Skip Global Navigation to Main Content
Skip Breadcrumb Navigation
កម្មវិធី​ផ្សេង​ៗ ក្នុង​ឆ្នាំ​២០១៣

សិស្ស​វិទ្យាល័យ​នៅ​កម្ពុជា​ស្វែងយល់​ពី​ឱកាស​សិក្សា​នៅ​សហរដ្ឋ​អាមេរិក

ថ្ងៃ​ទី​២១-២២ ខែ​មករា ឆ្នាំ​២០១៣
(រូបថត​របស់​ក្រសួង​ការបរទេស​អាមេរិក)

ពិធី​បើក​នៅ​ទីក្រុង​ភ្នំពេញ​មាន​ការ​ចូលរួម​ជា​អធិបតី ដោយ​ឯកឧត្តម អ៊ឹម សិទ្ធី រដ្ឋមន្រ្តី​ក្រសួង​អប់រំ និង​លោក Eric Meyer មន្រ្តី​កុងស៊ុល របស់​ស្ថានទូត​អាមេរិក និង​លោក ​Ruwan Hulugalle។

         ពិព័ណ៌​ស្តីពី​ការ​អប់រំ កម្ពុជា អាមេរិក ឆ្នាំ​២០១៣ បាន​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២១ ខែ​មករា នៅ​ខេត្ត​សៀមរាប និង​ថ្ងៃ​ទី​២២ ខែ​មករា នៅ​ភ្នំពេញ​។ សាលា​នៅ​សហរដ្ឋ​អាមេរិក​ចំនួន ១០ បាន​ចូលរួម​ក្នុង​ពិព័ណ៌​រយៈពេល ២ ថ្ងៃ​នេះ ដើម្បី​ផ្សព្វផ្សាយ​កម្មវិធី​របស់​គេ​ដល់​សិស្ស និស្សិត​កម្ពុជា​។ សាលា​ទាំង​នោះ​រួម​មាន​មហាវិទ្យាល័យ និង​សាកលវិទ្យាល័យ​នៅ​រដ្ឋ California, New York, Washington, Illinois និង Missouri ។ ពិធី​បើក​នៅ​ទីក្រុង​ភ្នំពេញ​មាន​ការ​ចូលរួម​ជា​អធិបតី ដោយ​ឯកឧត្តម អ៊ឹម សិទ្ធី រដ្ឋមន្រ្តី​ក្រសួង​អប់រំ និង​លោក Eric Meyer មន្រ្តី​កុងស៊ុល របស់​ស្ថានទូត​អាមេរិក​។ លោក​ទាំង​ពីរ​បាន​ថ្លែង​សុន្ទរកថា​ស្តីពី​សារៈសំខាន់ នៃ​ការ​ពង្រីក​ឱកាស​សិក្សា​អប់រំ សំរាប់​យុវជន​កម្ពុជា​។ ក្រុមហ៊ុន Ruwan Hulugalle & Company បាន​រៀបចំកម្មវិធី​នេះ​បាន​យ៉ាង​ល្អ។ នេះ​គឺ​ជា​លើក​ទី​ពីហើយ​ ដែល​ក្រុមហ៊ុន​បាន​រៀបចំពិព័ណ៌​អំពី​ការ​អប់រំ នេះ។

         ចូលរួម​ក្នុង​ពិព័ណ៌​នោះ​ដែរ​នៅ​ភ្នំពេញ មាន​តំណាង​មក​ពី​មជ្ឈមណ្ឌល​ផ្តល់​ប្រឹក្សា​ស្តីពី​ការ​អប់រំ នៅ​សហរដ្ឋ​អាមេរិក នៅ​ភ្នំពេញ បុគ្គលិក​របស់​ផ្នែក​កុងស៊ុល​នៃ​ស្ថានទូត​អាមេរិក និង​សមាជិក​នៃ​ក្រុម​ប្រឹក្សា​យុវជន​ឯកអគ្គរដ្ឋទូត​អាមេរិក​។ ពិព័ណ៌​នោះ​បាន​ផ្តល់​ឱកាស​សំរាប់​អោយ​សិស្ស​វិទ្យាល័យ​នៅ​កម្ពុជា និង​ឪពុក​ម្តាយ​របស់​គេ​បាន​ដឹង​ពី​ជំរើស​នានា ក្នុង​ការ​សិក្សា​នៅ​សហរដ្ឋ​អាមេរិក​។ មជ្ឈមណ្ឌល​ផ្តល់​ប្រឹក្សា​ស្តីពី​ការ​អប់រំ​នៅ​សហរដ្ឋ​អាមេរិក​អាច​ផ្តល់​ព័ត៌មាន​ជា​ច្រើន ស្តីពី​ដំណើរការ​នៃ​ការ​ជ្រើសរើស និង​ដាក់​ពាក្យ​ចូល​រៀន​ក្នុង​សាលា​នៅ​សហរដ្ឋ​អាមេរិក ចំណែក​ផ្នែក​កុងស៊ុល របស់​ស្ថានទូត​បាន​ឆ្លើយ​សំណួរ​ទាក់ទង​នឹង​ការ​ដាក់​ពាក្យ​សុំ​ទិដ្ឋាការ​។