Skip Global Navigation to Main Content
Skip Breadcrumb Navigation
ភាព​ជា​ឯកជន

Privacy Statement

សេចក្តី​ប្រកាស​ស្តីពី​ភាព​ជា​ឯកជន

យើងខ្ញុំ​មិន​ប្រមូល​ពត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នក​ទេ​នៅពេល​ដែល​អ្នក​បើក​គេហទំព័រ​របស់​យើងខ្ញុំ​ លើកលែង​តែ​នៅ​ពេល​ដែល​លោក​អ្នក​ផ្តល់​ពត៌មាន​នេះ​ដល់​យើង​។ ការ​ផ្តល់​អោយ​យើង​នូវ​ពត៌មាន​ផ្ទាល់​ខ្លួនរបស់​លោក​អ្នក​តាមរយៈ​ គេហទំព័ររបស់​យើង គឺ​ជា​ការ​ស្មគ្រ័​ចិត្ត​របស់​លោក​អ្នក​។ បើ​សិន​ជា​លោក​អ្នក​ផ្ត​ល់​ពត៌មាន​ទាំង​នេះ​មក​យើង​ បាន​ន័យ​ថា​លោក​អ្នក​ផ្តល់​អោយ​យើង​នូវ​ការ​អនុញ្ញាតិ​អោយ​យើង​ប្រើប្រាស់​ពត៌មាន​ ទៅ​តាម​គោលបំណង​ដែល​បាន​បញ្ជាក់​ប្រាប់​។ បើ​សិន​ជា​លោក​អ្នក​មិន​ផ្តល់​អោយ​យើង​នូវ​ពត៌មាន​នេះ​ យើង​ក៏​មិន​អាច​ផ្តល់​អោយ​អ្នក​វិញ​នូវ​សេវាកម្ម​ដែល​លោក​អ្នក​ចង់​បាន​នោះ​ដែរ។ បើ​សិន​ជា​លោកអ្នក​ផ្តល់​អោយ​យើង​នូវ​ពត៌មានរបស់​​លោក​អ្នក​ តាម​រយៈ​ការ​បំពេញ​ពាក្យសុំ ឫ​ផ្ញើរ​អ៊ីមែល​ យើង​នឹង​ប្រើប្រាស់​ពត៌មាន​នេះ​ ដើម្បី​ជួយ​លោក​អ្នក​អោយ​ទទួល​បាន​សេវាកម្ម​ដែល​លោក​អ្នក​បាន​ស្នើរ​សុំ ឫ​ឆ្លើយ​តប​​ទៅ​សារ​របស់​លោក​អ្នក​វិញ​។ ពត៌មាន​ដែល​យើង​ទទួល​បាន​មាន​ភាព​ខុស​គ្នា​ទៅតាម​អ្វី​ដែល​លោក​អ្នក​បាន​ធ្វើ​ នៅ​ពេល​ដែល​លោក​អ្នក​ចូល​ឆែក​ គេហទំព័រ​របស់​យើង​។

តែ​ជា​ស្វ័យប្រវត្ដិ យើង​ប្រមូល​និង​រក្សា​ទុក​នូវ​ឈ្មោះ​និង​ប្រភេទ​គេហទំព័រ​ដែល​អ្នក​ប្រើ​ដើម្បី​បើក​ចូល​ក្នុង​អ៊ិនធ័រនែត (.com. edu, ។ល។) ថ្ងៃ​ខែ​និង​ពេល​វេលា​ដែល​អ្នក​បើក​ចូល​គេហទំព័រ​របស់​យើង​និង​អាស័យដ្ឋាន​នៃ​គេហទំព័រ​ដែល​អ្នក​ប្រើ​ដើម្បី​មើល​គេហទំព័រ​របស់​យើង ។ យើង​ប្រើ​ព័ត៌មាន​ដែល​យើង​ប្រមូល​បាន ដើម្បី​រាប់​ចំនួន​អ្នក​មើល​​គេហទំព័រ​របស់​យើង និង ដើម្បី​ជួយ​យើង​ក្នុង​ការធ្វើ​អោយ​គេហទំព័រ​នេះ​កាន់តែ​មាន​ប្រយោជន៍​សំរាប់​អ្នក​បើក​មើល ដូចជា​លោក​អ្នក​ជាដើម ។

