Skip Global Navigation to Main Content
Skip Breadcrumb Navigation
សេចក្តី​ប្រកាស​ពត៌មាន ក្នុង​​ឆ្នាំ​២០១៣

លោកឯកអគ្គរដ្ឋទូត Todd ជួបប្រជុំជាមួយក្រុមប្រឹក្សាយុវជន

ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០១៣
រូបថត​របស់​ក្រសួង​ការបរទេស​អាមេរិក

លោក​ឯកអគ្គរដ្ឋទូត បាន​ដឹកនាំ​កិច្ច​សន្ទនា​យ៉ាង​ផលផុស​ជាមួយ​សមាជិក​ក្រុម​ប្រឹក្សា លើ​ព្រឹត្តិការណ៍​បច្ចុប្បន្ន និង​លើ​ប្រធានបទ ដែល​យុវជន​កម្ពុជា​មាន​ការ​ចាប់​អារម្មណ៍​ទៅ​លើ​។

         នៅ​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០១៣ លោក​ឯកអគ្គរដ្ឋទូត Todd បាន​ជួប​ប្រជុំ​ជាមួយ​ក្រុម​ប្រឹក្សា​យុវជន​។ សមាជិក​ក្រុម​ប្រឹក្សា​យុវជន ដែល​តំណាង​អោយ​ខេត្ត​ក្រុង​មួយ​ចំនួន បាន​ជួប​ជាមួយ​លោក​ឯកអគ្គរដ្ឋទូត និង​សមាជិក​ក្រុម​អ្នក​ជំនួញ​អាមេរិក នៅ​កម្ពុជា​។ ក្រុម​ប្រឹក្សា​បាន​ពិភាក្សា​ពី​សំណើ​សុំ​បច្ចុប្បន្ន​លើ​គំរោង​កម្មវិធី​ការងារ​កំពុង​បន្ត​ជាមួយ​យុវជន​កម្ពុជា និង​ការ​ខិតខំ​របស់​ក្រុម​ប្រឹក្សា​ក្នុង​ការ​ពាំនាំ​កង្វល់​របស់​យុវជន​ប្រាប់​ទៅ​អ្នក​មាន​ឥទ្ធិពល នៅ​ក្នុង​វិស័យ​សាធារណៈ និង​វិស័យ​ឯកជន​។

         លោក​ឯកអគ្គរដ្ឋទូត បាន​ដឹកនាំ​កិច្ច​សន្ទនា​យ៉ាង​ផលផុស​ជាមួយ​សមាជិក​ក្រុម​ប្រឹក្សា លើ​ព្រឹត្តិការណ៍​បច្ចុប្បន្ន និង​លើ​ប្រធានបទ ដែល​យុវជន​កម្ពុជា​មាន​ការ​ចាប់​អារម្មណ៍​ទៅ​លើ​។ ក្នុង​ចំណោម​ប្រធានបទ​សន្ទនា​ទាំង​នោះ​មាន​ប្រធានបទ​ស្តីពី​ការ​សិក្សា​អប់រំ ការងារ ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា និង​ពិធី​បុណ្យ​បូជា​ព្រះ​បរមសព របស់​ព្រះមហាវរក្សត្រ​។ ក្រុម​ប្រឹក្សា​ក៏​បាន​ពិភាក្សា​ផង​ដែរ​ពី​ផល នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក និង​វិធី​កែ​លំអ​សកម្មភាព​ការងារ​របស់​ស្ថានទូត​ជាមួយ​សហគមន៍​នានា​។