ថ្ងៃព្រហស្បតិ៍, 14 កុម្ភៈ 2013

វិទ្យុ / ហេឡូ​វីអូអេ

លោក​សម រង្ស៊ី​ចាត់​ទុក​ដំណក់​ឈាម​គ្រួសារ​ថា​តិច​តួច​បើ​ប្រៀបធៀប​នឹង​ប្រយោជន៍​ជាតិ

កែប្រែ​​​ទំហំ​​​អក្សរ - +
ម៉ែន គឺមសេង
វ៉ាស៊ីនតោន៖​ នៅ​ថ្ងៃ​នេះ​ ព្រះ​បរមសព​របស់​ព្រះករុណា​ព្រះបាទ​ នរោត្តម​ សីហនុ ត្រូវ​បាន​ដង្ហែ​ទៅ​ដម្កល់​ទុក​នៅ​ឯ​វាល​ព្រះ​មេរុ​សម្រាប់​ធ្វើ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​នៅ​ថ្ងៃ​ច័ន្ទ​ខាង​មុខ​នេះ។ នេះ​ជា​ឱកាស​ចុង​ក្រោយ​តែ​មួយ​គត់​ដែល​ពលរដ្ឋ​កម្ពុជា​អាច​សម្តែង​ការ​គោរព​ដឹងគុណ​ចំពោះ​អតីត​ព្រះ​មហាក្សត្រ​ដែល​បាន​នាំ​មក​នូវ​ឯករាជ្យ​និង​សន្តិភាព​ជូន​ប្រទេស​ជាតិ។

នៅ​ថ្ងៃ​នេះ​វីអូអេ​ បាន​អញ្ជើញ​លោក​សម រង្ស៊ី​ប្រធាន​គណបក្ស​​​សង្រ្គោះជាតិ​និង​ជា​អ្នក​នយោបាយ​ដែល​បាន​បម្រើ​ព្រះ​ករុណា​តាំង​ពី​ឪពុក​រហូត​ដល់​រូប​លោក​ផ្ទាល់។​

នៅ​ក្នុង​កម្មវិធី​ នេះ​លោក​សម រង្ស៊ី​បាន​បកស្រាយ​អំពី​ទំនាក់​ទំនង​រវាង​រូប​លោក​ព្រម​ទាំង​គ្រួសារ​​ជាមួយ​នឹង​ព្រះបាទ​នរោត្តម​ សីហនុ​និង​គោល​ជំហរ​ច្បាស់លាស់​របស់​ព្រះអង្គ​ក្នុង​បញ្ហា​បូរណភាព​ទឹកដី។ លោក​បាន​បញ្ជាក់​ថា​ ឪពុក​របស់​លោក​ត្រូវ​បាន​ព្រះ​បាទ​សីហនុ​ចាត់​ទុក​ថា​ជា​មន្រ្តី​ស្មោះត្រង់​ម្នាក់​របស់​ព្រះអង្គ។​

លោក​សម រង្ស៊ី​បាន​រំលឹក​ឡើង​វិញ ​ពី​ភាព​រុងរឿង​នៃ​សម័យ​សង្គមរាស្ត្រ​និយម​ក្រោម​ការ​ដឹកនាំ​របស់​ព្រះ​ករុណា​ព្រះបាទ​នរោត្តម​ សីហនុ ដែល​ជីវភាព​មន្ត្រី​រាជការ​មាន​លក្ខណៈ​ធូរធារ​​ ជា​ពិសេស​គ្រូបង្រៀន។​​

លោក​សម រង្ស៊ី​ក៏​បាន​លើក​ទឹកចិត្ត​យុវជន​ជំនាន់​ក្រោយ​ឱ្យ​គោរព​តាម​អ្វី​ដែល​ជា​ព្រះរាជ​តម្រិះ​របស់​ព្រះករុណា​ព្រះបាទ​សីហនុ​ ដោយ​ជ្រើស​រើស​អ្នក​ដឹកនាំ​ត្រឹមត្រូវ​ដែល​វៀរចាក​ពី​អំពើ​ពុករលួយ​និង​មិន​ធ្វើ​ឱ្យ​បាត់​បង់​បូរណភាព​ទឹកដី៕