ប្រសិន​បើ​លោក​អ្នក​ផ្ញើរ​អ៊ីម៉េល​មកកាន់​យើងខ្ញុំ

លោក​អ្នក​ផ្តល់​អោយ​​យើង​នូវ​ពត៌មាន​ផ្ទាល់​ខ្លួន នៅ​ពេល​ដែល​លោកអ្នក​សរសេរ​​អ៊ីមែល​មកយើង​ ​ដើម្បី​បញ្ចេញ​មតិ​ឬ​សំណួរអ្វីមួយ ។ យើង​ប្រើ​ពត៌មាន​នេះ​ដើម្បី​កែលំអ​សេវា​របស់​យើង​ចំពោះ​អ្នក ​ឬ​ឆ្លើយតប​នឹង​សំណើរ​របស់​អ្នក ។ ពេលខ្លះ​យើង​បញ្ជូន​អ៊ីម៉េល​របស់​អ្នក​បន្ដ​ទៅ​ស្ថាប័ន​ផ្សេង​ទៀត​របស់​រដ្ឋាភិបាល​អាមេរិក ដែល​អាច​ជួយ​អ្នក​បាន​ច្រើន​ជាង​យើងខ្ញុំ ។​យើងខ្ញុំ​មិន​ប្រាប់​អ៊ីម៉េល​របស់​អ្នក​ដល់​អ្នកណា​ផ្សេង​នៅ​ក្រៅ​ស្ថាប័ន​របស់​យើងខ្ញុំ​ទេ លើកលែង​តែ​សំរាប់​ការស៊ើបអង្កេត​របស់​ផ្នែក​អនុវត្ដ​ច្បាប់ ដែល​មាន​ការអនុញ្ញាតិច្បាប់ត្រឹមត្រូវ​ផង​តែ​ប៉ុណ្ណោះ ។

គេហទំព័រទីបី ឫ​កម្មវិធី​កំព្យូរទ័រ​អ្វី​មួយ

 

គេហទំព័រ​របស់​យើង​មាន​ភ្ជាប់​ច្រើន​ទៅ​នឹង​គេហទំព័របណ្តាញ​សង្គម និង​គេហទំព័រ​ទី​៣ដទៃ​ទៀត។ យើង​ប្រើ​គេហទំព័រ​បណ្តាញ​សង្គម​ ដើម្បី​​ធ្វើការ​ទំនាក់ទំនង​ទៅ​នឹង​សាធារណជន​ និង​ដើម្បី​ចូលរួម​ក្នុង​វិស័យ​ការទូត​នៅ​ទូទាំង​ពិភពលោក។ យើង​ក៏​ប្រើគេហរទំព័រ​បណ្តាញ​សង្គម​ ដើម្បី​ផ្សព្វផ្សាយកម្មវិធី​ផ្សេងរបស់​ស្ថានទូត និង​ធ្វើការ​ទំនាក់ទំនង​ជាមួយ​សាធារណៈជន​។ យើង​មានប្រើ​បច្ចេកវិទ្យា​ដើម្បី​រាប់​ចំនួន​អ្នក​ចូល​មើល​គេហទំព័រ​ទំព័រ​របស់​យើង​ ដើម្បី​ជួយ​អោយ​យើង​ធ្វើ​អោយ​គេហទំព័រ​របស់​យើង​កាន់តែ​មាន​ប្រយោជន៍​ដល់​លោកអ្នក​។ ក្នុង​ករណី​ខ្លះ កម្មវិធី​កំព្យូទ័រ​ដែល​ភ្ជាប់​ទៅ​នឹង​គេហទំព័រ​របស់​យើង​ អាច​នឹង​សុំ​អស័យដ្ឋាន​អ៊ីមែល​របស់​អ្នក ឈ្មោះ និង​ពាក្យ​សំងាត់ និង​ទីកន្លែង​របស់​លោកអ្នក ដើម្បី​ចុះឈ្មោះ។ យើង​មិន​បាន​​ប្រើ​គេហទំព័រ​ទី​បី​ដើម្បី​ទាញ​យក​ពត៌មាន​ផ្ទាល់​ខ្លួន​របស់​លោកអ្នក​ទេ។ យើង​មិន​បានប្រមូលយក​ពត៌មាន​ផ្ទាល់ខ្លួន​របស់​លោកអ្នក ពី​គេហទំព័រ​ទីបី​ទាំង​នោះ មករក្សាទុកទេ​​​ ហើយ​យើង​ក៏មិនបាន​បញ្ចេញ  លក់ ឫ​បញ្ជូន​ពត៌មាន​ទាំង​នោះ​ទៅអោយ​អ្នក​ដទៃ​​​នៅ​ក្រៅ​ក្រសួង​ការបរទេសអាមេរិក លើកលែង​តែ​សំរាប់​ការស៊ើបអង្កេត​របស់​ផ្នែក​អនុវត្ដ​ច្បាប់ ឫ​មាន​បញ្ញត្ដិច្បាប់​អោយ​យើង​ធ្វើ​ដូចច្ចេះ​។

