ថែរក្សាបរិស្ថាន
- បកប្រែ:
- English
តើត្រូវធ្វើយ៉ាងដូចម្តេចដើម្បីកាត់បន្ថយកាកសំណល់ក្នុងការិយាល័យ?
ព័ត៌មានទាំងនេះនឹងជួយអ្នកក្នុងការសំចៃលុយនិងកាត់បន្ថយកាកសំណល់
- ប្រើឡើងវិញនូវគំរបដាក់ឯកសារ (file folder) (ដោយត្រឡប់ ឬដាក់ឈ្មោះជាថ្មី)
- កែបញ្ជីសំបុត្រប្រៃសណីតាមការផ្លាស់ប្តូរថ្មីៗ
- ចោលរបាយការណ៍មិនចាំបាច់
- ប្រើក្រដាសប្រើហើយសំរាប់សរសេរកំណត់សំគាល់បន្តិចបន្តួច
- កែឯកសារនៅលើកុំព្យូទ័រ មុនពេលព្រីនចេញ
- ជ្រើសរើសផលិតផលដែលមានការធានារយៈពេលយូរ
- ទិញរបស់អាចកែច្នៃយកមកប្រើវិញបាន
- ទិញរបស់ដែលរបស់វេចខ្ចប់របស់វាអាចអោយគេយកមកប្រើវិញបាន
- ជួលរបស់ណាដែលសំរាប់ប្រើតែម្តងម្កាល
- បញ្ជូនត្រឡប់វិញនូវ Tone cartridge ដើម្បីអោយគេបំពេញ ឬធ្វើសារជាថ្មី
- ធ្វើការថែទាំបង្ការលើគ្រប់បរិក្ខាទាំងអស់
- ទិញរបស់ដោយមានការវេចខ្ចប់តិច (ទិញដុំ)
- ប្រើស្រោមសំបុត្រឡើងវិញ ឬប្រើស្រោមសំបុត្រសំរាប់ផ្ញើរវាងការិយាល័យ
- ប្រើសំណុំឯកសាររួម ដើម្បីកាត់បន្ថយចំនួនសំណៅជាក្រដាសដែលត្រូវរក្សាទុក
- រក្សាទុកឯកសារក្នុងកុំព្យូទ័រ ជាជាងរក្សាទុកជាក្រដាស
- ផ្ញើឬបិទប្រកាសកំណត់ហេតុ ជាជាងថតចំលងច្រើន
- ថតចំលងលើសងខាងទំព័រ ដើម្បីសន្សំក្រដាស វត្ថុធាតុដើម និងសោហ៊ុយផ្ញើតាមប្រៃសណី
- បើអាច ចូរប្រើអ៊ីម៉េលសំរាប់ផ្ញើសារទាក់ទង ឬបង់ថ្លៃលើវិក័យបត្រ ជាជាងផ្ញើតាមសំបុត្រ ឬនិយាយតាមទូរស័ព្ទពីចំងាយដែលត្រូវធ្វើការចំណាយថ្លៃ។
- ចែកគ្នាមើលទស្សនាវដ្តី ទិនានុប្បវត្តិ កាសែត និងសៀវភៅលេខទូរស័ព្ទ ជាជាងជាវម្នាក់ៗ
- លក់ឬផ្តល់គ្រឿងសង្ហារឹមនិងបរិក្ខាទៅអោយក្រុមហ៊ុន សាលារៀន ក្រុមមនុស្សនៅតាមសហគមន៍ អង្គការសប្បុរស។ល។
- ការទិញនៅក្នុងស្រុកកាត់បន្ថយការវេចខ្ចប់ដើម្បីការពារខូច និងសោហ៊ុយដឹកជញ្ជូនដែលមានតំលៃថ្លៃ។
- ចំពោះទឹកបរិភោគ ចូរប្រើទឹកចំរោះ ឬទឹកចុចបាញ់ ជាជាងទិញទឹកដបតូចៗ។ យើងអាចប្រើដបសំរាប់ដាក់ទឹកចំរោះ ហើយជៀសវាងការខ្ជះខ្ជាយលើជ័រ។ បើទោះបីជាដបជ័ររាប់ពាន់ត្រូវបានគេកែច្នៃប្រើឡើងវិញ ជាជាងត្រូវបានចោលជាសំរាមក្តី ក៏ការកែច្នៃនោះនៅតែប៉ះពាល់ទៅលើបរិស្ថានដដែល។
- របស់ណាដែលអាចកែច្នៃប្រើឡើងវិញបាន ចូរដាក់វាចូលទៅក្នុងធុងសំរាមសំរាប់យកទៅកែច្នៃប្រើឡើងវិញ!
ធ្វើអោយការិយាល័យមានលក្ខណៈរក្សាបរិស្ថាន៖ ការណែនាំសំរាប់សន្សំសំចៃក្រដាស
- អានព័ត៌មាននៅលើកុំព្យូទ័រ ជាជាងព្រីនចេញយកមកមើល។ បើសិនជាចាំបាច់ត្រូវព្រីន ចូរព្រីនតែកន្លែងណាដែលអ្នកត្រូវការបានហើយ។
- កំហុស ៖ ចូរពិចារណាបន្ថែមឃ្លាដែលមានន័យថា “គិតមុនព្រីន” ដាក់នៅបាតទំព័រនៃអ៊ីម៉េលរបស់អ្នក
ដូចជាឃ្លាថា៖- តើដើមឈើចំនួនប៉ុន្មានដែលត្រូវបាត់បង់ ដើម្បីអោយអ្នកអាចព្រីនអ៊ីម៉េលរបស់អ្នកបាន? ចូរមានការទទួលខុសត្រូវក្នុងការព្រីន។
- ចូរគិតហើយធ្វើអោយមាននិរន្តភាព - ចូរព្រីនតែក្នុងករណីចាំបាច់។
- ចូរសំចៃក្រដាស! មុនព្រីនអ៊ីម៉េលនេះ ចូរគិតថា តើវាចាំបាច់នឹងព្រីនទេ?
- ការព្រីនអ៊ីម៉េលច្រើនតែជាការខ្ជះខ្ជាយធនធានដ៏កម្រ។
- ចូរពិចារណាលើការទទួលខុសត្រូវរបស់អ្នកចំពោះបរិស្ថាន។
- ចូរផ្ញើកំណត់ហេតុនិងព្រឹត្តិប័ត្រទៅមនុស្សគ្រប់គ្នាក្នុងការិយាល័យ ជាជាងថតចំលងចែកអោយទៅ ម្នាក់ៗ។
- ចូរប្រើឡើងវិញនូវក្រដាសចាស់ ដែលព្រីនហើយតែម្ខាង ធ្វើជាក្រដាសព្រាង។
- សំគាល់ចំណុចកែប្រែ៖ ចូរប្រើកន្លែងសំរាប់កែនៅលើកញ្ចក់កុំព្យូទ័រ នៅពេលធ្វើការកែតំរូវលើឯកសារព្រាង ហើយផ្ញើសេចក្តីព្រាងដែលត្រូវបានកែហើយនោះតាមកុំព្យូទ័រ។
- ចូរប្រើទំព័រក្រដាសទាំងសងខាង៖ នៅពេលថតចំលង ចូរចុចលើម៉ាស៊ីនថតចំលងនូវពាក្យថា“one-sided to two-sided” ឬ “two-sided to two-sided” ។ ម៉ាស៊ីនព្រីនជាច្រើននៅពេលនេះអាចព្រីនលើក្រដាសទាំងសងខាងបាន។