Skip Global Navigation to Main Content
Skip Breadcrumb Navigation
ការិយាល័យ

ការិយាល័យ​អនុព័ន្ធ​ផ្នែក​ច្បាប់

         ការិយាល័យ​អនុព័ន្ធ​ផ្នែក​ច្បាប់​នៅ​ទីក្រុង​ភ្នំពេញ​គឺ​ជា​វត្ដមាន​ទី​៦០ នៅ​បរទេស​របស់​ការិយាល័យស្រាវជ្រាវ​សហព័ន្ធ (FBI) ដែល​ជា​ផ្នែក​មួយ​នៃ​ក្រសួង​យុត្ដិធម៌​របស់​សហរដ្ឋ​អាមេរិក ។ ការិយាល័យ​ផ្នែក​ច្បាប់​មាន​បុគ្គលិក​ជំនាញ​ផ្នែក​អនុវត្ដ​ច្បាប់​និង​បុគ្គលិក​ជំនួយ​របស់ FBI ធ្វើការ​ដើម្បី​រារាំង​បទ​ឧក្រិដ្ឋ​នៅ​បរទេស​ឆ្ងាយ​ៗ​ពី​សហរដ្ឋ​អាមេរិក​និង​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​បទ​ឧក្រិដ្ឋ​ជា​អន្ដរជាតិ​អោយ​បាន​ឆាប់​បំផុត ។

         សម​ដូចដែល​លោក​នាយក FBI គឺ​លោក Robert S. Mueller III បាន​ធ្វើ​ការកត់សំគាល់​មក​ថា “សាកល​ភាវូបនីយកម្ម មិនថា​ភេរវកម្ម ការជួញដូរ​ជា​អន្ដរជាតិ​នូវ​គ្រឿង​ញៀន របស់​រត់​គយ និង​ការជួញដូរ​មនុស្ស ឬ​បទឧក្រិដ្ឋ​តាម​ប្រព័ន្ធ​អ៊ិនធ័រណែត​ទេ សុទ្ធ​តែ​ទាមទារ​អោយ​យើង​ធ្វើ​ការប្រឹងប្រែង​រួម​គ្នា នៅ​ជុំវិញ​ពិភពលោក ។ ការ​នេះ​មាន​ន័យ​ថា​យើង​ត្រូវ​មាន​ភ្នាក់ងារ​របស់​យើង​ធ្វើការ​ដោយ​ផ្ទាល់​ជាមួយ​សម​ភាគី​របស់​យើង​នៅ​បរទេស​លើ​ករណី​ដែល​ជា​ប្រយោជន៍​ទៅ​វិញ​ទៅ​មក មិនមែន​គ្រាន់​តែ​ដើម្បី​ដោះស្រាយ​បញ្ហា​បទឧក្រិដ្ឋ​ដែល​ត្រូវ​បាន​ប្រព្រឹត្ដ​តែ​ប៉ុណ្ណោះ​ទេ តែ​ដើម្បី​ការពារ​កុំ​អោយ​កើត​មាន​ផង​ដែរ​នូវ​បទឧក្រិដ្ឋ​និង អំពើ​ភេរវកម្ម ដោយ​ធ្វើការ​ចែក​រំលែក​ពត៌មាន​អោយ​បាន​ទាន់​ពេលវេលា“ ។

សកម្មភាព​នៃ​ការិយាល័យ​ច្បាប់​នេះ​គឺ​ដើម្បី ៖

  • សំរបសំរួល​ការស៊ើបអង្កេត​ជា​អន្ដរជាតិ​ជាមួយ​សហការី​របស់​គេ ។
  • រក​មើល​មុខ​សញ្ញា​អន្ដរជាតិ​សំរាប់​បំរើ​ការស៊ើបអង្កេត​ក្នុង​សហរដ្ឋ​អាមេរិក ។​
  • ភ្ជាប់​គ្នា​រវាង​លទ្ធភាព​របស់​សហរដ្ឋ​អាមេរិក​និង​លទ្ធភាព​របស់​អន្ដរជាតិ​ក្នុង​ផ្នែក​ភេរវកម្ម​និង​ឧក្រិដ្ឋកម្ម​សំខាន់​ៗ​ដើម្បី​ធានា​សុវត្ថិភាព​ដល់​សាធារណៈជន​អាមេរិក​នៅ​ទីនេះ និង​នៅ​បរទេស ។ បទដ្ឋាន​សំរាប់​ធ្វើ​សកម្មភាព​រួម​គ្នា​និង​ការចែក​រំលែក​ពត៌មាន​គ្នា​មាន​ចែង​ជា​ទូទៅ​ក្នុង​កិច្ច​ព្រមព្រៀង​ជា​ផ្លូវការ​រវាង​សហរដ្ឋ​អាមេរិក​និង​ប្រទេស​ជា​ម្ចាស់​ផ្ទះ ។
  • សំរប​សំរួល​វគ្គ​បណ្ដុះ​បណ្ដាល​របស់ FBI ចំពោះ​នគរបាល​នៅ​តាម​តំបន់ ដែល​មាន​រាប់​ពី​ការប្រឆាំង​ភេរវកម្ម​និង​បទឧក្រិដ្ឋ​តាម​ប្រព័ន្ធ​អ៊ិនធ័រណែត រហូត​ដល់​បច្ចេកទេស​ធ្វើ​កោសលវិច័យ ការជួញដូរ​មនុស្ស​និង​សិទ្ធិមនុស្ស ។

         កម្មវិធី​អនុព័ន្ធ​ផ្នែក​ច្បាប់​របស់ FBI ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​ការិយាល័យ​ប្រតិបត្ដិការ​អន្ដរជាតិ ដែល​ដឹកនាំ​ដោយ​ភ្នាក់ងារ​ពិសេស​ម្នាក់ ប្រចាំ​នៅ​ទីស្នាក់កា​ធំ​របស់ FBI ក្នុង​ទីក្រុង​វ៉ាស៊ីនតោន ។ ការិយាល័យ​នេះ​ធ្វើ​ការទាក់ទង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ទី​ភ្នាក់ងារ​ដទៃ​ទៀត​របស់​សហព័ន្ធ​ប៉ូលិស​អន្ដរជាតិ ប៉ូលិស​បរទេស និង​មន្ដ្រី​សន្ដិសុខ​នៅ​ទីក្រុង​វ៉ាស៊ីនតោន ហើយ​និង​សមាគម​ជាតិ​និង​អន្ដរជាតិ​ផ្នែក​អនុវត្ដ​ច្បាប់ ។

         បើ​ចង់​ដឹង​បន្ថែម​ពី​សកម្មភាព​ទាក់ទង​នឹង​ការិយាល័យ​ផ្នែក​ច្បាប់​របស់ FBIសូម​បើក​គេហទំព័រ​ស្ដីពី​សន្ទស្សន៍​រឿង​ជា​អន្ដរជាតិ​របស់ FBI  (FBI Index of international stories)