យើង​អាច​នឹង​ប្រើ​បញ្ជី​ស្ទង់​មតិ​តាម​អ៊ីនធើនែត ដើម្បី​ប្រមូល​មតិ​របស់​អ្នក​ដែល​ចូលមើល​។ ជា​ធម្មតា​ ​ក្រសួង​ការបរទេស​អាមេរិក​ប្រើ​បញ្ជី​ស្ទង់​មតិ​តាម​អ៊ីនធើនែត ACSI (ForeSee Results American Customer Satisfaction Index) ជា​ប្រចាំ ​ដើម្បីប្រមូល​មតិ​និង​ទិន្នន័យ​ផ្សេង​ៗ​ ដើម្បី​ដឹង​ថា​អ្នក​ប្រើប្រាស់​ ​ពេញចិត្ត​នឹង​គេហទំព័រ​របស់​យើង​ឫអត់​។ បញ្ជី​ស្ទង់​មតិ​នេះ​មិន​ប្រមូល​ពត៌មាន​ផ្ទាល់​ខ្លួន​របស់​លោក​អ្នក​ទេ​។ ទោះ​បី​មាន​សំណូម​ពរសុំ​អោយ​លោក​អ្នក​បំពេញ​បញ្ជី​នេះ​លោត​ឡើងនៅ​ពេល​លោក​អ្នក​បើក​គេហទំព័រ​នេះ​ក៏​ដោយ វា​អាស្រ័យ​លើ​លោក​អ្នក​ ថា​តើ​លោក​អ្នក​ចង់​បំពេញ​ឫ​អត់​។ មិន​មែន​សុទ្ធ​តែ​គេហទំព័រ​របស់​ស្ថានទូត​អាមេរិកទាំង​អស់​ មាន​ការ​ស្ទង់​មតិ​នេះ​ទេ​។ បើ​សិន​ជា​លោក​អ្នក​មិន​យល់​ព្រម​បំពេញ​បញ្ជី​ស្ទង់​មតិ​នេះ លោក​អ្នក​នៅ​តែ​អាច​ចូល​មើលពត៌មាន​ផ្សេង​ៗ​នៅ​លើ​​គេហទំព័រ​របស់យើង​ដូច​អ្នក​ដែល​បានបំពេញការ​ស្ទង់មតិ​ដែរ​។ អ្នក​ដែល​អាច​មើល​របាយការណ៍​នៃ​ការ​ស្ទង់​មតិ​នេះ គឺ​មាន​តែ​បុគ្គលិក​ដែល​គ្រប់គ្រង​គេហទំព័រ​នេះ និង​បុគ្គលិករបស់​យើង​ដទៃ​ទៀត​ដែល​ការងារ​របស់​គេ​តំរូវ​អោយ​គេ​ ​ទទួល​របាយការណ៍​នេះ​។ យើង​អាច​នឹង​បង្កើត​ការ​ស្ទង់​មតិ​ដទៃ​ផ្សេង​ទៀត​ ក្នុង​អំឡុង​ពេល​ណាមួយ ហើយយើងនឹង​ពន្យល់​អំពី​គោលបំណង​របស់​បញ្ជី​ស្ទង់​មតិ​ផ្សេង​នោះ​ នៅ​ពេល​ដែល​យើង​ប្រកាស​បើក​ការ​ស្ទង់​មតិ​នោះ​។

