Skip Global Navigation to Main Content
Skip Breadcrumb Navigation
សេចក្តី​ប្រកាស​ពត៌មាន ក្នុង​​ឆ្នាំ​២០១២

ស្ថានទូត​សហរដ្ឋ​អាមេរិក​បា្ររព្ធ​ពិធី​អបអរ​បុណ្យ​រ៉ាម៉ាដាន

         នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២ ខែ​សីហា ឆ្នាំ​២០១២ វេលា​ម៉ោង ៥:៤៥ ល្ងាច  លោក William E. Todd ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​ពិធី​អាហារ​ស្រាយបួស (Iftar) សំរាប់​សហគមន៍​អ្នក​កាន់​សាសនា​ឥស្លាម នៅ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ភ្នំពេញ​។ ក្នុង​ការ​រៀបចំ​ពិធី​អាហារ​ស្រាយ​បួស លោក​ឯកអគ្គរដ្ឋទូត William E. Todd នឹង​ដឹកនាំ​ពិធី​តាម​ប្រពៃណី​បុណ្យ​រ៉ាម៉ាដាន​អ៊ីស្លាម ជាមួយ​ឯកឧត្តម Zakaryya Adam សមាជិក​សភា និង​លោកស្រី Farah Pandith តំណាង​ពិសេស​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក សំរាប់​សហគមន៍​អ្នក​កាន់​សាសនា ឥស្លាម ដែល​កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​។

         បុណ្យ​រ៉ាម៉ាដាន គឺជា​រយៈពេល​មួយ​ខែ​នៃ​ការ​តម​អាហារ​ប្រចាំ​ថ្ងៃ​ទាំង​ស្រុង ចាប់​ពី​ពេល​ថ្ងៃ​រះ ដល់​ពេល​ថ្ងៃ​លិច សំរាប់​អ្នក​កាន់​សាសនា​ឥស្លាម​នៅ​ជុំវិញ​ពិភពលោក​។ ក្នុង​រដូវ​បុណ្យ​សាសនា​នេះ អ្នក​កាន់​សាសនា​ឥស្លាម​តម​មិន​បរិភោគ​អាហារ ទឹក​និង​បំពេញ​តំរូវការ​ផ្សេង​ទៀត​របស់​រាងកាយ ដើម្បី​ធ្វើ​អោយ​វិញ្ញាណ​របស់​គេ​មាន​ភាព​បរិសុទ្ធ ផ្តោត​អារម្មណ៍​យក​ចិត្ត​ទុក​ដាក់​ឡើង​វិញ​លើ​ជំនឿ​របស់​គេ និង ប្រតិបត្តិការ​លះបង់​ចំពោះ​ខ្លួនឯង​។ Iftar គឺជា​អាហារ​ដែល​គេ​បរិភោគ​នៅ​ពេល​ល្ងាច ដើម្បី​បញ្ចប់ ការ​តម​អាហារ​នៃ​ថ្ងៃ​និមួយ​ក្នុង​រដូវ​បុណ្យ​រ៉ាម៉ាដាន​។ តាំង​ពី​ឆ្នាំ​២០០៣​មក ស្ថានទូត​សហរដ្ឋ​អាមេរិក បាន​រៀបចំ ពិធី​អបអរ​បុណ្យ​រ៉ាម៉ាដាន ដើម្បី​ចូលរួម​ជាមួយ​សហគមន៍​អ្នក​កាន់​សាសនា​ឥស្លាម​នៅ ប្រទេស​កម្ពុជា និង​ដើម្បី​លើក​កំពស់​ភាព​ចំរុះ​គ្នា​នៃ​ជំនឿ​សាសនា​។

       អ្នក​សារព័ត៌មាន​ដែល​មាន​បំណង​ចូលរួម​យក​ព័ត៌មាន​ក្នុង​ពិធី​នេះ ត្រូវ​ចុះ​ឈ្មោះ​អោយ​បាន​មុន​ម៉ោង ៣ រសៀល ថ្ងៃ​ទី​១  ខែ​សីហា ឆ្នាំ​២០១២ ដោយ​ទាក់ទង​ជាមួយ​ផ្នែក​កិច្ចការ​សាធារណៈ​របស់​ស្ថានទូត​អាមេរិក តាម​ទូរស័ព្ទ​លេខ ០២៣ ៧២៨ ២៥៨ ឬ​អ៊ីម៉េល​មក ChreaV@state.gov ។  ការ​ចុះ​ឈ្មោះ មាន​កំណត់​។ សូម​អញ្ជើញ​ទៅ​ដល់​ស្ថានទូត​សហរដ្ឋ​អាមេរិក​អោយ​បាន​យ៉ាង​ហោច​ណាស់ ៣០ នាទី មុន​ពិធី​ចាប់ផ្តើម​។