច​ចំលង ឬ​ការ​គ្មាន​អ្វី​មើល​តែ​ម្តង​។

        តែ​នៅ​ពេល​នេះ មាន​ភាពយន្ត​ដែល​មាន​ច្បាប់​ត្រឹមត្រូវ នៅ​ប្រទេស​កម្ពុជា​។ តែ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​លួច​ថត​ចំលង​នៅ​តែ​មាន​ការ​ពិបាក​។ ស៊ីឌី​លួច​ចំលង​មាន​តំលៃ​ថោក ហើយ​ងាយ​រក​។ ការ​ការពារ​កម្មសិទ្ធិ​បញ្ញា​ទាមទារ​អោយ​មាន​ការ​ខិតខំ​ដោយ​មាន​ការ​សំរបសំរួល​គ្នា រវាង​អ្នក​ធ្វើ​គោលនយោបាយ និង​ផ្នែក​អនុវត្ត​ច្បាប់​។ វា​ទាមទារ​អោយ​មាន​ការ​ចុះ​ធ្វើ​ការ​អប់រំ ដើម្បី​ប្តូរ​អាកប្បកិរិយា​របស់​អ្នក​ប្រើប្រាស់​។

        មាន​ចំណុច​ពិសេស​ស្តីពី​ការ​មើល​ភាពយន្ត​លើ​ផ្ទាំង​ខ្នាត​ធំ​នេះ ហើយ​ខ្ញុំ​គិត​ថា គ្មាន​វិធី​ណា​ប្រសើរ​ក្នុង​ការ​បញ្ចាក់​ពី​ចំណុច​នេះ ជាង​ការ​បញ្ចាំង​ភាពយន្ត​នា​ពេល​យប់​នេះ​ទេ ដែល​ជា​ភាពយន្ត Hollywood បែប​លោត​ហក់ មាន​លោក Tom Cruise ដែល​ជា​តួ​កុន​ល្បី​ម្នាក់​របស់​អាមេរិក ដើរ​តួ​។ ខ្ញុំ​សង្ឃឹម​ថា លោក អ្នក​ទាំងអស់​នឹង​មាន​ការ​សប្បាយ​ជាមួយ​នឹង​ភាពយន្ត​នេះ​។