ពត៌មាន​ដែល​ប្រមូល​សំរាប់​តាមដាន (ឃូគី)

ឃូគី គឺ​ជា​ឯកសារ​អត្ថបទ​តូច​មួយ ដែល​គេហទំព័របញ្ជូន​ទៅ​អោយ​កុំព្យូទ័រ​របស់​អ្នក ដើម្បី​អោយ​កុំព្យូទ័រ​របស់​អ្នក​ចងចាំនូវពត៌មាន​ណា​មួយ នៅ​ពេល​ដែល​លោកអ្នក​ចូល​មើល​គេហទំព័រ​នោះ។ កុំព្យូទ័រ​របស់​អ្នក​ចែករំលែក​ពត៌មាននៅក្នុង ឃូគីតែ​ជា​មួយ​គេហទំព័រដែល​បាន​ផ្តល់​ពត៌មាន​នោះ​ប៉ុណ្ណោះ ហើយ​មិនមាន​គេហទំព័រ​ណា​ផ្សេង​ទៀត​អាច​សុំពត៌មាន​នេះ​បាន​ទេ​។ ឃូគីមាន​ពីរ​ប្រភេទ​៖

  • ឃូគី session: ឃូគីនេះ​មាន​ជីវិត​តែ​នៅ​ពេល​ដែល​លោក​អ្នក​បើក​កម្មវិធី​សំរាប់​ចូល​អ៊ីនធើនែត​ប៉ុណ្ណោះ។ កុំព្យូទ័រ​របស់​អ្នក​នឹង​លុប​ឃូគី នៅ​ពេល​ដែល​លោកអ្នក​បិទ​កម្មវិធី​នេះ​។ គេហទំព័រ​អាច​ប្រើ​ឃូគីនេះ​ ក្នុង​គោលបំណង​បច្ចេកទេស ដូច​ជា​ដើម្បី​អាច​អោយ​អ្នកមាន​ភាពងាយស្រួល​ក្នុង​ការបើកមើល​គេហទំព័រ​របស់​គេ ឫ​ដើម្បី​អោយ​លោក​អ្នកអាច​ប្តូរ​ "ចំណង់ចំណូលចិត្ត"​ របស់​អ្នក​ទៅ​តាម​បំណងដែល​អ្នក​ចង់​បាន​។
  • ឃូគី persistent: ឃូគី​នេះ​ត្រូវ​បាន​រក្សា​ទុក​ក្នុងដ្រាយ​រឹង​របស់​អ្នក​ប្រើប្រាស់ ដើម្បី​អោយ​ដឹង​ថា​តើ​អ្នក​ប្រើប្រាស់​មួយ​ណា​ជា​អ្នក​ប្រើប្រាស់​ថ្មី ឫ​ជា​អ្នក​ប្រើប្រាស់​ដែល​ធ្លាប់​ចូល​មើល​គេហទំព័រ​នោះ​ពី​មុន​មក។ សំរាប់​អ្នក​ដែល​ធ្លាប់​បើក​មើល​ពីមុន​មក ឃូគីនេះ​អាច​ទប់ស្កាត់​មិន​អោយ​បញ្ជី​ស្ទង់​មតិ​ Foresee លោត​ឡើង​ជា​ថ្មី​។