តើ​អ្នក​យល់​ស្រប​នឹង​ប្រសាសន៍​លោក​សម រង្ស៊ី​ ដែរ​ឬ​ទេ?
រៀប​មតិ​តាម​លំដាប់
បញ្ចេញ​មតិ​នៅ​ក្នុង​វេទិកា​នេះ (13)
ទំព័រ​​​បញ្ចេញ​​​មតិ​​​ទី  នៃ 2
ដោយ: ប្រុស ពី: ផ្ទះ
11.02.2013 10:35
សូមកែសង្គមដោយប្រុងប្រយត្ន័ជាទីបំផុតនិងកុំយកជីវិតរាស្ត្រស្លូតត្រង់ទៅធ្វើជាឈ្នាន់នយោបាយដើម្បីបុគ្គលម្នាក់ថ្កើងយសនិងសូមកុំឲ្យ រ
បបប៉ុលពតកើតមានម្តងទៀត។


ដោយ: Larch ពី: Battambang
08.02.2013 08:58
ការបោះឆ្នោតនាពេលខាងមុខនេះគ្មានភាពយុត្តិធម៌ ចំពោះប្រជាជន កម្ពុជាទេ ពីព្រោះដំណើរការនេះគ្រាន់តែជាឧបករណ៍សំរាប់បំរើឲ្យ ពួកកាន់អំណាចផ្តាច់ការមានរូបភាពស្របច្បាប់តែប៉ុណ្ណោះ ចាប់តាំងពីអាណត្តិទី​ពីរមកម្លេះ ។ ទោះជាមានការបោះឆ្នោត ១០០​ដងទៀតក៏សេរីភាព និងប្រជាធិប្បតេយ្យគ្រាន់តែជាក្តីស្រម័យ និង សុបិន្តសំរាប់ប្រជាជនខ្មែរតែប៉ុណ្ណោះ ។ មានជនជាតិយូនបោះឆ្នោតសំរេចវាសនាជួសប្រជាជនខ្មែររាប់លាននាក់ តើខ្មែរមានសង្ឃឹមអីលើជោគវាសនាជាតិខ្លួន ក្រៅតែពីទ្រាំរស់ ឈរឱបដៃមើលការឈឺចាប់របស់ជាតិខ្លួនឯង តាមយថាកម្ម​។


ដោយ: vanda
05.02.2013 09:56
ធ្វើជាកីឡាករត្រូវមានគូរប្រកួតទើបបានក្លាយអ្នកខ្លាំងពិតប្រាកដ ។ មិនមែនកំសាក ប្រកួតតែម្នាក់ឯងនោះទេ ។ ដូចនេះ​ យើងទាំងអស់គ្នា មិនត្រូវទៅបោះឆ្នោតទេ ទោះបីបោះឲ្យប្រឆាំង ឬស្របក៏ដោយ ដើម្បីកុំឲ្យបរទេសគេមើលងាយ ។


ដោយ: vanda
05.02.2013 09:56
ធ្វើជាកីឡាករត្រូវមានគូរប្រកួតទើបបានក្លាយអ្នកខ្លាំងពិតប្រាកដ ។ មិនមែនកំសាក ប្រកួតតែម្នាក់ឯងនោះទេ ។ ដូចនេះ​ យើងទាំងអស់គ្នា មិនត្រូវទៅបោះឆ្នោតទេ ទោះបីបោះឲ្យប្រឆាំង ឬស្របក៏ដោយ ដើម្បីកុំឲ្យបរទេសគេមើលងាយ ។


ដោយ: da ពី: phnom Penh
05.02.2013 08:50
យើងជាប្រជាជនខ្មែរ មិនត្រូវទៅបោះឆ្នោតទេ បើគ្មានគណបក្ស ប្រឆាំងចូលរួម ។


