ថ្ងៃព្រហស្បតិ៍, 14 កុម្ភៈ 2013

ចុះ​ឈ្មោះ​ទទួល​​​សេវា Podcast ពី​​​វីអូអេ​​​ដើម្បី​​​ទទួល​​​បាន​​​ព័ត៌មាន​​​ជា​​​សំឡេង​​​ដោយ​​​ស្វ័យ​​​ប្រវត្តិ។ អ្នក​​​អាច​​​ស្តាប់​​​ព័ត៌មាន​​​ជា​​​សំឡេង​​​នេះ​​​នៅ​​​លើ​​​កុំព្យូទ័រ​​​របស់​​​អ្នក ឬ​​​ទាយ​​​ទុក​​​ស្តាប់​​​នៅ​​​ក្នុង​​​ឧបករណ៍​​​ស្តាប់​​​សំឡេង​​​​ដែល​​​អ្នក​​​អាច​​​យក​​​តាម​​​ខ្លួន​​​បាន។

ព័ត៌មានពេលព្រឹក

នេះជា​កម្ម​វិធីផ្សាយ​ប្រចាំថ្ងៃ​តាម​វិទ្យុ​ជា​ភាសា​ខ្មែរ​ រយៈ​ពេល​ ៣០​​នាទី ដែល​ផ្តល់​ព័ត៌មាន​អំពី​ប្រទេស​កម្ពុជា​និង​ពិភព​លោក​ ក៏ដូច​​ជា​ព័ត៌មាន​ពិពណ៌នា​ ព័ត៌មាន​អត្ថា​ធិប្បាយ​ និង​បទ​​វិចារណកថា​ ជូន​ដល់​អ្នក​ស្តាប់​ភាសា​ខ្មែរ​នៅ​ទូទាំង​ប្រទេស​កម្ពុជា។

កាល​វិភាគ៖ ប្រចាំ​ថ្ងៃ
ម៉ោង​ផ្សាយ​នៅ​កម្ពុជា៖ ៥:០០ ព្រឹក
ម៉ោង​សកល៖ ២២:០០
រយៈពេល៖ ៣០​នាទី
ស្តាប់​៖ សំឡេងជា​ MP3


ព័ត៌មានពេលរាត្រី

នេះ​ជា​កម្ម​វិធី​ផ្សាយ​ប្រចាំ​ថ្ងៃ​តាម​វិទ្យុ ​ជាភាសា​ខ្មែរ​ រយៈ​ពេល​ ៦០​ នាទី ដែល​ផ្តល់​ព័ត៌មាន​អំពី​ប្រទេស​កម្ពុជា​និង​ពិភព​លោក ​ក៏ដូច​ជា​ព័ត៌មាន​ពិពណ៌នា ព័ត៌មាន​អត្ថា​ធិប្បាយ​ កម្ម​វិធី​តន្ត្រី ​កម្មវិធី​សំណួរ​និង​ចម្លើយ​ កម្ម​វិធី​ហៅ​ចូល​តាម​ទូរ​ស័ព្ទ ​និង បទ​វិចារណកថា​ ជូន​ដល់​អ្នក​ស្តាប់​ភាសា​ខ្មែរ​នៅ​ទូទាំង​ប្រទេស​កម្ពុជា។

កាល​វិភាគ៖ ប្រចាំ​ថ្ងៃ
ម៉ោង​ផ្សាយ​នៅ​កម្ពុជា៖ ៨:៣០ យប់
ម៉ោង​សកល៖ ១៣:០០
រយៈពេល៖ ៦០​នាទី
ស្តាប់​៖ សំឡេង​ជា MP3