បើ​សិន​ជា​លោក​អ្នក​មិន​ចង់​អោយមានឃូគី​ទាំង​ពីរ​ប្រភេទ​នេះនៅ​ក្នុង​ម៉ាស៊ីន​របស់​លោកអ្នក​នោះ លោកអ្នក​អាច​បិទឃូគី​នៅ​ក្នុង​កម្មវិធី​សំរាប់​បើក​អ៊ីនធើនែត​របស់​អ្នកបាន។ អ្នក​នៅ​តែ​អាច​ចូលមើល​ពត៌មាន​និង​អត្ថបទ​ទាំង​អស់ នៅ​ក្នុង​គេហទំព័រ​របស់​យើង ប៉ុន្តែ​បើ​សិន​ជា​លោកអ្នក​បិទឃូគី​ វា​អាច​នឹង​ប៉ះពាល់​ដល់​ដំណើរ​ការ​របស់​គេហទំព័រ​ខ្លះ។ អ្នក​គួរ​ដឹង​ថា​ការ​បិទ​ឃូគី អាច​នឹង​ប៉ះពាល់​ដល់​ការ​ប្រើប្រាស់​ឃូគី​នៅគ្រប់​គេហទំព័រ​ទាំង​អស់​ដែល​លោកអ្នក​បើក​មើល​។

ការភ្ជាប់​ទៅនឹង​គេហទំព័រ​ក្រៅ

គេហទំព័រ​របស់​យើង​មាន​ភ្ជាប់​ច្រើន​ទៅ​នឹង​គេហទំព័រ​របស់​ទីភ្នាក់ងារ​ដទៃ​ៗ​របស់​សហរដ្ឋ​អាមេរិក ស្ថានទូត​នានា អង្គការ​ពហុភាគី​និង​អង្គការ​ឯកជន​ទាំងក្នុង​សហរដ្ឋ​អាមេរិក​ទាំងក្នុង​ប្រទេស​ដទៃ​ទៀត ។ នៅពេល​អ្នក​បើក​ចូល​ទៅ​ក្នុង​គេហទំព័រ​ភ្ជាប់​នេះ អ្នក​លែង​ស្ថិត​នៅក្នុង​គេហទំព័រ​របស់​យើង​ទៀត​ហើយ ហើយ​អ្នក​ត្រូវ​ស្ថិតនៅ​ក្រោម​គោលនយោបាយ​ស្ដីពី​ការសំងាត់​ជា​លក្ខណៈ​ឯកជន​របស់​គេហទំព័រ​ថ្មី​នោះ ។

 

យើងខ្ញុំ​ខិតខំ​គ្រប់​បែប​យ៉ាង​ដើម្បី​ផ្ដល់​ពត៌មាន​ពេញលេញ​និង​ត្រឹមត្រូវ ។ យ៉ាងណាក្ដី យើងខ្ញុំ​មិន​អាច​ធានា​ថា​មិន​មាន​កំហុស​ឆ្គង​ទេ ។ ចំពោះ​ឯកសារ​និង​ពត៌មាន​ក្នុង​គេហទំព័រ​នេះ ទាំង​ស្ថានទូត ទាំង​និយោជិក និង​ទាំង​អ្នកម៉ៅការ​របស់​ស្ថានទូត​នឹង​មិន​ធ្វើ​ការធានា​ក្នុង​រូបភាព​ណាមួយ​ឡើយ ដោយ​រួមទាំង​ការធានា​ផ្នែក​ពាណិជ្ជកម្ម​និង​ភាពសក្ដិសម​សំរាប់​បំណង​ដោយ​ឡែក​ណាមួយ ទាក់ទង​នឹង​ឯកសារ​ដែល​មាន​ក្នុង​គេហទំព័រ​នេះ ។ លើស​ពី​នេះ​ទៀត ស្ថានទូត​នឹង​មិន​ទទួល​ខុស​ត្រូវ​តាម​ផ្លូវ​ច្បាប់​ចំពោះ​ភាព​ត្រឹមត្រូវ ភាព​ពេញលេញ ឬ​ភាព​មាន​ប្រយោជន៍​នៃ​ពត៌មាន ស្នាដៃ ឬ​ដំណើររឿង​ដែល​មាន​ក្នុង​នេះ​ទេ ហើយ​ក៏​មិន​ប្រកាស​ថា ការ​ប្រើ​ពត៌មាន ស្នាដៃ​ឬ​ដំណើរ​រឿង​បែបនេះ​នឹង​មិន​ប៉ះពាល់​ដល់​សិទ្ធិ​ឯកជន​នោះ​ឡើយ ។

