Skip Global Navigation to Main Content
Skip Breadcrumb Navigation
ថែ​រក្សា​បរិស្ថាន

តើ​ត្រូវ​ធ្វើ​យ៉ាង​ដូចម្តេច​ដើម្បី​កាត់​បន្ថយ​កាកសំណល់​ក្នុង​ការិយាល័យ​?

ព័ត៌មាន​ទាំង​នេះ​នឹង​ជួយ​អ្នក​ក្នុង​ការ​សំចៃ​លុយ​និង​កាត់​បន្ថយ​កាកសំណល់

  1. ប្រើ​ឡើង​វិញ​នូវ​គំរប​ដាក់​ឯកសារ (file folder) (​ដោយ​ត្រឡប់ ឬ​ដាក់​ឈ្មោះ​ជា​ថ្មី​)
  2. កែ​បញ្ជី​សំបុត្រ​ប្រៃសណី​តាម​ការ​ផ្លាស់ប្តូរ​ថ្មី​ៗ
  3. ចោល​របាយការណ៍​មិន​ចាំបាច់
  4. ប្រើ​ក្រដាស​ប្រើ​ហើយ​សំរាប់​សរសេរ​កំណត់សំគាល់​បន្តិចបន្តួច
  5. កែ​ឯកសារ​នៅ​លើ​កុំព្យូទ័រ​ មុន​ពេល​ព្រីន​ចេញ
  6. ជ្រើសរើស​ផលិតផល​ដែល​មាន​ការ​ធានា​រយៈពេល​យូរ
  7. ទិញ​របស់​អាច​កែច្នៃ​យក​មក​ប្រើ​វិញ​បាន
  8. ទិញ​របស់​ដែល​របស់​វេច​ខ្ចប់​របស់​វា​អាច​អោយ​គេ​យក​មក​ប្រើ​វិញ​បាន
  9. ជួល​របស់​ណា​ដែល​សំរាប់​ប្រើ​តែ​ម្តងម្កាល
  10. បញ្ជូន​ត្រឡប់​វិញ​នូវ Tone cartridge ដើម្បី​អោយ​គេ​បំពេញ ឬ​ធ្វើ​សារ​ជា​ថ្មី
  11. ធ្វើ​ការ​ថែទាំ​បង្ការ​លើ​គ្រប់​បរិក្ខា​ទាំងអស់
  12. ទិញ​របស់​ដោយ​មាន​ការ​វេច​ខ្ចប់​តិច (ទិញ​ដុំ)
  13. ប្រើ​ស្រោម​សំបុត្រ​ឡើង​វិញ ឬ​ប្រើ​ស្រោម​សំបុត្រ​សំរាប់​ផ្ញើ​រវាង​ការិយាល័យ
  14. ប្រើ​សំណុំ​ឯកសារ​រួម ដើម្បី​កាត់​បន្ថយ​ចំនួន​សំណៅ​ជា​ក្រដាស​ដែល​ត្រូវ​រក្សា​ទុក
  15. រក្សា​ទុក​ឯកសារ​ក្នុង​កុំព្យូទ័រ ជា​ជាង​រក្សា​ទុក​ជា​ក្រដាស
  16. ផ្ញើ​ឬ​បិទ​ប្រកាស​កំណត់ហេតុ ជា​ជាង​ថត​ចំលង​ច្រើន
  17. ថត​ចំលង​លើ​សង​ខាង​ទំព័រ ដើម្បី​សន្សំ​ក្រដាស វត្ថុធាតុ​ដើម និង​សោហ៊ុយ​ផ្ញើ​តាម​ប្រៃសណី
  18. បើ​អាច ចូរ​ប្រើ​អ៊ីម៉េល​សំរាប់​ផ្ញើ​សារ​ទាក់ទង ឬ​បង់​ថ្លៃ​លើ​វិក័យបត្រ ជា​ជាង​ផ្ញើ​តាម​សំបុត្រ ឬ​និយាយ​តាម​ទូរស័ព្ទ​ពី​ចំងាយ​ដែល​ត្រូវ​ធ្វើ​ការ​ចំណាយ​ថ្លៃ​។
  19. ចែក​គ្នា​មើល​ទស្សនាវដ្តី ទិនានុប្បវត្តិ កាសែត និង​សៀវភៅ​លេខ​ទូរស័ព្ទ ជា​ជាង​ជាវ​ម្នាក់​ៗ
  20. លក់​ឬ​ផ្តល់​គ្រឿង​សង្ហារឹម​និង​បរិក្ខា​ទៅអោយ​ក្រុមហ៊ុន សាលារៀន ក្រុម​មនុស្ស​នៅ​តាម​សហគមន៍ អង្គការ​សប្បុរស​។ល។
  21. ការ​ទិញ​នៅ​ក្នុង​ស្រុក​កាត់​បន្ថយ​ការ​វេច​ខ្ចប់​ដើម្បី​ការពារ​ខូច និង​សោហ៊ុយ​ដឹក​ជញ្ជូន​ដែល​មាន​តំលៃ​ថ្លៃ​។
  22. ចំពោះ​ទឹក​បរិភោគ ចូរ​ប្រើ​ទឹក​ចំរោះ ឬ​ទឹក​ចុច​បាញ់ ជា​ជាង​ទិញ​ទឹក​ដប​តូច​ៗ។ យើង​អាច​ប្រើ​ដប​សំរាប់​ដាក់​ទឹក​ចំរោះ ហើយ​ជៀសវាង​ការ​ខ្ជះខ្ជាយ​លើ​ជ័រ​។ បើ​ទោះ​បី​ជា​ដប​ជ័រ​រាប់​ពាន់​ត្រូវ​បាន​គេ​កែច្នៃ​ប្រើ​ឡើង​វិញ ជា​ជាង​ត្រូវ​បាន​ចោល​ជា​សំរាម​ក្តី ក៏​ការ​កែច្នៃ​នោះ​នៅ​តែ​ប៉ះពាល់​ទៅ​លើ​បរិស្ថាន​ដដែល​។
  23. របស់​ណា​ដែល​អាច​កែច្នៃ​ប្រើ​ឡើង​វិញ​បាន ចូរ​ដាក់​វា​ចូល​ទៅ​ក្នុង​ធុង​សំរាម​សំរាប់​យក​ទៅ​កែច្នៃ​ប្រើ​ឡើង​វិញ​!

