Skip Global Navigation to Main Content
Skip Breadcrumb Navigation
ប្រភព​ធនធាន

មជ្ឈមណ្ឌល​ធនធាន​ពត៌មាន

         ស្ថានទូត​មាន​ឯកសារ​សំរាប់​អាន ស្រាវជ្រាវ​និង​សេវា​ពត៌មាន​យ៉ាង​ច្រើន​ក្នុង​មជ្ឈមណ្ឌល​ធនធាន​ពត៌មាន ។

         មជ្ឈមណ្ឌល​ធនធាន​ពត៌មាន​ជួយ​ទាំង​សាធារណៈជន​ទូទៅ​និង​ក្រុម​អ្នកអាន​របស់​ស្ថានទូត​ដែល​ចង់​ធ្វើ​ការស្រាវជ្រាវ​ឯកសារ ។ ដោយ​យើង​មាន​ការយល់​ដឹង​ឯកទេស​ស្ដីពី​សហរដ្ឋ​អាមេរិក យើង​អាច​ឆ្លើយ​បាន ច្រើន​ទៅ​នឹង​សំណួរ​របស់​អ្នក​ទាក់ទង​នឹង​សហរដ្ឋ​អាមេរិក​ឬ​អាច​ប្រាប់​អ្នក​ពី​កន្លែង​ត្រូវ​រក​ពត៌មាន​បន្ថែម ។

         យើង​មាន​ឯកសារ​និង​កន្លែង​សំរាប់​ធ្វើ​ការស្រាវជ្រាវ​និង​អាន​ស្ដីពី​គោលនយោបាយ ច្បាប់​និង​បញ្ហា​សង្គម​របស់​សហរដ្ឋ​អាមេរិក​សំរាប់​ជនជាតិ​ខ្មែរ​ដែល​ចង់​បាន​ពត៌មាន​ស្ដីពី​សហរដ្ឋ​អាមេរិក ។ ប្រធានបទ​ច្រើន​ផ្ដោត​លើ​និតិរដ្ឋ សេដ្ឋកិច្ច ពាណិជ្ជកម្ម សន្ដិសុខ​តំបន់ បរិស្ថាន សង្គម​និង​គុណតំលៃ​របស់​អាមេរិក ។ មជ្ឈមណ្ឌល​មាន​បុគ្គលិក​នៅ​ប្រចាំការ​ដើម្បី​ជួយ​អ្នកអាន​និង​ស្រាវជ្រាវ​លើ​ប្រធានបទ​ភាគ​ច្រើន​ទាក់ទង​នឹង​សហរដ្ឋ​អាមេរិក ។ លោកអ្នក​អាច​ទាក់ទង​យើង​ខ្ញុំ​តាម​ទូរស័ព្ទ​ឬ​ទូរសារ ។

ម៉ោង​ធ្វើការ

ម៉ោង​ចូល​សំរាប់​អ្នកអាន​និង​ស្រាវជ្រាវ៖

ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃ​សុក្រ (លើក​លែងថ្ងៃ​បុណ្យ)
៨​កន្លះ​ព្រឹក ដល់​១១​កន្លះ​ព្រឹក
១​កន្លះ​រសៀល ដល់​៤​កន្លះ​រសៀល

មជ្ឈមណ្ឌល​ធនធាន​ពត៌មាន (IRC) របស់​ស្ថានទូត​អាមេរិក នឹង​បិទមិនទទួល​ភ្ញៀវ នៅថ្ងៃ​ទី១៦ - ២២ ខែ​វិច្ឆិកា ឆ្នាំ​២០១២ ។ IRC នឹង​បើក​ដំណើរការ​វិញ​នៅថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១២។

ការសួរនាំ​តាម​ទូរស័ព្ទ៖

ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃ​សុក្រ
៨​ព្រឹក ដល់ ៥​រសៀល
ទូរស័ព្ទៈ (៨៥៥-២៣) ៧២៨-២៥៦/៧២៨-២៨៦
ទូរសារៈ (៨៥៥-២៣) ៧២៨-៨០០