Skip Global Navigation to Main Content
Skip Breadcrumb Navigation
សិក្សា​នៅ​សហរដ្ឋ​អាមេរិក
 

           ការសិក្សា​ថ្នាក់​មហាវិទ្យាល័យ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​មាន​ច្រើន​លក្ខណៈ​និង​មាន​ភាពវិមជ្ឈការ ។​វា​មាន​លក្ខណៈ​ជា​ស្ថាប័ន​ឧត្ដម​សិក្សា​ដែល​មាន​ការប្រកួត​ប្រជែង​និង​ស្វ័យភាព ។ នៅ​ពេល​បច្ចុប្បន្ន​នេះ​មាន​មហាវិទ្យាល័យ​និង​សកលវិទ្យាល័យ​ប្រហែល ៤ ១៨០​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ។ ក្នុង​ចំណោម​នេះ​មាន​១៧០០ គឺជា​អ្វី​ដែល​គេ​ហៅ​ថា "ស្ថាប័ន​សំរាប់​រយៈ​ពេល​២​ឆ្នាំ" ហើយ​មាន ២ ៤៥០ គឺជា "ស្ថាប័ន​សំរាប់​រយៈពេល ៤ ឆ្នាំ"  ។ ជា​បន្ថែម​លើ​ស្ថាប័ន​សាធារណៈ​ចំនួន​ប្រហែល ១ ៧០០​(ដែល​គ្រប់គ្រង​ដោយ​រដ្ឋ ​ក្រុង ឬ​សង្កាត់ ដែល​ស្ថាប័ន​ទាំង​នោះ​ស្ថិត​នៅ) មាន​មហាវិទ្យាល័យ​និង​សាកលវិទ្យាល័យ​ឯកជន​ចំនួន​ជាង​២ ៤៨០​ទៀត ។  "មហាវិទ្យាល័យ​សហគមន៍"​មាន​ចំនួន​ច្រើន​ជាងគេ​ក្នុង​ចំណោម​ស្ថាប័ន​រយៈពេល ២ ឆ្នាំ របស់​អាមេរិក​ហើយ​វា​ល្អ​សំរាប់​និស្សិត​ដំបូង​ៗ​ដែល​ចង់​ចាប់ផ្ដើម​វគ្គ​ដំបូង​ៗ​ឬ​វគ្គ​ទូទៅ​ផ្នែក​ភាសា ។ នៅ​ពេល​នេះ ​មាន​និស្សិត​ចំនួន ១៤​លាន​នាក់​ដែល​កំពុង​រៀន​នៅ​ក្នុង​ស្ថាប័ន​មហាវិទ្យាល័យ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ហើយ​ភាគ​ច្រើន​លើសលុប​នៃ​និស្សិត​ទាំងនេះ – ប្រហែល ១១ លាន​នាក់ -​រៀន​នៅ​មហាវិទ្យាល័យ​និង​សាកលវិទ្យាល័យ​សាធារណៈ ។ និស្សិត​ស្រី​មាន​ចំនួន​ភាគ​ច្រើន (ជាង ៥៦%​ នៃ​និស្សិត​សាកលវិទ្យាល័យ​អាមេរិក ។ ប្រការ​ដែល​គួរ​អោយ​ចាប់​អារម្មណ៍​ផង​ដែរ​​គឺ​ថា​ចំនួន​ភាគ​រយ​ខ្ពស់-​ជិត​ដល់​ ៤០% - គឺ​ជា​និស្សិត​ដែល រៀន​មិន​ពេញ​ពេល ​ពោល​គឺ​អ្នក​រៀន​នៅ​ក្នុង​សាកលវិទ្យាល័យ ក្នុង​ពេល​ដែល​គេ​ធ្វើការ​ពេញ​ពេល) ។

ការសិក្សា​ថ្នាក់​បរិញ្ញាប័ត្រ​និង​លើ​បរិញ្ញាប័ត្រ

           ក្រៅ​ពី​មុខវិជ្ជា​សិក្សា​ធម្មតា​នៅ​ក្នុង​សាលា ស្ថាប័ន​មហាវិទ្យាល័យ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ថែមទាំង​ក្រៅពី​មុខវិជ្ជា​សិក្សា​ធម្មតា​នៅ​ក្នុង​សាលា ស្ថាប័ន​មហាវិទ្យាល័យ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ថែមទាំង​ មាន​ផ្ដល់​កម្មវិធី praxis - oriented សំរាប់​ការបណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​កំរិត​ខ្ពស់ ។ កម្មវិធី​បែប​នេះ​ច្រើន​មាន​នៅ​ក្នុង​"មហាវិទ្យាល័យ​សហគមន៍" ដែល​មាន​រយៈពេល ២ ឆ្នាំ ។ ជា​បន្ថែម​លើ​វិញ្ញាបនប័ត្រ​និង​សញ្ញាប័ត្រ សិស្ស​អាច​ទទួល​បាន "បរិញ្ញាប័ត្រ​រង" បន្ទាប់​ពី​សិក្សា​បាន​រយៈពេល ២ ឆ្នាំ ។