ធ្វើ​អោយ​ការិយាល័យ​មាន​លក្ខណៈ​រក្សា​បរិស្ថាន​៖ ការ​ណែនាំ​សំរាប់​សន្សំ​សំចៃ​ក្រដាស

  1. អាន​ព័ត៌មាន​នៅ​លើ​កុំព្យូទ័រ ជា​ជាង​ព្រីន​ចេញ​យក​មក​មើល​។ បើ​សិន​ជា​ចាំបាច់​ត្រូវ​ព្រីន ចូរ​ព្រីន​តែ​កន្លែង​ណា​ដែល​អ្នក​ត្រូវការ​បាន​ហើយ​។
  2. កំហុស ៖ ចូរ​ពិចារណា​បន្ថែម​ឃ្លា​ដែល​មាន​ន័យ​ថា “គិត​មុន​ព្រីន” ដាក់​នៅ​បាត​ទំព័រ​នៃ​អ៊ីម៉េល​របស់​អ្នក
        ដូច​ជា​ឃ្លា​ថា​៖
    • តើ​ដើមឈើ​ចំនួន​ប៉ុន្មាន​ដែល​ត្រូវ​បាត់បង់ ដើម្បី​អោយ​អ្នក​អាច​ព្រីន​អ៊ីម៉េល​របស់​អ្នក​បាន​? ចូរ​មាន​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ព្រីន​។
    • ចូរ​គិត​ហើយ​ធ្វើ​អោយ​មាន​និរន្តភាព - ចូរ​ព្រីន​តែ​ក្នុង​ករណី​ចាំបាច់​។
    • ចូរ​សំចៃ​ក្រដាស​! មុន​ព្រីន​អ៊ីម៉េល​នេះ ចូរ​គិត​ថា តើ​វា​ចាំបាច់​នឹង​ព្រីន​ទេ​?
    • ការ​ព្រីន​អ៊ីម៉េល​ច្រើន​តែ​ជា​ការ​ខ្ជះខ្ជាយ​ធនធាន​ដ៏​កម្រ​។
    • ចូរ​ពិចារណា​លើ​ការ​ទទួល​ខុស​ត្រូវ​របស់​អ្នក​ចំពោះ​បរិស្ថាន។
  3. ចូរ​ផ្ញើ​កំណត់​ហេតុ​និង​ព្រឹត្តិប័ត្រ​ទៅ​មនុស្ស​គ្រប់​គ្នា​ក្នុង​ការិយាល័យ ជា​ជាង​ថត​ចំលង​ចែក​អោយ​ទៅ ម្នាក់​ៗ។
  4. ចូរ​ប្រើ​ឡើង​វិញ​នូវ​ក្រដាស​ចាស់ ដែល​ព្រីន​ហើយ​តែ​ម្ខាង  ធ្វើ​ជា​ក្រដាស​ព្រាង​។
  5. សំគាល់​ចំណុច​កែប្រែ​៖ ចូរ​ប្រើ​កន្លែង​សំរាប់​កែ​នៅ​លើ​កញ្ចក់​កុំព្យូទ័រ នៅ​ពេល​ធ្វើ​ការ​កែ​តំរូវ​លើ​ឯកសារ​ព្រាង ហើយ​ផ្ញើ​សេចក្តី​ព្រាង​ដែល​ត្រូវ​បាន​កែ​ហើយ​នោះ​តាម​កុំព្យូទ័រ​។
  6. ចូរ​ប្រើ​ទំព័រ​ក្រដាស​ទាំង​សង​ខាង​៖ នៅ​ពេល​ថត​ចំលង ចូរ​ចុច​លើ​ម៉ាស៊ីន​ថត​ចំលង​នូវ​ពាក្យ​ថា“one-sided to two-sided” ឬ “two-sided to two-sided” ។ ម៉ាស៊ីន​ព្រីន​ជា​ច្រើន​នៅ​ពេល​នេះ​អាច​ព្រីន​លើ​ក្រដាស​ទាំង​សង​ខាង​បាន​។