Skip Global Navigation to Main Content
Skip Breadcrumb Navigation
សុន្ទរកថា

សុន្ទរកថា​របស់​លោកស្រី​ឯអគ្គរាជទូត Carol Rodley នៅ​ក្នុង​ពិធី​អាហារ​ពេល​ល្ងាច បន្ទាប់​ពី​សន្និសីទ

ថ្ងៃ​ទី ២១ ខែ​កក្តដា ឆ្នាំ​២០១០

         សួស្តី​! ខ្ញុំ​មាន​សេចក្តី​រីករាយ​សូម​ស្វាគមន៍​លោក លោកស្រី អ្នក​នាង​កញ្ញា​ទាំងអស់​នៅ​ទី​នេះ​។

         ខ្ញុំ​សូម​ចូលរួម​អបអរសាទរ​ជាមួយ លោក លោកស្រី ចំពោះ​ការ​ចាប់ផ្តើម​ប្រកប​ដោយ​ជោគជ័យ​នៃសន្និសីទ​សិក្សា​នេះ​។ វា​ជា​កិតិ្តយស​យ៉ាង​ពិត​ប្រាកដ ដែល​មាន​អ្នក​មាន​ចំណេះដឹង​យ៉ាង​ច្រើន​ស្តីពី​ទំនាក់ទំនង​រវាង សហរដ្ឋ​អាមេរិក និង​កម្ពុជា មក​ជួបជុំ​គ្នា ក្នុង​បន្ទប់​តែ​មួយ​ដូច្នេះ ហើយ​ខ្ញុំ​ក៏​សូម​អរគុណ​ចំពោះ​ការ​ចំណាយ​ពេល​វេលា​ដ៏​មមាញឹក​របស់ លោក លោកស្រី ដើម្បី​មាន​វត្តមាន​នៅ​ទី​នេះ​។

         ខ្ញុំ​ស្គាល់លោក លោកស្រី​ភាគ​ច្រើន ហើយ​ខ្ញុំ​មាន​សេចក្តី​ត្រេកអរ​ក្នុង​ការ​បាន​ស្គាល់​អ្នក​ផ្សេង​ទៀត​ក្នុង​សប្តាហ៍​នេះ​។ អ្វី​ដែល​ធ្វើ​អោយ​ខ្ញុំ​ស្ងើច​សរសើរ​បំផុត​នោះ​គឺ ឆន្ទៈ​របស់​លោក លោកស្រី ការ​បង្កើន​ការ​យល់​គ្នា និង​មិត្តភាព​រវាង​ពលរដ្ឋ​អាមេរិក និង​ពលរដ្ឋ​កម្ពុជា​។

         លោក លោកស្រី ធ្វើ​ការ​ចែក​រំលែក​នេះ​តាម​វិធី​ជា​ច្រើន ខ្លះ​នៅ​ក្នុង​សាល​នៃ​សាកលវិទ្យាល័យ​  នៅ​ក្នុង​ស្ថានទូត និង​ខ្លះ​ទៀត​នៅ​តាម​ក្រសួង​នានា​នៅ​ក្នុង​រដ្ឋាភិបាល​របស់​គេ​រៀង​ៗ​ខ្លួន​។ តែ​ឆន្ទៈ​ដូច​គ្នា​នាំអោយ យើង​ទាំងអស់​គ្នា​មក​ជួបជុំ​គ្នា​នៅ​យប់​នេះ​។ 

         ខ្ញុំ​បាន​លើក​ឡើង នៅ​ក្នុង​សុន្ទរកថា​របស់​ខ្ញុំ​ជា​ច្រើន​ដង​រួច​មក​ហើយ​ក្នុង​អំឡុង​សប្តាហ៍​នេះ ថា​ចំណង​ទាក់ទង​រវាង​សហរដ្ឋ​អាមេរិក និង​កម្ពុជា​មិន​ដែល​មាន​ពេល​ណា​បាន​ល្អ​ប្រសើរ​ដូច​ពេល​នេះ​ឡើយ​។ ហើយ​នេះ​គឺ​ការ​បង្ហាញ​យ៉ាង​ពិត​ប្រាកដ និង​ជា​លទ្ធផល​ដោយ​ផ្ទាល់​នៃ​ការ​ខិតខំ​ប្រឹងប្រែង​ក្នុង​អាជីព​ទាំងមូល​របស់​លោក លោកស្រី​។

         ជាមួយ​គ្នានេះ ខ្ញុំក៏​សូម​អញ្ជើញ​លោក លោកស្រី រីករាយ​នៅ​វេលា​ល្ងាច​នេះ ខណ:ដែល​យើង​បា្ររព​ខួប​ទី​៦០ នៃ​មិត្តភាព​រវាង​សហរដ្ឋ​អាមេរិក និង​កម្ពុជា​។ សូម​អញ្ជើញ​រីករាយ​!