ដោយ: Anonymous
04.02.2013 21:55
លោកសមរង្ស៊ី ជាវីរបុរសរបស់ខ្ញុំ ។ បើគ្មានរូបលោក ជាពិសេសឈ្មោះរបស់លោកចូលរួមជាបោះឆ្នោតជាតិនៅពេលខាងមុខនេះទេ ខ្ញុំក៏ដូចជាគ្រួសារ និងមិត្តភ័ក្ត្រទាំងអស់ នឹងទៅបោះឆ្នោតដែលគ្មានតំលាភាពនេះឡើយ ។


ដោយ: លាក់សិន ពី: កំពង់ចាម
04.02.2013 09:33
យល់ស្របនឹងសម្តីរបស់គាត់ ពិព្រោះគាត់គឺជាអ្នកស្រឡាញ់ជាតិពិតប្រាកដ មិនដែលលក់ជាតិ ទឹកដី ព្រៃឈើ ធនធានធម្មជាតិនានា ជាដើម។ គាត់ជាមនុស្សហ៊ាននិយាយ ហ៊ានធ្វើ ហ៊ានតតំាងពួកលក់ជាតិ ទឹកដី ជាពិសេសឲ្យជនអន្តោប្រវេសន៍យួនចូលពាសពេញទឹក-ដីខ្មែរ។ ចំនួនជិតប្រហែលខ្មែរដែរហើយ!!!


ដោយ: ឃឿន ប៊ុនថុល ពី: ខេត្ត សៀមរាប
03.02.2013 12:43
ក្នុងនាមខ្ញុំជាយុវជនខ្មែរមួយរូប នៅពេលដែលខ្ញុំបានឃើញវីដេអូ ឯកសារកាលពីសម័យសង្គមរាស្រ្តនិយម បើមកធៀបនិងពេលឥឡូវ
ខ្ញុំពីតជាសោកស្តាយវីរៈភាពរបស់ព្រះអង្គណាស់។


ដោយ: ទោ សាំងលី ពី: កំពង់ត្រាច កំពត
03.02.2013 02:51
អាត្មាយល់ស្របដូចមតិនូវរបស់លោកប្រធានសម រង្សីុដែរ ។


ដោយ: jacoblim ពី: Malaysia
02.02.2013 19:30
For my vision i think his father is good, because when i was young my mother she told me about this too.

ទំព័រ​​​បញ្ចេញ​​​មតិ​​​ទី  នៃ 2

វីដេអូ​​​ខ្មែរ

Your JavaScript is turned off or you have an old version of Adobe's Flash Player. Get the latest Flash player.
Your JavaScript is turned off or you have an old version of Adobe's Flash Player. Get the latest Flash player.
វីដេអូ

វីដេអូ កម្មករ​កាត់ដេរ​ខ្មែរ​​បាន​កម្រៃ​ពលកម្ម​ទាប​បំផុត​នៅ​អាស៊ី​អាគ្នេយ៍

ចិន​ធ្លាប់​ជា​ប្រទេស​មាន​កម្លាំង​ពលកម្ម​ថោក ហើយ​ក្រុមហ៊ុន​កាត់ដេរ​ ជាពិសេស ចង់​បាន​ប្រាក់​ចំណេញនេះ។ តែ​ឥឡូវ​ កម្មករ​ចិននៅ​ក្នុង​ចំណោម​ពលករ​បាន​កម្រៃ​ច្រើន​បំផុត​នៅអាស៊ី ដូច្នេះ​ក្រុមហ៊ុន​កាត់ដេរ​ទៅ​រក​ប្រទេស​មាន​ពលម្ម​ថោក​ ដូចជា​នៅ​ប្រទេស​កម្ពុជា។ រដ្ឋាភិបាល​ខ្មែរ ក្រុមហ៊ុន​និង​សហ​ជីព​គ្រោង​ចរចា​ការ​ដំឡើង​ប្រាក់ខែ​កម្មករ​នៅចុង​ខែ​កុម្ភៈ​នេះ។​ លោក​សាយ មុន្នី​នៃ​វីអូអ​រាយការណ៍ ហើយ​លោក ពិន ស៊ីសុវណ្ណ​ជូន​សេចក្តី​ប្រែ​សម្រួល។