Skip Global Navigation to Main Content
Skip Breadcrumb Navigation
អំពីសហរដ្ឋ​អាមេរិក
 

          សហរដ្ឋ​អាមេរិក​មាន​រដ្ឋ​ចំនួន​៥០​និង​ទីក្រុងវ៉ាស៊ីនតោន ឌីស៊ី ។ រដ្ឋ​ពីរ​ចុងក្រោយ ដែល​បាន​ចូលរួម​ជាមួយ​សហព័ន្ធ​គឺ​រដ្ឋអាឡាស្កា (រដ្ឋទី ៤៩) និង​រដ្ឋហាវៃ (រដ្ឋ​ទី ៥០) ។ រដ្ឋ​ទាំង​ពីរ​នេះ​បាន​ចូលរួម​នៅ​ក្នុង​ឆ្នាំ​១៩៥៩ ។

          វ៉ាស៊ីនតោន ឌីស៊ី គឺ​ជា​មណ្ឌល​របស់​សហព័ន្ធ​នៅ​ក្រោម​សមត្ថកិច្ច​របស់​សភា​អាមេរិក ។ វ៉ាស៊ីនតោន ឌីស៊ី តំណាង​នៅ​ក្នុង​សភា​ដោយ​ប្រតិភូ​ដែល​ជាប់​ឆ្នោត តែ​គ្មាន​សិទ្ធិ​បោះឆ្នោត​នៅ​ក្នុង​សភា​តំណាងរាស្ដ្រ ។ អ្នក​រស់នៅ​ក្នុង វ៉ាស៊ីនតោន ឌីស៊ី មាន​សិទ្ធិ​បោះឆ្នោត​នៅ​ក្នុង​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​តាំងពី​ឆ្នាំ​១៩៦១​មក ។

          ភើតូរីកូ គឺ​ជា​ទឹកដី​ចំណុះ​របស់​សហរដ្ឋ​អាមេរិក ។ ប្រជាជន​ដែល​រស់នៅ​លើ​ទឹកដី​នេះ​គឺជា​ពលរដ្ឋ​អាមេរិក ។ គេ​មិន​បោះឆ្នោត​ទេ​នៅ​ក្នុង​ការជ្រើសរើស​ប្រធានាធិបតី​អាមេរិក តែ​គេ​បោះឆ្នោត​ជ្រើសរើស​ទេសាភិបាល​ម្នាក់​ដែល​មិនមាន​សិទ្ធិ​បោះឆ្នោត​អោយ​ប្រចាំ​នៅ​ក្នុង​សភា​តំំណាងរាស្ដ្រ​សហរដ្ឋ​អាមេរិក ។

          កោះ​វើជ្យីន – សេន​ច្យន  សេនក្រ័ក និង សេនថូម៉ាស គឺជា​ទឹកដី​ដែល​មិន​ត្រូវ​បាន​បង្រួបបង្រួម​ចូល​របស់​សហរដ្ឋ​អាមេរិក​ហើយ​ស្ថិត​នៅ​ក្រោម​ការគ្រប់គ្រង​របស់​ការិយាល័យ​កិច្ចការ​ដី​កោះ​នៃ​ក្រសួង​មហា​ផ្ទៃ​របស់​សហ​រដ្ឋ​អា​មេ​រិក ។ ជន​ជាតិ​ដើម​ដែល​រស់​នៅ​ទី​នេះ​គឺ​ជា​​ពល​រដ្ឋអា​មេ​រិក តែ​គេ​មិន​មាន​សិទ្ធិ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធា​នា​ធិប​តី​ទេ ។

          កោះកោះ​មារីយាណាខាង​ជើង គឺជា​ទឹកដី​សហធន​នៅ​ក្នុង​សហភាព​ផ្នែក​នយោបាយ​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក ដោយ​មាន​ការគ្រប់គ្រង​ដោយ​ស្វ័យយ័ត​ជាមួយ​នឹង​អភិបាល​ឬ​អង្គនីតិ​បញ្ញាតិ ។

