Skip Global Navigation to Main Content
Skip Breadcrumb Navigation
ទិដ្ឋាការ​មិន​មែន​អន្ដោប្រវេសន៍
 

         ទិដ្ឋាការ​មិន​មែន​អន្តោប្រវេសន៍ (​ជា​ទូទៅ​គេ​ស្គាល់​ថា​ជា​ទិដ្ឋាការ​ទេសចរ ឬ​ទិដ្ឋាការ​សំរាប់​ទៅ​លេង​) គឺ​ជា​ទិដ្ឋាការ​សំរាប់​បេក្ខជន​ទាំង​ឡាយ​ណា​ដែល​ប្រទេស​របស់​គេ​មិន​ស្ថិត​នៅ​ក្នុង​បណ្តា​ប្រទេស​ទទួល​បាន​ការ​លើក​លែង​ទិដ្ឋាការ​សហរដ្ឋ​អាមេរិក ហើយ​ដែល​មាន​បំណង​ធ្វើ​ដំណើរ​ទៅ​ស្នាក់នៅ​សហរដ្ឋ​អាមេរិក​ជា​លក្ខណ:បណ្តោះ​អាសន្ន​សំរាប់​ការងារ​មុខ​ជំនួញ ទេសចរណ៍ ឬ​ទៅ​សិក្សា​។ ទិដ្ឋាការ​មិន​មែន​អន្តោប្រវេសន៍​នេះ គឺ​សំរាប់​តែ​ការ​ទៅ​ស្នាក់​នៅ​អាមេរិក​បណ្តោះ​អាសន្ន​តែ​ប៉ុណ្ណោះ ហើយ​លោក​អ្នក​មិន​អាច​ប្រើ​ទិដ្ឋាការ​ប្រភេទ​នេះ​ចូល​ទៅ​សហរដ្ឋ​អាមេរិក​ដើម្បី​បន្ត​ការ​ស្នាក់​នៅ​រយៈពេល​យូរ ឬ​អចិន្រ្តៃយ៍​នោះ​បាន​ទេ​។

         សូម​អាន​ពត៌មាន​អំពី​របៀប​ដាក់​ពាក្យ​សុំ​ទិដ្ឋាការ​នៅ​ទីនេះ​

         លោក​អ្នក​​គួរតែ​ដាក់​ពាក្យ​សុំ​ទិដ្ឋាការ​យ៉ាង​យឺត​បំផុត​៤​-៥​សប្តាហ៍​មុន​ថ្ងៃ​ដែល​លោក​អ្នក​ត្រូវ​ធ្វើ​ដំណើរ​។ រយៈពេល​រង់ចាំ ថ្ងៃ​សំភាសន៍ និង​រយៈពេល​ពិនិត្យ​សំរេច​ចំពោះ​ពាក្យ​សុំ​ទិដ្ឋាការ​មាន​ការ​ប្រែប្រួល​ជា​ពិសេស​ក្នុង​អំឡុង​រដូវកាល​ធ្វើ​ដំណើរ​ច្រើន​។ សូម​ចងចាំ​ថា​ទិដ្ឋាការ​មិន​មែន​អន្តោប្រវេសន៍​សំរាប់​ពលរដ្ឋ​កម្ពុជា ជា​ទូទៅ​មាន​សុពលភាព​បី​ខែ​គិត​ចាប់​ពី​ថ្ងៃ​ចេញ​ទិដ្ឋាការ ដូច្នេះ ហើយ​លោក​អ្នក​គួរ​ដាក់​ពាក្យ​សុំ​ទិដ្ឋាការ​ក្នុង​កំឡុង​រយៈពេល​បី​ខែ​នេះ​ដើម្បី​ជៀសវាង​កុំ​អោយ​ទិដ្ឋាការ​អស់​សុពលភាព​មុន​ថ្ងៃ​ធ្វើ​ដំណើរ​។

វីដេអូ