 

ដើម្បី​សន្ដិសុខ​សំរាប់​គេហទំព័រ​និង​ដើម្បី​ធានា​ថា​សេវា​នេះ​មាន​ជា​បន្ដ​សំរាប់​បំរើ​ដល់​អ្នក​ប្រើ​ទាំងអស់ ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ប្រើ​កម្មវិធី សំរាប់​តាមដាន​ចរាចរ​ក្នុង​បណ្ដាញ​អ៊ិនធ័រនែត​ដើម្បី​រកមើល​ការប៉ុនប៉ង​បញ្ចូល​ឬ​ផ្លាស់ប្ដូរ​ព័ត៌មាន​ដោយ​មិនមាន​ការ​អនុញ្ញាតិ ឬ​បង្ករ​ការខូចខាត ។ ការប៉ុនប៉ង​ដាក់​ផ្សាយ​ឬ​ផ្លាស់ប្ដូរ​ពត៌មាន​ក្នុង​គេហទំព័រ​នេះ​ដោយ​មិន​មាន​ការ​អនុញ្ញាតិ​ត្រូវ​បាន ហាម​ជា​ដាច់ខាត ហើយ​អាច​ទទួល​ទោស​ក្រោម​ច្បាប់​ឆ្នាំ ១៩៨៦ ស្ដីពី​បទរំលោភ​និង​ក្លែងបន្លំ​តាម​កុំព្យូទ័រ ។ ព័ត៌មាន​ក្នុង​នេះ​ក៏​អាច​ត្រូវ​បាន​ប្រើ​ផង​ដែរ​ក្នុង​ការស៊ើប​អង្កេត​របស់​ផ្នែក​អនុវត្ដ​ច្បាប់ ដោយ​មាន​ការអនុញ្ញាតិ ។ ក្រៅពី​ដើម្បី​បំណង​ខាង​លើ​នេះ​  យើង​មិនបាន​រក​អត្ដសញ្ញាណ​នៃ​អ្នក​បើក​មើល​ម្នាក់​ៗ​និង​ទំលាប់​របស់​អ្នក​នោះ​ក្នុង​ការបើក​មើល​គេហទំព័រ​នេះ​ទេ ។ រាល់​ការ​ប៉ុនប៉ង​ដែល​គ្មាន​ការអនុញ្ញាតិ​ក្នុង​ការបញ្ចូល និង/ឬ​កែប្រែ​ពត៌មាន​ក្នុង​គេហទំព័រ​នេះ​ត្រូវ​បាន​ហាមឃាត់​ជា​ដាច់ខាត​ហើយ​ត្រូវ​ទទួល​ការកាត់ទោស​ក្រោម​ច្បាប់​ឆ្នាំ ១៩៨៦ ស្ដីពី​បទរំលោភ​និង​ក្លែងបន្លំ​តាម​កុំព្យូទ័រ ហើយ​និង​ច្បាប់ Title 18 U.S.C.Sec. 1001 and 1030 ។