          សាម៉ូអា គឺជា​ទឹកដី​ដែល​មិនត្រូវបានបញ្ចូល​ក្នុង​សហរដ្ឋ​អាមេរិក ហើយ​ត្រូវ​បាន​គ្រប់​គ្រង​ដោយ​ការិយាល័យ​កិច្ចការ​ដីកោះ​នៃ​ក្រសួង​មហាផ្ទៃ​របស់​សហរដ្ឋ​អាមេរិក ។

          ហ្គ័ម គឺជា​ទឹកដី​ដែល​មិន​ត្រូវ​បាន​រាប់​បញ្ចូល​របស់​សហរដ្ឋ​អាមេរិក និង​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ការិយាល័យ​កិច្ចការ​ដីកោះ​ក្រសួង​មហាផ្ទៃ​អាមេរិក ។ អ្នក​រស់នៅ​លើ​ទឹកដី​នេះ​គឺជា​ជនជាតិ​អាមេរិក តែ​មិន​មាន​សិទ្ធិ​បោះឆ្នោត​នៅ​ក្នុង​ការជ្រើសរើស​ប្រធានាធិបតី​អាមេរិក​នោះ​ទេ ។

          តំបន់​ចំណុះ​ដទៃ​ទៀត​របស់​សហរដ្ឋ​អាមេរិក​រួមមាន កោះ បែកឃើ   ហៅឡេន ច្យានីស  ច្យនស្តុន អាថូល ​ឃីងមែន​រីហ្វ ​ មីឌវ៉េ  ណាវ៉ាសា  ផាល់មីរ៉ា អាថូល វ៉ាកិ។

រដ្ឋ​ទាំង​៥០​របស់​សហរដ្ឋ​អាមេរិក

          រដ្ឋ​ទាំងអស់​មាន​គេហទំព័រ​ផ្លូវការ​ដែល​មាន​ពត៌មាន​ទូទៅ ពត៌មាន​សំរាប់​អ្នក​ទេសចរ​និង​ពត៌មាន​ស្ដីពី​រដ្ឋាភិបាល​ប្រចាំ​រដ្ឋ​និមួយ​ៗ ។ ខាង​ក្រោម​នេះ​គឺជា​បញ្ជី​នៃ​ឈ្មោះ​រដ្ឋ​ទាំងអស់ ។

 
  1. អាឡាបាម៉ា
  2. អាឡាស្កា
  3. អារីហ្សូណា
  4. អាកាន់សាស
  5. កាលីហ្វរនា
  6. ខូលររ៉ាដូ
  7. ខន់និកទីខាត់
  8. ឌែលឡាវែល
  9. ហ្ល្វរីដា
  10. ច្យចជ្យា
  11. ហាវ៉ៃ
  12. អ៊ីដាហូ
  13. អ៊ីលីន័យ
  14. អ៊ីនឌីអាណា
  15. អ៊ីអូវ៉ា
  16. កាន់សាស
  17. កិនថាក់គី
  18. លូអីសសីអាណា
  19. មេន
  20. ម៉ារីឡេន
  21. ម៉ាសាឈូសែត
  22. មីឈីហ្គែន
  23. មីនែសសូតា
  24. មីសីសីពី
  25. មីសូរី
  26. មន់តាណា
  27. និប្រាស្កា
  28. និវ៉ាដា
  29. នូហែមស្យាយអើ
  30. នូជ្យើស៊ី
  31. នូមិស៊ីកូ
  32. នូយ៉ក
  33. ការូលីណា​ខាង​ជើង
  34. ដាកូតា​ខាង​ជើង
  35. អូហាយ៉ូ
  36. អូក្លាហូម៉ា
  37. អរហ្គិន
  38. ផិនស៊ីលវែននា
  39. រូដអាយឡែន
  40. ការូលីណា​ខាង​ត្បូង
  41. ដាកូតា​ខាង​ត្បូង
  42. ថិននីស៊ី
  43. តិតសាស
  44. យូតា
  45. វើម៉ន
  46. វើជ្យីនា
  47. វ៉ាស៊ីនតោន
  48. វើជ្យីនា​ខាង​លិច
  49. វីសខូសីន
  50. យូមីង