អំពីសហរដ្ឋអាមេរិក
- បកប្រែ:
- English
សហរដ្ឋអាមេរិកមានរដ្ឋចំនួន៥០និងទីក្រុងវ៉ាស៊ីនតោន ឌីស៊ី ។ រដ្ឋពីរចុងក្រោយ ដែលបានចូលរួមជាមួយសហព័ន្ធគឺរដ្ឋអាឡាស្កា (រដ្ឋទី ៤៩) និងរដ្ឋហាវៃ (រដ្ឋទី ៥០) ។ រដ្ឋទាំងពីរនេះបានចូលរួមនៅក្នុងឆ្នាំ១៩៥៩ ។
វ៉ាស៊ីនតោន ឌីស៊ី គឺជាមណ្ឌលរបស់សហព័ន្ធនៅក្រោមសមត្ថកិច្ចរបស់សភាអាមេរិក ។ វ៉ាស៊ីនតោន ឌីស៊ី តំណាងនៅក្នុងសភាដោយប្រតិភូដែលជាប់ឆ្នោត តែគ្មានសិទ្ធិបោះឆ្នោតនៅក្នុងសភាតំណាងរាស្ដ្រ ។ អ្នករស់នៅក្នុង វ៉ាស៊ីនតោន ឌីស៊ី មានសិទ្ធិបោះឆ្នោតនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីតាំងពីឆ្នាំ១៩៦១មក ។
ភើតូរីកូ គឺជាទឹកដីចំណុះរបស់សហរដ្ឋអាមេរិក ។ ប្រជាជនដែលរស់នៅលើទឹកដីនេះគឺជាពលរដ្ឋអាមេរិក ។ គេមិនបោះឆ្នោតទេនៅក្នុងការជ្រើសរើសប្រធានាធិបតីអាមេរិក តែគេបោះឆ្នោតជ្រើសរើសទេសាភិបាលម្នាក់ដែលមិនមានសិទ្ធិបោះឆ្នោតអោយប្រចាំនៅក្នុងសភាតំំណាងរាស្ដ្រសហរដ្ឋអាមេរិក ។
កោះវើជ្យីន – សេនច្យន សេនក្រ័ក និង សេនថូម៉ាស គឺជាទឹកដីដែលមិនត្រូវបានបង្រួបបង្រួមចូលរបស់សហរដ្ឋអាមេរិកហើយស្ថិតនៅក្រោមការគ្រប់គ្រងរបស់ការិយាល័យកិច្ចការដីកោះនៃក្រសួងមហាផ្ទៃរបស់សហរដ្ឋអាមេរិក ។ ជនជាតិដើមដែលរស់នៅទីនេះគឺជាពលរដ្ឋអាមេរិក តែគេមិនមានសិទ្ធិបោះឆ្នោតជ្រើសរើសប្រធានាធិបតីទេ ។
កោះកោះមារីយាណាខាងជើង គឺជាទឹកដីសហធននៅក្នុងសហភាពផ្នែកនយោបាយជាមួយនឹងសហរដ្ឋអាមេរិក ដោយមានការគ្រប់គ្រងដោយស្វ័យយ័តជាមួយនឹងអភិបាលឬអង្គនីតិបញ្ញាតិ ។
សាម៉ូអា គឺជាទឹកដីដែលមិនត្រូវបានបញ្ចូលក្នុងសហរដ្ឋអាមេរិក ហើយត្រូវបានគ្រប់គ្រងដោយការិយាល័យកិច្ចការដីកោះនៃក្រសួងមហាផ្ទៃរបស់សហរដ្ឋអាមេរិក ។
ហ្គ័ម គឺជាទឹកដីដែលមិនត្រូវបានរាប់បញ្ចូលរបស់សហរដ្ឋអាមេរិក និងត្រូវបានគ្រប់គ្រងដោយការិយាល័យកិច្ចការដីកោះក្រសួងមហាផ្ទៃអាមេរិក ។ អ្នករស់នៅលើទឹកដីនេះគឺជាជនជាតិអាមេរិក តែមិនមានសិទ្ធិបោះឆ្នោតនៅក្នុងការជ្រើសរើសប្រធានាធិបតីអាមេរិកនោះទេ ។
តំបន់ចំណុះដទៃទៀតរបស់សហរដ្ឋអាមេរិករួមមាន កោះ បែកឃើ ហៅឡេន ច្យានីស ច្យនស្តុន អាថូល ឃីងមែនរីហ្វ មីឌវ៉េ ណាវ៉ាសា ផាល់មីរ៉ា អាថូល វ៉ាកិ។
រដ្ឋទាំង៥០របស់សហរដ្ឋអាមេរិក
រដ្ឋទាំងអស់មានគេហទំព័រផ្លូវការដែលមានពត៌មានទូទៅ ពត៌មានសំរាប់អ្នកទេសចរនិងពត៌មានស្ដីពីរដ្ឋាភិបាលប្រចាំរដ្ឋនិមួយៗ ។ ខាងក្រោមនេះគឺជាបញ្ជីនៃឈ្មោះរដ្ឋទាំងអស់ ។
- អាឡាបាម៉ា
- អាឡាស្កា
- អារីហ្សូណា
- អាកាន់សាស
- កាលីហ្វរនា
- ខូលររ៉ាដូ
- ខន់និកទីខាត់
- ឌែលឡាវែល
- ហ្ល្វរីដា
- ច្យចជ្យា
- ហាវ៉ៃ
- អ៊ីដាហូ
- អ៊ីលីន័យ
- អ៊ីនឌីអាណា
- អ៊ីអូវ៉ា
- កាន់សាស
- កិនថាក់គី
- លូអីសសីអាណា
- មេន
- ម៉ារីឡេន
- ម៉ាសាឈូសែត
- មីឈីហ្គែន
- មីនែសសូតា
- មីសីសីពី
- មីសូរី
- មន់តាណា
- និប្រាស្កា
- និវ៉ាដា
- នូហែមស្យាយអើ
- នូជ្យើស៊ី
- នូមិស៊ីកូ
- នូយ៉ក
- ការូលីណាខាងជើង
- ដាកូតាខាងជើង
- អូហាយ៉ូ
- អូក្លាហូម៉ា
- អរហ្គិន
- ផិនស៊ីលវែននា
- រូដអាយឡែន
- ការូលីណាខាងត្បូង
- ដាកូតាខាងត្បូង
- ថិននីស៊ី
- តិតសាស
- យូតា
- វើម៉ន
- វើជ្យីនា
- វ៉ាស៊ីនតោន
- វើជ្យីនាខាងលិច
- វីសខូសីន
- យូមីង