ហេឡូ​វីអូអេ

«ហេឡូវីអូអេ» ជា​កម្ម​វិធី​​ដែល​​ប្រិយ​​មិត្ត​​វីអូអេ​មាន​​​ឱកាស​សាក​​សួរ​ភ្ញៀវ​​របស់​​​យើង​ដែល​​ជា​​អ្នក​​ជំនាញ​​ លើ​​ប្រធាន​​បទ​​ផ្សេងៗ​​ ដូច​​ជា​​ នយោ​​បាយ​​ សុខ​ភាព​​ និង​ ​សិទ្ធិ​​មនុស្ស​​ ជា​ដើម។​
 
ប្រិយមិត្ត​​​អាច​​ទូរស័ព្ទ​​ចូល​​រួម​ផ្ទាល់​​ក្នុង​​ការ​​ផ្សាយ​​របស់​​យើងខ្ញុំ។ ហេឡូ​​វីអូអេ​មាន​​ផ្សាយ​ពីរ​​ដង​​ក្នុង​​មួយ​​សប្តាហ៍​​គឺ​​ថ្ងៃ​​ច័ន្ទ ​និង​​ថ្ងៃ​​ព្រហស្បតិ៍​វេលា​ម៉ោង​៨:៥០​​យប់​  ហើយ​​មាន​​រយៈ​ពេល​​៣០​នាទី។
 
សូម​ប្រិយមិត្ត​ទូរស័ព្ទ​ផ្ទាល់​មក​លេខ​ (៨៥៥) ១២ ៥១ ៥១ ៩៤ នៅ​ទី​ក្រុង​ភ្នំពេញ​ប្រទេស​កម្ពុជា។
 
ប្រិយមិត្ត​ក៏​អាច​ផ្ញើ​ជា​សំណួរ​និង​យោបល់​មក​តាម​សារ​អេឡិចត្រូនិក (អ៊ីម៉េល) មក​កាន់​អាស័យដ្ឋាន hellovoa@voanews.com ឬ​តាម​បណ្ដាយ​សង្គម Facebook

វីដេអូ​​ខ្មែរ

វីដេអូ​ខ្មែរ ឬ Cambodian Spotlight ​ជា​កម្រង​សេចក្តី​រាយការណ៍​ព័ត៌មាន​ជា​វីដេអូ​អំពី​ប្រទេស​កម្ពុជា។

វីដេអូ​​​ខ្មែរ

Your JavaScript is turned off or you have an old version of Adobe's Flash Player. Get the latest Flash player.
Your JavaScript is turned off or you have an old version of Adobe's Flash Player. Get the latest Flash player.
វីដេអូ

វីដេអូ កម្មករ​កាត់ដេរ​ខ្មែរ​​បាន​កម្រៃ​ពលកម្ម​ទាប​បំផុត​នៅ​អាស៊ី​អាគ្នេយ៍

ចិន​ធ្លាប់​ជា​ប្រទេស​មាន​កម្លាំង​ពលកម្ម​ថោក ហើយ​ក្រុមហ៊ុន​កាត់ដេរ​ ជាពិសេស ចង់​បាន​ប្រាក់​ចំណេញនេះ។ តែ​ឥឡូវ​ កម្មករ​ចិននៅ​ក្នុង​ចំណោម​ពលករ​បាន​កម្រៃ​ច្រើន​បំផុត​នៅអាស៊ី ដូច្នេះ​ក្រុមហ៊ុន​កាត់ដេរ​ទៅ​រក​ប្រទេស​មាន​ពលម្ម​ថោក​ ដូចជា​នៅ​ប្រទេស​កម្ពុជា។ រដ្ឋាភិបាល​ខ្មែរ ក្រុមហ៊ុន​និង​សហ​ជីព​គ្រោង​ចរចា​ការ​ដំឡើង​ប្រាក់ខែ​កម្មករ​នៅចុង​ខែ​កុម្ភៈ​នេះ។​ លោក​សាយ មុន្នី​នៃ​វីអូអ​រាយការណ៍ ហើយ​លោក ពិន ស៊ីសុវណ្ណ​ជូន​សេចក្តី​ប្រែ​សម្រួល។