ប្រភពធនធាន
មជ្ឈមណ្ឌលធនធានពត៌មាន
ស្ថានទូតមានឯកសារសំរាប់អាន ស្រាវជ្រាវនិងសេវាពត៌មានយ៉ាងច្រើនក្នុងមជ្ឈមណ្ឌលធនធានពត៌មាន ។
មជ្ឈមណ្ឌលធនធានពត៌មានជួយទាំងសាធារណៈជនទូទៅនិងក្រុមអ្នកអានរបស់ស្ថានទូតដែលចង់ធ្វើការស្រាវជ្រាវឯកសារ ។ ដោយយើងមានការយល់ដឹងឯកទេសស្ដីពីសហរដ្ឋអាមេរិក យើងអាចឆ្លើយបាន ច្រើនទៅនឹងសំណួររបស់អ្នកទាក់ទងនឹងសហរដ្ឋអាមេរិកឬអាចប្រាប់អ្នកពីកន្លែងត្រូវរកពត៌មានបន្ថែម ។
យើងមានឯកសារនិងកន្លែងសំរាប់ធ្វើការស្រាវជ្រាវនិងអានស្ដីពីគោលនយោបាយ ច្បាប់និងបញ្ហាសង្គមរបស់សហរដ្ឋអាមេរិកសំរាប់ជនជាតិខ្មែរដែលចង់បានពត៌មានស្ដីពីសហរដ្ឋអាមេរិក ។ ប្រធានបទច្រើនផ្ដោតលើនិតិរដ្ឋ សេដ្ឋកិច្ច ពាណិជ្ជកម្ម សន្ដិសុខតំបន់ បរិស្ថាន សង្គមនិងគុណតំលៃរបស់អាមេរិក ។ មជ្ឈមណ្ឌលមានបុគ្គលិកនៅប្រចាំការដើម្បីជួយអ្នកអាននិងស្រាវជ្រាវលើប្រធានបទភាគច្រើនទាក់ទងនឹងសហរដ្ឋអាមេរិក ។ លោកអ្នកអាចទាក់ទងយើងខ្ញុំតាមទូរស័ព្ទឬទូរសារ ។
ម៉ោងធ្វើការ
ម៉ោងចូលសំរាប់អ្នកអាននិងស្រាវជ្រាវ៖
ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ (លើកលែងថ្ងៃបុណ្យ)
៨កន្លះព្រឹក ដល់១១កន្លះព្រឹក
១កន្លះរសៀល ដល់៤កន្លះរសៀល
មជ្ឈមណ្ឌលធនធានពត៌មាន (IRC) របស់ស្ថានទូតអាមេរិក នឹងបិទមិនទទួលភ្ញៀវ នៅថ្ងៃទី១៦ - ២២ ខែវិច្ឆិកា ឆ្នាំ២០១២ ។ IRC នឹងបើកដំណើរការវិញនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១២។
ការសួរនាំតាមទូរស័ព្ទ៖
ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ
៨ព្រឹក ដល់ ៥រសៀល
ទូរស័ព្ទៈ (៨៥៥-២៣) ៧២៨-២៥៦/៧២៨-២៨៦
ទូរសារៈ (៨៥៥-២៣) ៧២៨-៨០០