Skip Global Navigation to Main Content
Skip Breadcrumb Navigation
សុន្ទរកថា

សេចក្តី​ថ្លែង​របស់​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក Clinton ស្តីពី​សោកនាដកម្ម​ក្នុង​ពិធី​បុណ្យ​អុំ​ទូក​នៅ​ប្រទេស​កម្ពុជា

          តាង​នាម​អោយ​លោក​ប្រធានាធិបតី អូបាម៉ា និង​ប្រជាជន​អាមេរិក ខ្ញុំ​សូម​សំដែង​នូវ​សមាន​ទុក្ខ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការ​បាត់បង់​អាយុ​ជីវិត និង​ការ​រង​របួស​ប្រកប​ដោយ​សោកនាដកម្ម នៅ​ទីក្រុង​ភ្នំពេញ ក្នុង​ពិធី​បុណ្យ​អុំ​ទូក​ប្រចាំ​ឆ្នាំនៅ​ប្រទេស​កម្ពុជា​។ យើង​សូម​ធ្វើ​ការ​បន់​ស្រន់​អោយ​ប្រកប​តែ​សេចក្តី​សុខ​ដល់​គ្រួសារ និង​មិត្តភក្តិ​របស់​ជន​រងគ្រោះ ហើយ​និង​ប្រជាជន​គ្រប់​គ្នានៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ខ្ញុំ​បាន​ឃើញ​ដោយ​ផ្ទាល់​នូវ​ភាព​ខ្លាំង និង​ស្មារតី​រឹងប៉ឹង​របស់​គេ ក្នុង​អំឡុង​ទស្សនកិច្ច​របស់​ខ្ញុំ នៅ​ក្នុង​ពេល​ថ្មី​ៗ​នេះ ហើយ​ខ្ញុំ​មាន​ជំនឿ​ជឿជាក់​ថា ពួកគេ​នឹង​ប្រឹងប្រែង​តស៊ូ​រួម​គ្នា ក្នុង​រយៈកាល​ដ៏​លំបាក​នេះ​។