           សញ្ញាប័ត្រ​បរិញ្ញា​ដែល​និស្សិត​អាមេរិកាំង​ទទួល​បាន​គឺ​បរិញ្ញាប័ត្រ​ ។ គេ​ទទួល​បាន​សញ្ញាប័ត្រ​នេះ បន្ទាប់​ពី​សិក្សា​ចប់​សព្វគ្រប់​រយៈពេល ៤ ឆ្នាំ ។ នៅ​ក្នុង​រយៈពេល​២​ឆ្នាំ​ដំបូង និស្សិត​អាមេរិក​រៀន​មុខវិជ្ជា​ទូទៅ​មួយ​ចំនួន​ដែល​ចាំ​បាច់ ។ បន្ទាប់​ពី​រយៈពេល ២ ឆ្នាំ​នេះ​ចប់​ទៅ គេ​ចាប់​រៀន​មុខ​វិជ្ជា​សំខាន់​មួយ (ឬពីរ) ហើយ​ក្នុង​រយៈពេល​២ ឆ្នាំ​បន្ទាប់​ទៀត​នេះ គេ​រៀន​ផ្ដោត​ទៅ​លើ​មុខវិជ្ជា​នេះ (តែ​គេ​អាច​នឹង​ចាប់​រៀន​មុខវិជ្ជា ផ្សេង​ទៀត​ជាមួយ​គ្នា​នោះ​ក៏​បាន​ដែរ) ។ ក្រោយពី​ទទួល​បាន​បរិញ្ញប័ត្រ​ហើយ ជនជាតិ​អាមេរិក​ភាគច្រើន​បញ្ចប់ "ការសិក្សា" របស់​គេ ហើយ​ស្វែង​រក​ការងារ​ធ្វើ ។ ការសិក្សា​រយៈពេល​បួន​ឆ្នាំ​នេះ​មាន​ឈ្មោះ​ថា "ការសិក្សា​ដើម្បី​យក​សញ្ញាប័ត្រ​មហា​វិទ្យាល័យ​លើក​ដំបូង" (Undergraduate Studies) ។ អ្នក​ដែល​បន្ដ​ការសិក្សា​បន្ថែម​ទៀត​ នឹង​ទទួល​បាន​សញ្ញាប័ត្រ​អនុបណ្ឌិត (Master​ of Arts ឬ Master of Science)​បន្ទាប់​ពី សិក្សា​បន្ដ​រយៈពេល​មួយ​ឆ្នាំ​ឬ​ពីរ​ឆ្នាំ​មក ។ សញ្ញាប័ត្រ​អនុបណ្ឌិត​មាន​ផ្ដល់​តែ​នៅ​សាកលវិទ្យាល័យ​ទេ ហើយ គ្មាន​ផ្ដល់​អោយ​នៅ​តាម​មហាវិទ្យាល័យ​ទេ ។ សាកលវិទ្យាល័យ​ផ្ដល់​សញ្ញាប័ត្រ​ជំនាញ​អាជីព ដូចជា​បណ្ឌិត ច្បាប់ វេជ្ជ បណ្ឌិត និង អនុបណ្ឌិត​គ្រប់គ្រង​ក្រុមហ៊ុន (MBA) ។ ដើម្បី​ទទួល​បាន​សញ្ញាប័ត្រ​ជំនាញ​អាជីព ទាំងនេះ គេ​ត្រូវ​សិក្សា​ពី​២ ទៅ ៤ ឆ្នាំ​ទៀត ។ 

           នៅ​សហរដ្ឋ​អាមេរិក ដើម្បី​ទទួល​បាន​សញ្ញាប័ត្រ​បណ្ឌិត គេ​ត្រូវ​រៀន​ពី​បួន​ទៅ​ប្រាំមួយ​ឆ្នាំ ។ដំណាក់កាល​ដំបូង​នៃ​ការសិក្សា​យក​សញ្ញាប័ត្រ​បណ្ឌិត តាម​ធម្មតា មាន​រយៈពេល​ពីរ​ឆ្នាំ​ហើយ​គេ​ត្រូវ​ឆ្លងកាត់​ការប្រឡង​យ៉ាង​ច្រើន​នៅ​ក្នុង​គ្រប់​មុខវិជ្ជា​ទាំងអស់ ។គេ​ហៅ​ការប្រឡង​នេះ​ថា "ការប្រឡង​ជា​បឋម" ។ក្រោយពី​ប្រឡង​ជាប់​ហើយ គេ​អាច​ចាប់ផ្ដើម​សរសេរ​និក្ខេបបទ​ថ្នាក់​បណ្ឌិត (Doctoral Dissertation) របស់​គេ ។

           ការសិក្សា​ជាប់​មិន​ដាច់​ដែល​នាំ​អោយ​គេ​អាច​ទទួល​បាន​សញ្ញាប័ត្រ​អនុបណ្ឌិត ឬ​បណ្ឌិត​គេ​ហៅ​ថា "ការសិក្សា​ថ្នាក់​ក្រោយ​ឧត្តម" (Graduate studies) ។