ទិដ្ឋាការមិនមែនអន្ដោប្រវេសន៍
- បកប្រែ:
- English
ការពិនិត្យសំរេចពាក្យសុំ និងរយៈពេលវេលារង់ចាំ
រយៈពេលពិនិត្យសំរេចទិដ្ឋាការគិតជាមធ្យម គឺពីរថ្ងៃ។
បេក្ខជនសុំទិដ្ឋាការទាំងអស់គួរតែដឹងថារយៈពេលរង់ចាំខាងលើនេះគឺជារយៈពេលរង់ចាំគិតជាមធ្យមតែប៉ុណ្ណោះ ហើយរយៈពេលពិនិត្យសំរេចចំពោះករណីទិដ្ឋាការជាក់ស្តែងនីមួយៗមានលក្ខណ:ខុសពីគ្នាដោយសារស្ថានភាពរបស់បុគ្គលម្នាក់ៗខុសគ្នា និងមានលក្ខខ័ណ្ឌតំរូវដោយឡែកផ្សេងៗពីគ្នា។
ការធ្វើផែនការធ្វើដំណើរ និងការស្រូតឆាប់ដាក់ពាក្យសុំទិដ្ឋាការគឺមានសារៈសំខាន់ណាស់។ ដើម្បីស្វែងរកពត៌មានពីរយៈពេលរង់ចាំជាមធ្យមសំរាប់ទិដ្ឋាការទេសចរណ៍ (B); សិស្ស-និស្សិត (F,M); កម្មវិធីផ្លាស់ប្តូរការសិក្សា (J) និងប្រភេទទិដ្ឋាការមិនមែន អន្តោប្រវេសន៍ផ្សេងៗសូមចូលតាមគេហទំព័ររបស់ក្រសួងការបរទេសអាមេរិក។
អស័យដ្ឋានសំរាប់ទំនាក់ទំនង
-
ស្ថានទូតសហរដ្ឋអាមេរិក
ការិយាល័យកុងស៊ុល
អគារលេខ ១ ផ្លូវលេខ ៩៦ សង្កាត់វត្ដភ្នំ ខ័ណ្ឌដូនពេញ ក្រុងភ្នំពេញ
ទូរស័ព្ទ: (៨៥៥-២៣) ៧២៨-០០០
ទូរសារ: (៨៥៥-២៣) ៧២៨-៦០០
អ៊ីមែល:
NIVPhnomPenh@state.gov
IVPhnomPenh@state.gov