ទិដ្ឋាការអន្ដោប្រវេសន៍
- បកប្រែ:
- English
ផ្នែកទិដ្ឋាការអន្តោប្រវេសន៍ធ្វើការលើពាក្យសុំទិដ្ឋាការរបស់អ្នកដែលចង់ទៅរស់នៅជាអចិន្រ្តៃយ៍ក្នុងសហរដ្ឋអាមេរិក រួមទាំងសមាជិកគ្រួសារពលរដ្ឋអាមេរិក និងអ្នកមានសិទ្ធិរស់នៅជាអចិន្រ្តៃយ៍ គូដណ្តឹងរបស់ពលរដ្ឋអាមេរិក និងជនបរទេសដែលត្រូវធ្វើការនៅសហរដ្ឋអាមេរិកផងដែរ។ ផ្នែកកុងស៊ុលរបស់ស្ថានទូតអាមេរិកពិនិត្យសំរេចទិដ្ឋាការអន្តោប្រវេសន៍សំរាប់ប្រជាជនកម្ពុជាទាំងអស់។
ការសំភាសន៍ទិដ្ឋាការអន្តោប្រវេសន៍ ទិដ្ឋាការឆ្នោតផ្សងសំណាង និងទិដ្ឋាការគូរដណ្តឹងទាំងអស់ធ្វើតាមរយៈការណាត់ជួបសំភាសន៍តែប៉ុណ្ណោះ។ អ្នកដាក់ពាក្យម្នាក់ៗនឹងត្រូវបានជំរាបប្រាប់ពីពេលវេលាសំរាប់មកធ្វើសំភាសន៍។ ការសួរនាំស្តីពីទិដ្ឋាការអន្តោប្រវេសន៍ ទិដ្ឋាការឆ្នោតផ្សងសំណាង និងទិដ្ឋាការគូរដណ្តឹងសំរាប់អ្នកដាក់ពាក្យសុំជាជនជាតិកម្ពុជា គួរផើ្ញជាអ៊ីម៉េលទៅ IVPhnomPenh@state.gov ។
ចំណាំ៖ សំរាប់អ្នកដាក់ពាក្យសុំទិដ្ឋាការប្រភេទK-1 និង K-3 មិនមែនណាត់ជួបសំភាសន៍តាមរយៈប្រព័ន្ធណាត់ជួបផ្នែកទិដ្ឋាការមិនមែនអន្តោប្រវេសន៍ តាមអ៊ិនធ័រនែតទេ។ ផ្នែកកុងស៊ុលនឹងធ្វើការទាក់ទងនិងកំណត់ពេលជួបដើម្បីសំភាសន៍ដល់អ្នកដាក់ពាក្យសុំទិដ្ឋាការប្រភេទ K-1 និង K-3 ដោយផ្ទាល់ ។
សិទ្ធិ និងការការពារ
សហរដ្ឋអាមេរិកទទួលស្វាគមន៍រាល់ជនអន្តោប្រវេសន៍ទាំងឡាយណាដែលជ្រើសរើសការធ្វើអន្តោប្រវេសន៍ ជាអចិន្ទ្រៃយ៍ទៅកាន់សហរដ្ឋអាមេរិកស្របតាមច្បាប់អន្តោប្រវេសន៍ របស់សហរដ្ឋអាមេរិក។ វាជាការចាំបាច់ណាស់ ដែលលោកអ្នកគ្រប់គ្នាត្រូវដឹងថា នៅសហរដ្ឋអាមេរិកលោកអ្នកនឹងទទួលបានការការពារស្រប ច្បាប់នូវរាល់អំពើបំពានណាមួយ។ ប្រសិនបើលោកអ្នកកំពុងសុំទិដ្ឋាការប្រភេទ K-1, K-3, IR-1/CR-1, ឬប្រភេទ F2A សូមអានពត៌មានរបស់ការរិយាល័យសេវាកម្មសញ្ជាតិ និងអន្តោប្រវេសន៍ របស់សហរដ្ឋអាមេរិកអំពី “សិទ្ធិ និងការការពារ សំរាប់គូដណ្តឹង និងប្តី/ប្រពន្ធ ដែលមានសញ្ជាតិបរទេសរបស់ពលរដ្ឋអាមេរិក និងប្តី/ប្រពន្ធរបស់ជនមានសិទ្ធិរស់នៅស្របច្បាប់នៅសហរដ្ឋអាមេរិក” ។ ព៌តមាននេះមានរៀបរាប់អំពីសិទ្ធិស្របច្បាប់នានា របស់លោកអ្នកទាក់ទង នឹងអំពើហិង្សា ក្នុងគ្រួសារ ហិង្សាផ្លូវភេទ និងការកេងប្រវ័ញ្ចលើកុមារ។
កំណត់ចំណាំសំរាប់ករណីសុំកូនចិញ្ចឹម
នៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០០១ ផ្នែកបំរើសេវាចូលសញ្ជាតិនិងអន្តោប្រវេសន៍ (INS) ដែលត្រូវបានគេស្គាល់ថាជា ផ្នែកបំរើសេវាអន្តោប្រវេសន៍និងពលរដ្ឋអាមេរិក (USCIS) បានប្រកាសការពន្យាជាបន្ទាន់នូវការពិនិត្យពាក្យសុំទិដ្ឋាការសំរាប់កូនចិញ្ចឹមពីប្រទេសកម្ពុជា។ ស្របតាមការប្រកាសនេះ ស្ថានទូតអាមេរិកប្រចាំប្រទេសកម្ពុជាមិនពិនិត្យលើករណីសុំទិដ្ឋាការសំរាប់កូនចិញ្ចឹមពីកម្ពុជាឡើយ នៅពេលនេះ។
សំរាប់អ្នកដែលចង់សុំកូនចិញ្ចឹមពីប្រទេសកម្ពុជា គួរទាក់ទង USCIS និងតាមដានព័ត៌មានតាមគេហទំព័ររបស់ក្រសួងការបរទេសអាមេរិក ដើម្បីដឹងព័ត៌មានបន្តទៅទៀតនៅពេលអនាគត។ សូមចុចត្រង់នេះ ដើម្បីចូលមើលគេហទំព័រស្តីពីការសុំកូនចិញ្ចឹមជាអន្តរជាតិ។
អស័យដ្ឋានសំរាប់ទំនាក់ទំនង
-
ស្ថានទូតសហរដ្ឋអាមេរិក
ការិយាល័យកុងស៊ុល
អគារលេខ ១ ផ្លូវលេខ ៩៦ សង្កាត់វត្ដភ្នំ ខ័ណ្ឌដូនពេញ ក្រុងភ្នំពេញ
ទូរស័ព្ទ: (៨៥៥-២៣) ៧២៨-០០០
ទូរសារ: (៨៥៥-២៣) ៧២៨-៦០០
អ៊ីមែល:
NIVPhnomPenh@state.gov
IVPhnomPenh@state.gov